
iPhone ជាទូរស័ព្ទដៃដែលកំពុងពេញនិយម និងទទួលបានការចាប់អារម្មណ៍ច្រើនជាងគេនៅក្នុង ២០០៧ ។ ខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមនោះដែរ ដែលចង់ឃើញ និងចង់ស្វែងយល់ពីបច្ចេកវិទ្យា និងឧបករណ៍ថ្មីដែលផលិតដោយក្រុមហ៊ុន Apple ដែលមានឈ្មោះបោះសំឡេងរឿងផលិតផល មានគុណភាពខ្ពស់ ឈានមុខគេខាងក្រាហ្វិក (3D) ហើយក៏នាំមុខគេខាងផ្នែកតម្លៃផងដែរ ។
iPod ជាឧបករណ៍ចាក់ចម្រៀងដែលផលិតដោយ Apple ហើយត្រូវបានពេញនិយាយជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ព្រោះគុណភាព និងបច្ចេកទេសរបស់វា ។ iPhone ជាជំហានបន្ទាប់របស់ Apple ព្រោះមិនត្រឹមតែជា ទូរស័ព្ទដៃប៉ុណ្ណោះទេ វាថែមទាំងជា iPod រួមនៅខាងក្នុងនោះផងដែរ ។ និយាយរ៉ាយរ៉ាប់កន្លះថ្ងៃហើយភ្លេចណែនាំ iPhone ហ្នឹងមិនមែនជារបស់ខ្ញុំទេ (មានអ្នកយល់ច្រឡំម្នាក់ហើយកាលពីព្រឹកម៉ិញ មិនត្រឹមតែសួរនាំពីតម្លៃទេ គេថែមទាំងមានបង្កប់នូវជាមួយពាក្យឌឺដងផងដែរ «កូនគេប្រើសុទ្ធតែ iPhone. ទិញមួយម៉ាន?») ។ វាជារបស់ប្អូនជីដូនមួយ ដែលគេទីញហើយមិនទាន់មានចម្រៀង គេពឹងខ្ញុំឲ្យជួយដាក់ចម្រៀងចូលឲ្យគេហ្នឹង ។ គាប់ជួនខ្ញុំប្រើ iPod មួយដែរ ហើយកម្មវិធី iTune ជាកម្មវិធីប្រើសម្រាប់ស្តាប់ និងបញ្ចូលចម្រៀងទៅ iPod និង iTune អញ្ចឹងហើយបានជាគេពឹងខ្ញុំហ្នឹង ។

សុំបរិយាយពី iPhone បន្តិចចុះ បំណាច់ហ្នឹងមានឱកាសបានប្រើសាកល្បងបន្តិចហើយ ។ ពិតជាពិសេសមែន 3D ក្រាហ្វិច និងល្បឿនដំណើរការកម្មវិធី Apple ពិតជាមិនព្រមឲ្យគូប្រជែងនាំមុខខ្លូនបានដោយងាយៗទេ ។ Wifi ប្រើសម្រាប់ភ្ជាប់អ៊ិនធើណិត កាលពីចេញដំបូងវាមានបញ្ហាបន្តិចបន្តួច តែក្រោយមកត្រូវបានសម្រួលហើយដំណើរការបានធម្មតា ។ ក្នុងនោះមានបំពាក់ censer កម្មវិធីមួយចំនួនត្រូវបានប្តូរពី portrait view ទៅជា Land scape នៅពេលដែលយើងបង្វិលទូរស័ព្ទ ។ ដំណើរការស្ទើរតែ 99% ត្រូវបានធ្វើឡើងដោយប្រើចុងម្រាមដៃស្ទាប (មិនបាច់ប្រើប៊ិចចុចដូច Touch Screen មួយចំនួនទៀតទេ) ។ កម្មវិធីខាងក្នុងត្រូវបានរៀបចំឡើងមកមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ រីឯល្បឿននៃដំណើរការកម្មវិធីវិញ មិនមានជាប់គាំងឬទាក់ទេ គឺវាប្រព្រឹត្តទៅយ៉ាងរលូន ។ គុណភាពរូបភាពច្បាស់ សំឡេងល្អដូច iPod អញ្ចឹង ។
ខាងលើនេះខ្ញុំបានលើកឡើងពីគុណសម្បត្តិ ឥឡូវយើងនាំគ្មាងាកមកមើលគុណវិបត្តិរបស់វាម្តង ។ ដូចជាមិនមានច្រើនទេ ហេហេហេ មិនមែនថាមិនមានទេ គឺមកពីរយៈពេលនៃការសាកល្បងប្រើប្រាស់វាខ្លី ដូច្នេះហើយបានជារកកំហុសមិនទាន់បានច្រើន ។ គុណវិបត្តិរបស់ថាជាចម្បងគឺ ការប្រើប្រាស់ទាមទារឲ្យមានការថែទាំខ្ពស់ (អេក្រង់សុទ្ធ ហើយស្តើងទៀត) តែប្រហែសបែកមិនខានទេអេក្រង់ហ្នឹង ។ ទម្ងន់រាងធ្ងន់បន្តិច ហើយចំណាយពេលច្រើនគួរសមសម្រាប់ការសាកថ្មឲ្យពេញមិនតិចជាង ៤ម៉ោងទេ ថ្មនោះទៀតសោតក៏កាន់មិនសូវជាបានយូរ ប្រើបានយ៉ាងច្រើន ១ថ្ងៃកន្លះ ។ ការសរសេរ SMS ឬអក្សរផ្សេងមានការពិបាកបន្តិច ព្រោះ QWERTY Key touch screen រាងតូចបន្តិច ចុចមានការភាន់ច្រឡំច្រើន ។ ការមេរ៉ានៅមានកម្រិត ត្រូវការពន្លឺគ្រប់គ្រាន់សម្រាប់ការថត មិនមាន Auto Focus ពេលថតទាមទារឲ្យនឹងដៃបន្តិច ហើយសំខាន់មិនអាចថតវីដេអូបានទេ ។ ផ្ទៃខាងក្រោយពណ៌ទឹកប្រាក់ស្ងួត ងាយស្រួលកកិតបំផុត ។ …
ចុងក្រោយនេះសូមបញ្ចេញមតិផ្ទាល់ខ្លួន ។ បើប្រៀបធៀបហ្នឹងទូរស័ព្ទម៉ាកផ្សេងដែលមានតម្លៃប្រហាក់ប្រហែលគ្នាឃើញថា iPhone មិនចាញ់គេទេ ។ បើមានលទ្ធភាពគួរសាកល្បងប្រើប្រាស់ ។ ហើយបើជាអ្នកចូលចិត្តស្តាប់ចម្រៀងទៀតនោះ មិនគួររង់ចាំទេ បើមានលទ្ធភាពប្រើទៅ ។ អូ! មានបញ្ហាមួយទៀត គឺ iPhone មិនទាន់មានដាក់លក់ជាផ្លូវការនៅអាស៊ីយើងទេ បើចង់ប្រើទាល់តែ Crack IME ទើបបាន ។ ពេល Crack IME ហើយពិបាកបន្តិចពេល Update Software វាត្រូវ Reset ឡើងវិញ (Crack ម្តងនៅតាមហាង ១០$) ។
ប៉ុណ្ណឹងចុះណា ប្រហែលជាគ្មានអ្នកអានទេ ព្រោះការពិពណ៌នារបស់ខ្ញុំបែបជាយ៉ាប់ស្តាប់បន្តិច ឬរៀបរាប់ឡប់ឡិនវិលឡើងចុះ មិនចង់នាំអ្នកអានពុល ហេហេហេ! ៚
Posted: January 2nd, 2008 under [V]-techno, [V]-this-&-that.
Comments: 8