VPhotO
Short Fic: “Don’t Leave Me”
By VphotO៚
"កុំ​ទៅបាន​ទេ?..." ខ្ញុំ​​​ឃាត់​គេ​ទាំង​សំឡេង​ខ្សាវ​ៗ ព្រោះនៅ​ពេល​នេះ​រាង​កាយ​ខ្ញុំ​ល្វើយ​​ខ្លាំង​ណាស់​ ​ប្រហែល​មក​ពី​គ្រុន​សន្ធំ​ព្រោះ​តែដើរ​ហាល​ភ្លៀង​កាល​ពី​ថ្ងៃ​ល្ងាច​​ហើយ ។
"...." គេ​ដើរ​បែរ​ខ្នង​ដាក់​ខ្ញុំ​​រហូត​ដល់​មាត់​ទ្វារ មុន​ពេល​ទាញ​​ទ្វារបើក​​ចេញ​​ទៅ គេ​បានងាក​មក​មើល​​មុខ​ខ្ញុំ​ហើយ​ញញឹម​ដាក់​ខ្ញុំ​ម្តង​ទៀត ។
"កុំ ... កុំ​អី កុំ​ទៅ​អី..." ទោះ​ប្រឹង​ស្រែកខ្លាំង​ប៉ុនណា​ ក៏​គេ​មិន​អាចឮ​បាន​ដែរ ព្រោះ​ពេល​នេះ​សូម្បី​តែ​ខ្លួន​ខ្ញុំ​ ក៏មិន​ឮ​សំឡេង​ខ្លួន​ឯ​ង​ដែរ អ្វី​ដែល​ខ្ញុំ​ឮ​គឺ​សំឡេង​បិទ​ទ្វារ​ ដែល​វា​ខ្ទរ​ពេញ​ត្រចៀក​ខ្ញុំ​នៅ​ពេល​នេះ ត្របក​ភ្នែក​របស់​ខ្ញុំ​​បើក​លែង​រួច​ហើយ ប្រហែល​ជា​ថ្នាំ​ផ្តាសាយ​កំពុង​​បញ្ចេញ​ឫទ្ធិ ។
"ក្រោក​ឡើង...​អ្នក​គ្រូ​អី​ក៏​ស្ពឹក​ម៉្លេះ!..." សុធី វា​ជា​សំឡេងរបស់​សុធី​ ខ្ញុំ​ប្រឹង​បើក​ភ្នែក​​ពត់​ដៃ​ពត់​ខ្លួន​ បណ្តេញ​ភាព​ស្ពឹក​ស្រពន់​បណ្តាល​មក​ពី​ការ​គេង​មិន​​ស្រួល​បួល ។
"ថ្ងៃ​នេះ​អត់​បង្រៀន​ពេល​ព្រឹក​ទេ...សុំ​គេង​បន្តិច​ទៀត​សិន" ក្រោយ​ពេល​បើក​​ភ្នែក​ល្មម​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា​ជា​សុធី​ហើយ ខ្ញុំ​ក៏​ប្រញាប់​បិទ​ភ្នែក​ហើយគេង​បន្ត​ ព្រោះ​មិន​ទាន់​អស់​ងងុយ​នៅ​ឡើយ ។
"យប់​ម៉ិញ​នៅ​ដល់​យប់​ជ្រៅ​ទៀត​ហើយ​មែន​ទេ បាន​ជា​មក​គេង​នៅ​នឹង​តុ​ធ្វើ​ការអញ្ចឹង..." សុធី​មិន​និយាយ​មាត់ទទេ​​ ទេ ព្រោះ​នៅ​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​របស់​ខ្ញុំ​​ស្រាល​ជាង​មុន ហើយ​កំពុង​ត្រូវ​បាន​ហោះ​ក្នុង​អាកាស​ ដែល​មាន​រង្វង់​ដៃ​ដ៏​រឹងមាំ​មួយ​គូ​កំពុង​ត្រកង​បី​ខ្ញុំ​ ។
"បើ​ចង់​គេង​ត ក៏​មិន​ត្រូវ​គេង​នឹង​តុអញ្ចឹង​ដែរ ... គេង​សណ្តូក​ឲ្យ​ស្រួល​នៅ​លើ​គ្រែ​ឯណេះ​វិញ..." បី​ខ្ញុំ​បណ្តើរ​សុធី​រអ៊ូរ​បណ្តើរ នៅ​ពេល​នេះ​រាង​កាយ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ទម្លាក់​ថ្នម​ៗ​លើ​គ្រែ ទាំង​ខ្ញុំ​នៅ​បិទ​ភ្នែក​ដដែល ។
Beijing Olympic 2008’s Wonderful Shots
បើក​ទំព័រ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ប្រាំ​ពាន់​ឆ្នាំ!
ពហុកីឡដ្ឋាន​សំបុក​ចាប
ពហុកីឡដ្ឋាន​សំបុក​ចាប
100 Greatest Love Songs
* ចុច​លើ​រូប​ដើម្បី​ភ្ជាប់​ទៅ​កាន់​តំណ​ទំព័រ​ដោន​ឡូត
រឿង​ខ្លី — “ផ្ញើ​”ទុក​សិន —
by VphoTO៚
គូ​សង្សារ​មួយ​គូ​ទើប​បាន​ផ្លាស់​​មក​រស់​នៅ​ជា​មួយ​គ្នា​ក្រោយ​ពេល​ចំណាយ​ពេល​សន្សំ​ប្រាក់​ជិតបី​​ឆ្នាំដើម្បី​ទិញ​​​​ផ្ទះ​ចាស់តូច​មួយ​នៅ​ជាយ​ក្រុង​ ។
ក្រោយ​ពេល​ជញ្ជូន​​ឥវ៉ាន់​ដាក់​ក្នុង​ផ្ទះ​ថ្មី​រួច​រាល់​ហើយ សុធា បាន​ដើរ​ចូល​ក្នុង​ផ្ទះ និង​​ទាញ​ទ្វារ​បិទ ព្រមទាំង​និយាយ​ទៅ​កាន់​ រ៉ាវី ជា​សង្សារ​ថា "យើង​គិត​សម្អាត​បន្ទប់​គេង​មុន​គេ ព្រោះ​អិ............"
សុធា មិន​អាច​និយាយ​បន្ត​បាន ព្រោះ​បបូរ​មាត់​របស់​គេ​ត្រូវ​បាន​​បិទ​ដោយ​បបូរមាត់​ស្តើង​ពណ៌​ក្រហម​ព្រើង​ៗ​របស់ រ៉ាវី ។
"ម៉េច​បាន​មក​ថើប​ខ្ញុំ​អញ្ចឹង?" សុធា​សម្លឹងមើល​មុខ​ រ៉ាវី​ ក្រោម​ក្រសែ​ភ្នែក​​ពោរ​ពេញ​ដោយ​ចម្ងល់ ព្រោះ​ជាធម្មតា ​រ៉ាវី មិន​មែន​​ជា​ភាគី​ដែល​នឹង​សម្តែង​ចេញ​​នូវ​អ្វី​ដែល​ផ្អែម​ល្អែម​ដូច្នេះ​ទេ នាង​មាន​ការ​ខ្មាស់​អៀន​ច្រើន ចម្លែក​! ថ្ងៃ​នេះ​​ម៉េច​​បាន​អញ្ចឹង?
"ខ្ញុំ​ចង់​អរគុណ​ សុធា​ ឯង​ហ្នឹង​ណា" រ៉ាវី​ ឆ្លើយ​ទាំង​មុខ​ក្រហម​ព្រោះអាការៈ​ខ្មាស់​អៀន ។
"អរគុណ​ខ្ញុំ​?" សុធា​ សួរ​បក​ទៅ​កាន់​ រ៉ាវី ព្រោះ​គេ​​នឹក​មិន​ឃើញ​មូល​ហេតុ​ដែល រ៉ាវី ត្រូវមក​អរ​គុណគេ ។
"អរគុណ សុធា ដែល​បាន​ធ្វើ​ឲ្យ​សុបិន្ត​របស់​ខ្ញុំ​ក្លាយ​ជា​ការពិត​"​ រ៉ាវី​ តប​ សុធា​ ទាំង​ទឹក​មុខ​ញញឹម
សុធា​ញញឹម​ និង​ងោក​ក្បាល​បន្តិចទៅ​កាន់​ រ៉ាវី បង្ហាញ​ទឹក​មុខ​ប្រាប់​នាងថា​គេបាន​​យល់​ពី​អ្វី​ ដែល​ រ៉ាវី កំពុង​និយាយ​ហើយ ។
Album Love Song!
01 Mariah Carey - My All
02 Spice Girls - Viva Forever
03 Phil Collins - Against All Odds
04 Michael Bolton - When a man loves a woman
05 Mariah Carey & Whitney Houston - When You Believe
06 Emilia - Big big world
I’ve voted!
ខ្ញុំ​បាន​ទៅ​បំពេញ​កាតព្វ​កិច្ច​ជា​កូន​ខ្មែរ​មួយ​រូប​រួច​រាល់​ហើយ​ តាម​រយៈ​ការ​ទៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ កាល​ពី​ព្រឹកថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨​នេះ នៅការិយាល័យ​ក្បែរ​ផ្ទះ​ខ្ញុំ​ ។
បើ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​ទើប​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំមុន​ ឃើញ​ថា​សភាព​ការ​ទូទៅ​មាន​ភាព​ខុស​ប្លែក​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ដែល​ថា​ខុស​នោះ​គឺ​មិន​សូវ​មាន​ភាព​រំជើបរជួល​អ្វី​កើត​ឡើងជា​លក្ខណៈ​ធំដុំ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ មូល​ហេតុ​ចម្បង​ពីរ​តាម​ការប៉ាន់​ស្មាន​របស់​ខ្ញុំ​គឺ ទី១​ប្រជា​ជន​យើង​ហាក់​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​ការបោះ​ឆ្នោត​នេះ ចំណែក​ទី​២​គឺ បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​រវាង ខ្មែរ-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ហាក់មាន​កម្លាំង​អូស​ទាញ​ចំណាប់​អារម្មណ៍​ច្រើន​ជាង​ ។ ដោយ​សារ​មូល​ហេតុទាំង​ខាង​លើ​នេះ​ទើប​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​លើក​នេះ ហាក់​មាន​ភាព​ស្ងប់​ស្ងាត់  ។
សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ផ្តល់​សារៈសំខាន់​ចំពោះ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​​ណាស់ ខ្ញុំ​តែង​មាន​គំនិត​ផ្ទុយ​ពី​​មតិ​មួយ​ចំនួន​ដែល​តែង​លើក​ឡើង​ថា "អត់​ទៅ​បោះ​ម្នាក់​មិន​ស្អី​ទេ!"​"ខ្ញុំ​មិន​ទៅ​បោះ​ក៏​គេ​នៅ​តែ​ជាប់​ដែរ" "លទ្ធ​ផល​ដឹង​មុនស្រាប់​ហើ​យ​មិន​ដឹង​ជា​ទៅ​បោះ​នាំ​ខាត​ពេល​ធ្វើ​អី!" ។ល។
-​ មែន! ​បើ​មាន​តែ​យើង​​មិន​ទៅ​បោះ​ម្នាក់​វា​មិន​ស្អី​ទេ តែ​យើង​ប្រកដ​​ទេ​ថា​មាន​តែ​យើង​ម្នាក់​ដែល​គិត​ដូច្នេះ?
- ខ្ញុំ​មិន​ទៅ​បោះ​ក៏​គេ​នៅតែ​ជាប់​ រឿង​នេះ​យើង​មិ​នអាច​ប្រកែក​បានទេ ព្រោះ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​សំឡេង​ភាគ​ច្រើន​​ជា​គោលការណ៍​សម្រាប់​កាត់​សេចក្តីថា​​ឈ្នះ​​ វាជា​រឿង​ធម្មតា ក្រែង​យើង​ចង់​បាន​ប្រជាធិបតេយ្យ​មិន​អញ្ចឹង?
- លទ្ធផល​ដឹង​មុន​ស្រាប់! ពិត​មែន​ថា​លទ្ធិ​ប្រជាធិតេយ្យ​ និង កម្រិត​យល់​ដឹង​របស់​ប្រជាជន​យើង​នៅ​មាន​កម្រិត​​នៅ​ឡើយ ក៏​ប៉ុន្តែ​សួរ​ថា​បើ​យើង​មិន​ចាប់​ផ្តើម​ជម្រាប​​ឲ្យ​វា​ចូល​​ក្នុង​ផ្នត់​គំនិត​កូន​ខ្មែរ​ពី​ពេល​នៅ​ទៅទេ តើ​នៅ​ពេល​ណា​ទៅ​ទើប​ខ្មែរ​យើង​យល់​ច្បាស់​នូវ​អ្វី​ដែល​ហៅ​ថា​លទ្ធិប្រជាធិបតេយ្យ​ទៅ ? ហើយ​នៅ​ពេល​ណា​ទៅ​ទើប​ប្រជារាស្ត្រ​ក្លាយ​ជា​ម្ចាស់​លើ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ពិត​ប្រកដ​ទៅ ?
យ៉ាង​ហោច​ណាស់​ការ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​នេះ​សម្រាប់​ខ្ញុំ​ អាច​ចាត់​ទុក​បាន​ថា​ខ្ញុំ​បាន​ចូល​រួម​ចំណែក​មួយ​ក្នុង​ការ​កំណត់​ជោគ​វាសនា​ប្រទេស​ខ្មែរ​យើង​នៅ​ថ្ងៃ​ខាង​មុន​ ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​ជា​កូន​ខ្មែរ​មួយរូប​ និងខ្ញុំ​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​ប្រទេស​ជាតិ​របស់​ខ្លួន​ខ្ញុំផង​​ដែរ ។
National Election 27-07-08
Today’s “SWEET” SMS!
ចេញ​ផ្សាយ​ហើយ!
កាល​ពី​ប៉ុន្មាន​ខែ​មុខ​​ ខ្ញុំ​ធ្លាប់​បានដាក់​អត្ថបទ​មួយ​ទាក់​ទង​នឹង​សៀវ​ភៅ​ដែលមួយក្បាល​មាន​ចំណង​ជើង​ថា "តើ​អ្នក​ត្រូវ​ជម្នះ​ឧបសគ្គ​របស់​អ្នក​យ៉ាង​ដូចម្តេច?"
សៀវភៅ​នេះ​ត្រូវបាន​សរសេរ​ដោយ ព្រះ​ភិក្ខុ "Dr. K. Sri Dhammanada" និង​ប្រែ​សម្រួល​​ជា​ភាសា​ខ្មែរ​ដោយ​ព្រះ​ភិក្ខុ ជួន ប៊ុន​ស៊ីម  ហើយ​ខ្ញុំមាន​ចំណែក​តូចមួយ​នៅ​ក្នុង​នោះ​ដែរ គឺ​រចន​គម្រប​ខាង​ក្រៅ និង ជួយ​ពិនិត្យ​អក្ខរាវិរុទ្ធ​មួយ​ចំនួន​ ។
សៀវភៅ​នេះ ត្រូវ​បាន​ទទួល​ជំនួយ​គាំទ្រ​ក្នុង​ការ​បោះពុម្ភផ្សាយ​ សម្រាប់​ចែក​ជូន​ជា​ធម្មទាន (ឥតគិត​ថ្លៃ) ដោយ​សមាគម​មិត្ត​ពុទ្ធសាសនិក​ម៉ាឡេស៊ី ចំនួន​​៤០០០​ក្បាល ។
ខ្ញុំ​បាន​ទទួល​​សៀវ​ភៅ​នេះ​មក​ជាង​ដប់​ក្បាល​សម្រាប់​ចែក​ដែរ ប្រសិន​បើ​អ្នក​ណា​ចង់​បាន​លើក​ដៃ!!! ហេហេហេ ចំនួន​មាន​កំណត់ (១០ក្បាល) ​លើក​ដៃ​មុន​បាន​មុន​​លើក​ដៃ​ក្រោយ​អស់! ប៉ុន្តែ​មាន​បញ្ហា​ត្រង់​ដែល ខ្ញុំ​មិន​មាន​វិធី​សម្រាប់​បញ្ជូន​សៀវ​ភៅ​នេះ​ទៅ​អ្នក​ដែល​ចង់​បាន​នោះទេ មាន​តែ​រង់ចាំ​ទម្រាំ​តែ​មាន​ឱកាស​បាន​ជួប​គ្នា​សឹម​ខ្ញុំ​យក​ទៅ​ជូន ។
តែមស៍​ប្រៃសណីយ៍​ខ្មែរ
កាល​ពី​ពេល​ចេះ​ប្រើ Photo Shop បន្តិច​បន្តួច ខ្ញុំ​ធ្លាប់​ស្រម៉ៃ​ចង់ចេញ​ម៉ូត​តែមស៍​ប្រៃ​សណីយ៍​បែប​នេះ ព្រោះ​ស្នាដៃ​យើង​នឹង​ត្រូវ​បាន​ផ្ញើ​ទៅ​គ្រប់​ទៅ​កន្លែង​ទូទាំង​ពិភព​លោក ហេហេហេ (ចង់​ល្បី) ។ ហើយសព្វ​ថ្ងៃ​នេះ​ក៏​នៅ​ចង់​នៅ​ឡើយ សង្ឃឹម​ថ្ងៃ​ណាមួយ​នឹងមាន​ឱកាស ។
កន្លង​មក​ធ្លាប់​ឃើញ​តែឃើញ​​តែមស៍​តម្លៃ​ ១០០​៛ ឬ ២០០៛ ពេល​ដាក់​ពាក្យ​អី​មួយ ។ ហើយ​បើ​ពេល​ទៅ​ផ្ញើរ​សំបុត្រ​ទៅ​ក្រៅ​ស្រុក​ក៏​មិនដែល​បាន​បិទ​តែមស៍​ដោយ​ខ្លួន​ឯង បុគ្គលិក​នៅ​ប៉ុស្តិ៍​ប្រៃសណី​ប្រាប់​ថា​បង់​តែ​លុយ​ទៅ​គេ​ទៅ គេ​បិទឲ្យ​ហើយមិន​បាច់​រវល់​ច្រើន អញ្ចឹង​ទៅ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ចម្លែក​ៗ​ម៉េច​មិន​ដឹង​ទេ ពេល​ឃើញ​តែមស៍​របស់​ខ្មែរ​យើង ស្អាតៗ​ណាស់ ។
ទៅ​ផ្ញើ​សំបុត្រ​​ ឯកសារ ឬ របស់​ទៅ​ក្រៅ​ស្រុក​លើក​ក្រោយ​ទាល់​តែ​សុំ​បិទ​តែមស៍​ខ្លួន​ឯង​ហើយ​ទើប​បាន​ ព្រោះ​ចង់​ឃើញ​ស៊េរី​ឆ្នាំ​ថ្មី​ៗ ។
១០០០​៛ ឆ្នាំ​១៩៩៦
៤000៛ ឆ្នាំ១៩៩៨ (​អ្នក​ណា​គេ​ណ៎​ចេះ​នឹក​ឃើញ​ដាក់​រូប​ត្បូង​កន្ទឹម​មុន​ពេល​ឆ្នៃ ពិត​ជា​មាន​គំនិត​សិល្បៈ​ឆ្នៃ​ប្រឌិត​​មែន​)
៤000៛ ឆ្នាំ១៩៩៨
៤000៛ ឆ្នាំ ១៩៩៩
៤000៛ ឆ្នាំ១៩៩៩
៤000៛ ឆ្នាំ១៩៩៩
៤000៛ ឆ្នាំ២០០០
៤000៛ ឆ្នាំ២០០០ (ខ្ញុំ​ចូល​ចិត្ត​អារូប​ត្រី​ក្រឹម​នេះ​ជា​ង​គេង ...)
៤000៛ ឆ្នាំ២០០០