ថ្ងៃនេះខ្ញុំបានប្រទះឃើញដោយចៃដន្យនៅក្នុងអ៊ីនធើណិត រូបតែមស៍ប្រៃសណីយ៍របស់ខ្មែរយើង ស្អាតៗគួរឲ្យចាប់អារម្មណ៍ណាស់ ខ្ញុំមិនដែលឃើញពីមុនមកទេ ។
កាលពីពេលចេះប្រើ Photo Shop បន្តិចបន្តួច ខ្ញុំធ្លាប់ស្រម៉ៃចង់ចេញម៉ូតតែមស៍ប្រៃសណីយ៍បែបនេះ ព្រោះស្នាដៃយើងនឹងត្រូវបានផ្ញើទៅគ្រប់ទៅកន្លែងទូទាំងពិភពលោក ហេហេហេ (ចង់ល្បី) ។ ហើយសព្វថ្ងៃនេះក៏នៅចង់នៅឡើយ សង្ឃឹមថ្ងៃណាមួយនឹងមានឱកាស ។
កន្លងមកធ្លាប់ឃើញតែឃើញតែមស៍តម្លៃ ១០០៛ ឬ ២០០៛ ពេលដាក់ពាក្យអីមួយ ។ ហើយបើពេលទៅផ្ញើរសំបុត្រទៅក្រៅស្រុកក៏មិនដែលបានបិទតែមស៍ដោយខ្លួនឯង បុគ្គលិកនៅប៉ុស្តិ៍ប្រៃសណីប្រាប់ថាបង់តែលុយទៅគេទៅ គេបិទឲ្យហើយមិនបាច់រវល់ច្រើន អញ្ចឹងទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ចម្លែកៗម៉េចមិនដឹងទេ ពេលឃើញតែមស៍របស់ខ្មែរយើង ស្អាតៗណាស់ ។
ទៅផ្ញើសំបុត្រ ឯកសារ ឬ របស់ទៅក្រៅស្រុកលើកក្រោយទាល់តែសុំបិទតែមស៍ខ្លួនឯងហើយទើបបាន ព្រោះចង់ឃើញស៊េរីឆ្នាំថ្មីៗ ។

១០០០៛ ឆ្នាំ១៩៩៦

៤000៛ ឆ្នាំ១៩៩៨ (អ្នកណាគេណ៎ចេះនឹកឃើញដាក់រូបត្បូងកន្ទឹមមុនពេលឆ្នៃ ពិតជាមានគំនិតសិល្បៈឆ្នៃប្រឌិតមែន)

៤000៛ ឆ្នាំ១៩៩៨
Read more »
Posted: July 6th, 2008 under [V]-photo (Gallery).
Comments: 5