www.ckvirya.net

Site menu:

Categories


 

August 2008
M T W T F S S
« Jul    
 123
45678910
11121314151617
18192021222324
25262728293031

Recent Posts

Recent Comments

Links:

[V]-idea

I’ve voted!

ខ្ញុំ​បាន​ទៅ​បំពេញ​កាតព្វ​កិច្ច​ជា​កូន​ខ្មែរ​មួយ​រូប​រួច​រាល់​ហើយ​ តាម​រយៈ​ការ​ទៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ កាល​ពី​ព្រឹកថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨​នេះ នៅការិយាល័យ​ក្បែរ​ផ្ទះ​ខ្ញុំ​ ។

បើ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​ទើប​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំមុន​ ឃើញ​ថា​សភាព​ការ​ទូទៅ​មាន​ភាព​ខុស​ប្លែក​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ដែល​ថា​ខុស​នោះ​គឺ​មិន​សូវ​មាន​ភាព​រំជើបរជួល​អ្វី​កើត​ឡើងជា​លក្ខណៈ​ធំដុំ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ មូល​ហេតុ​ចម្បង​ពីរ​តាម​ការប៉ាន់​ស្មាន​របស់​ខ្ញុំ​គឺ ទី១​ប្រជា​ជន​យើង​ហាក់​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​ការបោះ​ឆ្នោត​នេះ ចំណែក​ទី​២​គឺ បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​រវាង ខ្មែរ-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ហាក់មាន​កម្លាំង​អូស​ទាញ​ចំណាប់​អារម្មណ៍​ច្រើន​ជាង​ ។ ដោយ​សារ​មូល​ហេតុទាំង​ខាង​លើ​នេះ​ទើប​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​លើក​នេះ ហាក់​មាន​ភាព​ស្ងប់​ស្ងាត់  ។

សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ផ្តល់​សារៈសំខាន់​ចំពោះ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​​ណាស់ ខ្ញុំ​តែង​មាន​គំនិត​ផ្ទុយ​ពី​​មតិ​មួយ​ចំនួន​ដែល​តែង​លើក​ឡើង​ថា “អត់​ទៅ​បោះ​ម្នាក់​មិន​ស្អី​ទេ!”​”ខ្ញុំ​មិន​ទៅ​បោះ​ក៏​គេ​នៅ​តែ​ជាប់​ដែរ” “លទ្ធ​ផល​ដឹង​មុនស្រាប់​ហើ​យ​មិន​ដឹង​ជា​ទៅ​បោះ​នាំ​ខាត​ពេល​ធ្វើ​អី!” ។ល។
-​ មែន! ​បើ​មាន​តែ​យើង​​មិន​ទៅ​បោះ​ម្នាក់​វា​មិន​ស្អី​ទេ តែ​យើង​ប្រកដ​​ទេ​ថា​មាន​តែ​យើង​ម្នាក់​ដែល​គិត​ដូច្នេះ?
- ខ្ញុំ​មិន​ទៅ​បោះ​ក៏​គេ​នៅតែ​ជាប់​ រឿង​នេះ​យើង​មិ​នអាច​ប្រកែក​បានទេ ព្រោះ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​សំឡេង​ភាគ​ច្រើន​​ជា​គោលការណ៍​សម្រាប់​កាត់​សេចក្តីថា​​ឈ្នះ​​ វាជា​រឿង​ធម្មតា ក្រែង​យើង​ចង់​បាន​ប្រជាធិបតេយ្យ​មិន​អញ្ចឹង?
- លទ្ធផល​ដឹង​មុន​ស្រាប់! ពិត​មែន​ថា​លទ្ធិ​ប្រជាធិតេយ្យ​ និង កម្រិត​យល់​ដឹង​របស់​ប្រជាជន​យើង​នៅ​មាន​កម្រិត​​នៅ​ឡើយ ក៏​ប៉ុន្តែ​សួរ​ថា​បើ​យើង​មិន​ចាប់​ផ្តើម​ជម្រាប​​ឲ្យ​វា​ចូល​​ក្នុង​ផ្នត់​គំនិត​កូន​ខ្មែរ​ពី​ពេល​នៅ​ទៅទេ តើ​នៅ​ពេល​ណា​ទៅ​ទើប​ខ្មែរ​យើង​យល់​ច្បាស់​នូវ​អ្វី​ដែល​ហៅ​ថា​លទ្ធិប្រជាធិបតេយ្យ​ទៅ ? ហើយ​នៅ​ពេល​ណា​ទៅ​ទើប​ប្រជារាស្ត្រ​ក្លាយ​ជា​ម្ចាស់​លើ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ពិត​ប្រកដ​ទៅ ?

យ៉ាង​ហោច​ណាស់​ការ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​នេះ​សម្រាប់​ខ្ញុំ​ អាច​ចាត់​ទុក​បាន​ថា​ខ្ញុំ​បាន​ចូល​រួម​ចំណែក​មួយ​ក្នុង​ការ​កំណត់​ជោគ​វាសនា​ប្រទេស​ខ្មែរ​យើង​នៅ​ថ្ងៃ​ខាង​មុន​ ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​ជា​កូន​ខ្មែរ​មួយរូប​ និងខ្ញុំ​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​ប្រទេស​ជាតិ​របស់​ខ្លួន​ខ្ញុំផង​​ដែរ ។

ចៃដន្យ​មែន​បន្ទាប់​ពីសរសេរ​អត្ថបទ​ខ្លី​ខាង​លើ​នេះ​ហើយ​ មិនទាន់​ទាំងបាន​ Post ផង​ស្រាប់​តែ​ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល​ពី​មិត្ត​ម្នាក់​ដែល​មាន​គំនិត​ប្រហាក់​ប្រហែល​ខ្ញុំ​ដែរ សុំ​ស្រង់​ខ្លឹម​សារ​អ៊ីម៉ែល​ដាក់​ខាង​ក្រោម ៖

Dear all,

As you know Cambodian is running the national election today to elect the new members of its national assembly. But some people staying in Cambodia who are eligible to vote, they don’t vote. Do you think they are responsible persons?

Please, just answer shortly whether they are responsible persons. What should we deal with them?
To me, I think they are not responsible persons. And those people like making excuses. Agree?

Thanks for your answer in advance.
Hope you will answer me.

Nuth.

today’s shot “Gas Station”


តម្លៃ​សាំង​ថ្ងៃ​នេះ​(​12/03/08) 1L ~ 4650(1.2$US)

នេះ​មិន​មែន​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទេ តែ​គ្រាន់​ចង់​បង្ហាញ​ថាតម្រូវ​ការ​ប្រើ​ប្រាស់​​ថាមពល​ដែល​ដើរ​ដោយ​ប្រេង​​គឺ​ច្រើន​ និង​គ្រប់​ទិស​ទី​ទាំង​អស់ ហើយ​បើ​តម្លៃ​ប្រេង​ដែល​ជា​ប្រភព​ដើម​នៃ​តម្លៃ​ទំនិញ​ស្ទើរ​ទាំង​អស់​នៅ​លើ​ទី​ផ្សារ​​ចេះ​តែ​ឡើង​ថ្លៃ​ទៅ ៗ  តែ​ចំណូល​ ឬ​ប្រាក់​ខែ​នៅ​ដដែល តើ​ថ្ងៃ​ខាង​មុខ​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ​ទៀត​? ខ្ញុំ​សង្កេត​ឃើញ​ថា​ការ​ប្រើ​ប្រាស់​ថាមពល​របស់​ខ្មែរ​យើង ហាក់មិន​សូវ​នឹក​នា​ដល់​រឿង​សន្សំ​សំចៃ​ទេ ។ មើល​តែ​រថយន្ត​នៅ​ក្នុង​ក្រុង​យើង​សព្វ​ថ្ងៃ​នេះ​ទៅ​ឃើញ​ស្រាប់​ហើយ ។ រថយន្ត​ថ្មី​ៗ ធំៗ មាន​កាន់​តែ​ច្រើន ចង្អៀត​ផ្លូវ​ស្ទើរ​ស្លាប់ ហេតុ​អ្វី​បាន​ជា​គេ​ម្នាក់​ៗ​គិត​នាំ​គ្នា​ទិញ​តែ​ឡាន​ធំៗ​អញ្ចឹង? ទាំង​ៗ​ដែល​គេ​ជិះ​តែ​ម្នាក់ៗ​ឯង​សោះ! ខ្ញុំ​សង្កេត​ឃើញ​នៅ​ស្រុក​គេ ទាំង​ក្បែរ​ខាង​យើង និង​នៅ​ឆ្ងាយ​ៗ​ពី​យើង ជា​ពិសេស​ប្រទេស​ដែល​គេ​បាន​អភិវឌ្ឍន៍​ហើយ​ គេ​ចេញ​ម៉ូត​ឡាន​ថ្មី​ៗ​មក គឺ​សុទ្ធ​តែ​ជា​ម៉ូត​ដែល​សន្សំ​សំចៃ ទាំង​ការ​ប្រើ​ប្រាស់​ថាម​ពល ទំហំ និង​បន្ថយ​ការ​បំផ្លាញ​បរិស្ថាន ។ តែ​ដោយ​ឡែក​ខ្មែរ​យើង ហាក់​បោះ​ជំហាន​ដើរ​ច្រាស​ផ្លូវ​ពី​គេ​ទៅ​វិញ ។ ឬ​ក៏​យើង​នៅ​គិត​ថា​តម្លៃ​សាំង​សព្វ​ថ្ងៃ​ឡើង​មិន​ទាន់​ល្មម​នឹង​ឲ្យ​យើង​ធ្វើ​ការ​សន្សំ​សំចៃ? (សាំងធម្មតា​មួយលីត្រ ៤៦៥០​៛ ស៊ុបពែ ៤៧៥០៛) ៚

រឿង​ខ្លីសម្រាប់​ថ្ងៃនេះ!

វា​ជារឿង​កំប៉ិក​កំប៉ុក
(ខ្ញុំ​មិន​ខ្លាច​ទេ … តែ​ខ្ញុំ​គ្រាន់​ភ័យតើហ៍)

US Embassy In PP

ថ្ងៃ​នេះ​នៅ​លើ​គេហទំព័រកោះសន្តិភាព មាន​រឿង​មួយ​ដែល​អាន​ហើយ​គួរ​ឲ្យ​ចង់​សើច​ អត្ថបទ​នោះ​ក្រោម​ចំណង​ជើង​ថា “គំរាម​ស្ថាន​ទូត​អាមេរិកតាមរយៈអ៊ីម៉ែល” ។ ហេតុ​ការណ៍​នោះ​ត្រូវ​បាន​រៀប​រាប់​ដោយ​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ ពេល​ដែល​លោក​ចុះ​ទៅ​ខេត្ត​កោះ​កុង ។ គាត់​ថា​វា​គ្រាន់​តែ​ជា​រឿង​កំប៉ិក​កំប៉ុក​ទេ … គ្រាន់​តែ​បាន​ទទួល​អ៊ីម៉ែល​ភ្លាម​ ទូត​រាយ​ការណ៍​ភ្លែត​ទៅ ក្រសួង​មហា​ផ្ទៃ …ហើយ​ក្រសួង​ក៏​ទាន់​ចិត្ត​ទៀត គាត់​ដាក់​ពង្រាយ​កម្លាំង​ការពារ​ទូត​ ក៏​ដូច​ជា​ផ្ទះ​លោក​ទូត​ភ្លាម​ដែរ ។

តាម​មតិ​យល់​ឃើញ​របស់​ខ្ញុំដែល​ជា​ពុទ្ធសាសនិក​ម្នាក់ ខ្ញុំ​យល់​ថា​មនុស្ស​យើង​បើ​ធ្វើ​ល្អ​ មិន​ទៅ​រុក​រាន​ទន្ទ្រាន​សេចក្តី​សុខ​អ្នក​ដទៃ នោះ​ក៏​គ្មាន​អ្នក​ណា​គេ​មក​ប៉ង​អាក្រក់​យើង​ដែរ ។ កម្ម​ ប្រែ​ថា​អំពើ ធ្វើ​អាក្រក់​ដាក់​គេ ផល​នៃ​កម្ម​សង​វិញ​វា​គឺ​ត្រូវ​បាន​គេ​ស្អប់ ហើយ​ប៉ង​អាក្រក់​ដាក់​វិញ​អញ្ចឹង​ហើយ ៚

 

វីរិយា

today’s quote “Valentine”

http://i68.photobucket.com/albums/i30/ckvirya/Valentine.jpg

today’s “quote”

http://farm3.static.flickr.com/2415/2257616359_bbe5986604_o.gif

ជំនឿ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

សួស្ដី​ថ្ងៃ​ចូល​ឆ្នាំ​ចិន សូម​ជូន​ពរ​មិត្ត​ទាំង​ឡាយ​ជិត​ក្ដី​ ឆ្ងាយ​ក្ដី​ សូម​មាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​គ្រប់​ៗ​គ្នា ។ សូម​សំណាង​ល្អ​កើត​មាន​ឡើង​ចំពោះ​អ្នក​រាល់​គ្នា គិត​ប្រកប​កិច្ច​ការ​អ្វី​ ក៏​សូម​ឲ្យ​ជួប​ប្រទះ​តែ​ ជោគ​ជ័យ និង​ មាន​សំណាង​ល្អ​ពេញ​មួយ​ឆ្នាំ​ និង​ជា​រៀង​រហូត​ទៅ ។

ខាង​ក្រោម​នេះ​ជា​អត្ថបទ​មួយ​ស្ដី​ពី​ជំនឿ​ប្រតិបត្តិ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ។ ខ្ញុំ​បាន​ដក​ស្រង់​ចេញ​ពី​អ៊ីនធឺណិត ហើយ​ក៏បាន​បញ្ចូល​ទំនៀម​ និង​ជំនឿ​មួយ​ចំនួន​ដែល​ក្រុម​គ្រួសារ​ខ្ញុំ ដែល​មាន​ជាប់​ខ្សែស្រឡាយ​ចិន​ខ្លះ​ដែរ ធ្លាប់​បាន​អនុវត្តន៍​កន្លង​មក ។ ដើម្បី​ចែក​គ្នា​យើង​អាច​លេង និង​អាច​ចាត់​ទុក​ជា​ចំណេះ​ដឹង​បន្ថែម​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក​ ។

សុខ​សប្បាយ​ឆ្នាំ​ថ្មី​ទាំង​អស់​គ្នា​ពី​ វី​PhotO!

year of rat

មិន​គួរ​និយាយ​ស្ដី​ពាក្យ​ពេចន៍​អពមង្គល មាន​ពាក់​ពន្ធ​នឹង​ការ​ស្លាប់​ជាដើម) នឹង​ពាក្យ​សម្ដី​ដែល​ជា​អាច​ជា​ហេតុ​នាំ​ឲ្យ​​រឿង​ដែល​បណ្ដាល​ឲ្យ​កើត​ជា​ហេតុ​ភេទ​មិន​ល្អ ហេតុ​ការណ៍​មិន​ល្អ​ទាំង​ឡាយ​ដែល​បាន​កើត​នៅ​ក្នុង​ឆ្នាំ​ចាស់​ក៏​ត្រូវ​ហាម​​។ គួរ​នាំ​គ្នា​និយាយ​ដល់​តែ​រឿង​ដែល​មាន​សិរី​មង្គល​ នាំ​ឲ្យ​ការ​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​ថ្មី​ មាន​តែ​ភាព​ជោគជ័យ​ និង​រលូន​ ។

៚ ប្រសិន​បើ​អ្នក​យំ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ចាស់​ៗ​ជឿ​ថា​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ពេញ​មួយ​ឆ្នាំ​អ្នក​នឹង​ពើប​ប្រទះ​តែ​រឿង​ដែល​នាំ​ឲ្យ​អ្នក​យំ ។ ដូច្នេះ​ទោះ​ជា​ក្មេង​ៗ​ដែល​រឹង​ទទឹង​ក៏​ឪពុក​ម្ដាយ​តែង​អត់ធ្មត់ និង​វាយ​ ឬ​ស្ដី​បណ្ដាល​ឲ្យ​វា​យំ ។

ការ​តែង​ខ្លួន​ និង អនាម័យ​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មិន​គួរ​កក់​សក់ ព្រោះ​វា​មាន​ន័យ​ថា​យើង​កក់​ជម្រុះ​ជោគ​លាភ​ចេញ ។ សម្លៀកបំពាក់​ពណ៌ក្រហម​ជា​ពណ៌​ដែល​ពេញ​និយម​បំផុត​សម្រាប់​ថ្ងៃ​សំខាន់​នេះ ។ ពណ៌​ក្រហម​ចាត់​ទុក​ថា​ជា​ពណ៌​ភ្លឺ​ស្វាង ពណ៌​នៃ​សេចក្ដី​សុខ ដែល​នាំ​ភាព​ភ្លឺ​ថ្លា​ចែង​ចាំង​មក​ដល់​អ្នក​ស្លៀក​ពាក់​ពណ៌​នេះ ។ គេ​ជឿ​ថា​អារម្មណ៍​ និង បាន​ប្រតិបត្តិ​ខ្លួន​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ និង​បណ្ដាល​ឲ្យ​មាន​សំណាង​ល្អ ឬ​អាក្រក់ ពេញ​មួយ​ឆ្នាំ ។

៚ តាំង​ពី​ធំ​ដឹង​ក្អី​មក ម៉ាក់​ខ្ញុំ​តែ​ង​ទិញ​ខោ​អាវ​មួយ​សម្រាប់​ថ្មី​ទុក​ឲ្យ​ពាក់​នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ។ គាត់​ប្រាប់​ថា​ តាម​ជំនឿ ការ​តុប​តែង​ខ្លួន​ឲ្យ​បាន​ស្អាត​នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​ វា​អាច​នាំ​សិរី​មង្គល​មក​ឲ្យ​ខ្លួន​យើង​បាន​ពេញ​មួយ​ឆ្នាំ ។

ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ និង​ ជំនឿ​ផ្សេងៗ សម្រាប់​អ្នក​ដែល​មាន​ជំនឿ​ខ្លាំង​រឿង​លាភ​សំណាង មុន​ពេល​ចេញ​ដំណើរ​ពី​ផ្ទះ​ដើម្បី​ទៅ​លេង​ផ្ទះ​ញាតិ​មិត្ត​ អាច​ត្រូវ​ទៅ​អញ្ជើញ​គ្រូទាយ​ ( ចិនសែ )​ បូល​រក​មើល​ពេល​វេលា​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ និង​ផ្លូវ​ដែល​ត្រូវ​ធ្វើ​ដំណើរ​​ដែល​មាន​សិរី​មង្គល ។

៚ សម្រាប់​អ្នក​ប្រកប​ជំនួញ​ជួញ​ដូរ ក្រោយ​ពេល​ឈប់​សម្រាក​ចូល​ឆ្នាំ​រួច​ហើយ ថ្ងៃ​បើក​ប្រកប​អាជីវកម្ម​ឡើង​វិញ​ក្នុង​ឆ្នាំ​ថ្មី​មាន​សារៈសំខាន់​ណាស់ ។ យើង​តែ​មើល​តាម​ប្រក្រតិទិន ដើម្បី​ជ្រើស​យក​ថ្ងៃ​ល្អ​សម្រាប់​ការ​ចាប់​ផ្តើម ។ ពេល​បើក​លក់​ថ្ងៃ​ដំបូង​តែង​មាន​ការ​សែន​ព្រេន​ជំនាង​តូប រាន​ ឬ​ហាង​លក់​ដូរ ។ គេ​ច្រើន​ហៅ​ការ​បើក​នោះ​ថា បើក​យក​ថ្ងៃ​ល្អ ។

ការ​ចូល​ទៅ​រក​នរណា​ម្នាក់​ក្នុង​បន្ទប់​គេង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ចាត់​ទុក​ជា​គ្រោះ​អាក្រក់ ដូច្នេះ​មិន​ថា​នឹង​ជា​មនុស្ស​ឈឺ ឬ​ជា​ទេ ចាំបាច់​ត្រូវ​តែ​តែង​ខ្លួន​ឲ្យ​បាន​ស្អាត​បាទ​ចេញ​មក​អង្គុយ​លេង​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ។

៚ នៅ​ផ្ទះ​ខ្ញុំ​ចាស់​ៗ​គាត់​តែង​ហាម​មិន​ឲ្យ​បោស​ផ្ទះ ឬ បោក​សម្លៀកបំពាក់ ឬ​ធ្វើ​ការ​ងារ​ផ្ទះ​ផ្សេង​ៗ​ទៀត ។ គាត់​ថា​ជា​ថ្ងៃ​ល្អ សិរី​មង្គល ត្រូវ​នាំ​គ្នា​សម្រាក​ឲ្យ​មាន​សេចក្ដី​សុខ ការងារ​ផ្ទះ​ទុក​មួយ​ដុំ​សិន​ទៅ ចាំ​ថ្ងៃ​ទី​២​សឹម​ធ្វើ​ បើ​ចាំបាច់​ណាស់ ។

៚ នំ​កូន​ត្រី ( នំ​អ៊ី ) ព្រឹក​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង​ យើង​តែង​ក្រោក​ពី​ព្រលឹម​បន្តិច​ធ្វើ​​ នំអ៊ី​សែន​អ្នក​តា​​ ។ ហើយ​ជា​ពិសេស​ធ្វើ​យក​ទៅ​ជូន​អ្នក​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​គ្រួសារ​ ដោយ​មាន​គោះ​ពង​មាន់​ក្រហម​២​គ្រាប់​បន្ថែម​ពី​លើ ។ តាម​ជំនឿ​ នំអ៊ី​ជា​នំ​ដែល​ដំណាង​ឲ្យ​សំណាង​ល្អ ។

មិន​គួរ​ប្រើ​កាំបិត​ ឬ កន្ត្រៃ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទេ ព្រោះ​ជឿ​ថា​វា​ជា​ការ​កាត់​សំណាង​ល្អ ។ សព្វ​ថ្ងៃ​នេះ​មិន​មែន​ថា​ជនជាតិ​ចិន​នៅ​មាន​ជំនឿ​រឿង​ដែល​បាន​លើក​ខាង​លើ​ទាំង​ស្រុង​ទេ តែ​ពួក​គេ​នៅ​គោរព​​ប្រតិបត្តិ​តាម ព្រោះ​អ្វី​ទាំង​អស់​នេះ​វា​បាន​ក្លាយ​ជា​ទំនៀម​ទម្លាប់ និង​ជា​វប្បធម៌​របស់​ជាតិ​សាស្ត្រ​គេ​ទៅ​ហើយ ព្រោះ​គេ​រំពឹង​គិត​ថា​ការ​ដែល​ប្រតិបត្តិ​តាម​ទំនៀម​ដែល​មាន​តាំង​ពី​បូរាណ​មក​ជា​ការ​សម្ដែង​ចេញ​​នូវ​ភាព​ជា​គ្រួសារ​ដែល​អាច​កំណត់​បាន​នូវ​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន ។

ថ្ងៃ​ដែល​មិន​រង់​ចាំ!

     តើ​អ្នក​ធ្លាប់​ដែល​ភាវនា​​ក្នុង​ចិត្ត​ថា “​សូម​កុំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​អី” ? តើ​ថ្ងៃ​នោះ​ហ្នឹង​ជា​ថ្ងៃ​ស្អី​ទៅ? ចន្ទ​? អង្គារ​…សុក្រ​ សៅ​រ៍​ អាទិត្យ? មិន​មែន​អញ្ចឹង​ទេ, តែ​វា​​ជា​ថ្ងៃ​មួយ​ដែល ត្រូវ​មក​កែប្រែ​ ឬ​ជា​របត់​ថ្មី​​មួយ​ក្នុង​ជីវិត​តែ​ម្តង​ ។ នៅ​ពេល​វា​មក​ដល់​​ វា​នឹង​នាំ​មក​ជា​មួយ​នូវ​ភាព​ក្រៀម​ក្រំ​ រន្ធត់ ហ្នឹង​មាន​ការ​ប៉ះ​ទង្គិច​​ទៅ​មជ្ឈដ្ឋាន​ជុំ​វិញ​ជា​ច្រើន មិន​ដឹង​ថា​អ្នក​ណា​ទទួល​រង​អ្វី​ខ្លះ​ទេ តែ​ត្រឹម​ថា​អ្នក​ដែល​ទទួល​រង​ឥទ្ធិពល​វា​ច្រើន​ជាង​គេ​ គឺ​ - - - - - ។

ពិត​មែន​តែ​មិន​ដឹង​ច្បាស់​ថា​ វានឹង​​មក​ដល់​ពេល​ណា​ឲ្យ​ពិត​ប្រាកដ តែ​ក៏​ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា​វា​កំពុង​ធ្វើ​ដំណើរ​មក​ជិត​ដល់​ហើយ ។ ទោះ​ជា​ខំ​តាំង​ជំហរ​ថា​នឹង​តស៊ូ​ជា​មួយ​វា​យ៉ាង​ណា ក៏​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​​ឯង​មាន​តិច​ខ្លាំង​ណាស់ ព្រោះ​មនុស្ស​មិន​អាច​ឈ្នះ​លើ​កម្លាំង​​អំណាច​មួយ​នេះ​បាន​ទេ ជា​កម្លាំង​​នៃ​ការ​កំណត់​ទុក​ជាស្រេច​នេះ​ឡើយ រឹង​តែ​ប្រឹង​ជម្នះ​នឹង​វា​ខ្លាំង​ប៉ុណ្ណា គឺ​រឹត​តែ​ទទួល​រក​ឥទ្ធិពល​តប​​ត​មក​លើ​ខ្លួន​ឯង​ច្រើន​ប៉ុណ្ណឹង​ដែរ ។

អ្នក​អាន​ប្រហែល​ជា​កំពុង​ឆ្ងល់​ហើយ​មែន​ទេ? ហើយ​ប្រហែល​ជា​កំពុង​​​ស្វែង​រក​ចម្លើយ​ថា​ វា​ជា​ថ្ងៃ​ស្អី​ទៅ​ណ៎ ម៉េច​ក៏​និយាយ​ធ្វើ​មើល​តែ​​ធ្ងន់​ធ្ងរ​ណាស់​អញ្ចឹង? ពិបាក​ពន្យល់​ប្រាប់​ណាស់​លោក​អើយ ហា​ទៅ​វា​ស្លាក់ នៅ​ពេល​ខ្ជាក់​វា​ជា​ស្លែង រួច​ស្តោះ​គឺ​ច្បាស់​ត្រូវ​ខ្លួន​ឯង​ជាមិន​ខាន ហេហេហេ វា​មិន​ដល់​ថ្នាក់​ហ្នឹង​ពេក​ទេ គឺ​ស្មុគ​ស្មាញ​ក្នុង​ចិត្ត​ពេក​ ប្រហែល​ការ​ងារ​រុំ​ខ្លួន​ច្រើន​ពេក​ ចូល​លក្ខណៈ​ stress បន្តិច​បន្តួច​ ក៏​ចេះ​តែ​សរសេរ​នេះ​សរសេរ​នោះ​ បន្ធូរ​អារម្មណ៍​! :D

​ជា​ “ប្រផ្នូល” មែន​ក៏អី?

Read more »

​មនោសញ្ចេតនា និង ស្នេហា

ប៉ុន្មាន​ថ្ងៃ​មុន​ខ្ញុំ​មាន​ពេល​ទំនេរ​នៅ​ផ្ទះ​បាន​មើល​រឿងភាគ​ចិន​មួយ គេ​បាន​លើក​យក​បញ្ហា​ពីរ​មក​ធ្វើ​ការ​ប្រៀប​ធៀប​វែក​ញែកជា​ចំណោទ ដើម្បី​​​បែង​ចែក​ឲ្យ​ដាច់​ពី​គ្នា ថា​តើ​មនោ​សញ្ចេតនា និង ស្នេហា​ ខុស​គ្នា​ត្រង់​ណា? សាច់​រឿង​នោះ​ល្អ​មើល​ ហើយ​មាន​ចំណោទ​បញ្ហា​ទៀត ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ សឹង​មិន​ហ៊ាន​ព្រិច​ភ្នែក ។ គ្រាន់​តែ​ឮ​ពី​ចំណោទ​នេះ​ភ្លាម​ ហាក់​មាន​អារម្មណ៍​ម្យ៉ាង​ប្រាប់​ថា ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ​ខុស​គ្នា តែ​ពិបាក​រក​​អ្វី​មក​ជា​សំអាង​ណាស់​ ថា​វា​ខុស​គ្នា​យ៉ាង​ម៉េច!​​ ខ្ញុំ​ស្ទុះ​​ទៅ​មើល​វចនា​នុក្រម​ភាសា​ខ្មែរ​ភ្លាម​ដែរ​ ដើម្បី​រក​មើល​ពន្យល់​ពាក្យ តែ​ហាក់​នៅ​ស្រពិច​ស្រពិល ។ តោះ​យើង​នាំ​គ្នា​មើល​ការ​ពន្យល់​ពាក្យ​សិន​​ទៅ មុន​ហ្នឹង​អាន​សាច់​រឿង​សង្ខេប (ដាក់​ជូន​អាន​ពេល​ក្រោយ​ព្រោះ​កំពុង​សង្ខេប​) ។

មនោ​សញ្ចេតនា : សេចក្តី​រិះ​គិត​ក្នុង​ចិត្ត; ចំណុច​របស់​ចិត្ត; ការ​ទទួល​ដឹង​នូវ​អារម្មណ៍ ដែល​មក​ប៉ះ​ចិត្ត; អធ្យាស្រ័យ​ប្រកប​ដោយ​ករុណា;….

ស្នេហា​ (ស្នែហា) ន. ឬ គុ. (សំ. ស្នេហ; បា.​ សិនេហ ឬជា​ ស្នេហ ដូច​ សំ. ដែរ) សេចក្តី​ស្រឡាញ់​ស្និទ្ធ, សេចក្តី​ស្រឡាញ់​ជាប់​ចិត្ត ស្អិត​ដូច​ជ័រ : ដោយ​ស្នេហា, មាន​ស្នេហា, ព្រោះ​ស្នេហា, ពេញ​ស្នេហា

ព. ពុ. ថា : ស្នេហា​សុទ្ធ​តែ​កើត​មាន​ឯងៗ ព្រោះ​ជា​ស្វ័យប្រវត្តិ​ឥត​​ចាំ​បាច់​រៀន​ទេ សត្វ​លោក​រមែង​​ចេះ​ឯង​តាម​ធម្មតា​ស្រេច​ស្រាប់​ពី​កំណើត​ព្រោះ​សាធារណសត្វ​មាន​អវិជ្ជា, តណ្ហា, កម្ម​​ជា​ដើម​ជា​ប្រភព សូម្បី​សុខុម​សត្វ​តូច​តាច​ក៏មាន​ស្នេហា​ដែរ ដោយ​ឥត​បាច់​រៀន​ពី​គ្រូ​ណា​ឡើយ

(ម. ព. ស្នេហ៍ ១ កិ. និង ស្នេហ៍ ២. ន. ទៀត​ផង) ។ ​(ច្រើន​ប្រើ​ក្នុង​ពាក្យ​): ហៃ​មាស​ស្នេហា ក្រែង​បាន​ផ្តាំ​ថា ​ឲ្យ​ខ្ញុំ​ចូល​មក​ ពុំ​មែនទេឬ កែវ​ថ្លៃ​ពន្លក ខ្ញុំ​បាន​ជា​មក​ ហើយ​ឲ្យ​ទៅ​ណា ? . . . ប្រលោម​លោ​ក​ស្នេហា (មើល​​ក្នុ​ង​ពាក្យ​ ប្រលោម​លោក​) ។ល។

ព. ពុ.    ពាក្យ​សម្រាប់​ប្រើ​ខាង​ព្រះ​ពុទ្ធ​សាសនា
ម. ព.    មើល​ពាក្យ
គុ.         គុណសព្ទ
ន.         នាមសព្ទ
កិ.         កិរិយាសព្ទ
បា.       បាលី
សំ.       សំស្ក្រឹត

Sweet Advertisement

House for sale:

  • Detail:
    • 1 bedroom
    • 1 bathroom
    • 4 loving rooms of my heart
  • Price:
    • Unlimited love from buyer
  • More info.:
    • mail: lips@kiss.love
    • page: heart://truelove.net

_