One More Week!

នៅ​ម៉ា​អាទិត្យ​ទៀត​ទេ បុណ្យ​អុំទូក​ហើយ! ចៃដន្យ​ល្អ​ទៀត​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​ខិត​មក​ជិត​បុណ្យ​ឯករាជ្យ ហើយ​ប៉ះ​ចំថ្ងៃ​ឈប់​សង​ទៀត សរុប​ទៅ​សរុបម​ក បុគ្គលិក​បម្រើការ​ងារ​ទូទៅ​បាន​ឈប់​សម្រាក​មិន​តិច​ជាង​ ៦ ថ្ងៃ​ជាប់​ៗ​គ្នា​ទេ គឺ​ចាប់​ពី​ថ្ងៃ​ សៅរ៍​ទី ០៨ ខែ​ វិច្ឆិកា​ ដល់​ថ្ងៃ ព្រហស្បតិ៍ ទី ១៣ ឯណោះ ។ ចូល​មក​​វិញ​ធ្វើ​ការ​តែមួយ​ថ្ងៃ គឺ​ថ្ងៃ​សុក្រ​ នោះ​បាន​ឈប់​ពីរ​ថ្ងៃ​ទៀត​ហើយ​ ។បើ​មាន​គម្រោង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​គួរ​តែ​ស៊ី​ដាច់​ថ្ងៃ​សុក្រមួយ​ថ្ងៃ​ទៀត នោះ​យើង​នឹ​ង​បាន​ភ្ជាប់​ជាមួយ​ថ្ងៃ​សៅរ៍ អាទិត្យ​ទៀត!

4 Responses to “One More Week!”

  1. ច្រណែន​អ្នក​នៅ​ស្រុក​ស្មែរ​ដល់​ហើយ​នៀក!!!

  2. មិន​បាច់​ដើរ​មក​ច្រណែន​គេទេ រើ​ផ្ទះ រើ​សម្បែង​ឲ្យ​រូច​រាល់​សិន​ទៅ ! លោក​ឯង​ហ្នឹង​រើស​ច្រើន​ពេក​បាន​ជា​អញ្ចឹង​ហ្នឹង​ណា!

  3. មើលមុខ​​អ្នក​នាំ​គេ​ខូច។ ពិត​ជា​គំនិត​ល្អ​ យោបល់​អាក្រក់​មែន ហេ ហេ!

  4. អារឿង​ឈប់​បង្គ្រប់ ឬ​បញ្ជាប់​ថ្ងៃ​សៅរ៍​អាទិត្យ​ហ្នឹង​ជំនាញ​ខ្ញុំ​យូឬ​ហើយ! :D

Leave a Reply