Short Fic: “Don’t Leave Me”

By VphotO៚
“កុំទៅបានទេ?…” ខ្ញុំឃាត់គេទាំងសំឡេងខ្សាវៗ ព្រោះនៅពេលនេះរាងកាយខ្ញុំល្វើយខ្លាំងណាស់ ប្រហែលមកពីគ្រុនសន្ធំព្រោះតែដើរហាលភ្លៀងកាលពីថ្ងៃល្ងាចហើយ ។
“….” គេដើរបែរខ្នងដាក់ខ្ញុំរហូតដល់មាត់ទ្វារ មុនពេលទាញទ្វារបើកចេញទៅ គេបានងាកមកមើលមុខខ្ញុំហើយញញឹមដាក់ខ្ញុំម្តងទៀត ។
“កុំ … កុំអី កុំទៅអី…” ទោះប្រឹងស្រែកខ្លាំងប៉ុនណា ក៏គេមិនអាចឮបានដែរ ព្រោះពេលនេះសូម្បីតែខ្លួនខ្ញុំ ក៏មិនឮសំឡេងខ្លួនឯងដែរ អ្វីដែលខ្ញុំឮគឺសំឡេងបិទទ្វារ ដែលវាខ្ទរពេញត្រចៀកខ្ញុំនៅពេលនេះ ត្របកភ្នែករបស់ខ្ញុំបើកលែងរួចហើយ ប្រហែលជាថ្នាំផ្តាសាយកំពុងបញ្ចេញឫទ្ធិ ។
——————————
“ក្រោកឡើង…អ្នកគ្រូអីក៏ស្ពឹកម៉្លេះ!…” សុធី វាជាសំឡេងរបស់សុធី ខ្ញុំប្រឹងបើកភ្នែកពត់ដៃពត់ខ្លួន បណ្តេញភាពស្ពឹកស្រពន់បណ្តាលមកពីការគេងមិនស្រួលបួល ។
“ថ្ងៃនេះអត់បង្រៀនពេលព្រឹកទេ…សុំគេងបន្តិចទៀតសិន” ក្រោយពេលបើកភ្នែកល្មមឲ្យប្រាកដក្នុងចិត្តថាជាសុធីហើយ ខ្ញុំក៏ប្រញាប់បិទភ្នែកហើយគេងបន្ត ព្រោះមិនទាន់អស់ងងុយនៅឡើយ ។ Read more »
Posted: August 17th, 2008 under [V]-Writing.
Comments: 3









