រឿង​ខ្លី “Advisor in Tears!”

by Vហ្វូតូ៚

“ក” និង “ខ” ជា​មិន​ភ័ក្ត្រ​​ជិត​ស្និទ្ធ​នឹង​គ្នា​ ។
“គ” ជាមនុស្ស​​ដែល “ខ” ស្រឡាញ់ ។

“ក” ​បាន​ដឹង​ខ្លួន​ថា​មាន​ចិត្ត​ស្រឡាញ់​ “ខ” ច្រើន​​ជាង​មិ​ត្ត​ជិត​ស្និទ្ធ ។ ប៉ុន្តែ​ចិត្ត “ក” មិន​បាន​ប្រាប់​ “ខ” ឲ្យ​ដឹង​ពី​ស្នេហា​ដែល​ខ្លួន​មាន​ចំពោះ​ “ខ” ទេ ព្រោះ​គេ​ដឹង​ច្បាស់​ថា​ “ខ” មិន​អាច​ស្រឡាញ់​គេ​ច្រើន​ជាង​មិត្ត​ទេ ។ បើ​​ខ្លួន​នៅ​តែ​មានៈ​ចង់​បាន​ក្តី​ស្រឡាញ់​ពី “ខ” ច្រើន​ជាង​មិត្ត​ ខ្លួនច្បាស់​ជា​ត្រូវ​​ប្រឈម​មុខ​នឹង​ការ​បាត់​បង់មិត្ត​ដ៏​ល្អ​ម្នាក់​នេះ​ជាក់​ជា​មិន​ខាន ។ “ការ​បាត់​បង់​មិត្ត​​ម្នាក់​នេះ”​ជា​អ្វី​ដែល​ “ក” មិន​អាច​ទទួល​យក​បាន​ជា​ឡើយ ។

ដូច្នេះ​ជម្រើស​ដ៏​ប្រសើរ​បំផុត​របស់​​ “ក” គឺ គេ​នឹង​លាក់​ទុក​ចិត្ត​ស្រឡាញ់​លើស​ពី​មិត្ត​ ​នៅ​ក្នុង​បេះ​ដូង​គេ​តែ​ម្នាក់​រហូត​ទៅ ដើម្បី​រក្សា​មិត្ត​ភាព​រវាង​គេ​ទាំង​ពីរ​ឲ្យ​ឋិត​នៅ​ដូច​ដើម ។

ដោយ​សារ​ភាព​ជិត​ស្និទ្ធ ដោយ​សារ​ការ​ជឿ​ទុក​ចិត្ត ដោយ​សារ​មិត្ត​ភាព​ដែល​ “ក” និង “ខ”​ បាន​ផ្តល់​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក ។ អ្នក​ទាំង​ពីរ​តែង​ពិភាក្សា​ ចែក​រំលែក​ព័ត៌មានគ្នា​​លើ​ បញ្ហា​ទូទៅ បញ្ហា​ការងារ បញ្ហា​គ្រួសារ ហើយ​បូក​រួម​ទាំង​​បញ្ហា​​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ផង​ដែរ ។

“ខ” បាន​បង្កើត​សម្ព័ន្ធ​ភាព​ស្នេហា​ជា​មួយ​ មនុស្ស​ម្នាក់​​ទៀត “គ” ប៉ុន្តែ​ “ខ” នៅ​មិន​ទាន់​មាន​ជំនឿ​ចិត្ត​ថា​ខ្លួន​គេ​ពិត​ជា​ស្រឡាញ់​ “គ”ឬទេ ហើយ​​ “គ” មាន​ចិត្ត​លើ​គេ​ពិត​មែន​ ឬទេ … ឬអាច​និយាយ​បាន​ថាសម្ព័ន្ធ​ភាព​រវាង​ “ខ” និង “គ” ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​ថា​នឹង​ត្រូវ​អភិវឌ្ឍន៍​ទៅ​រក​ផ្លូវ​ណាមួយ​រវាង​ មិត្ត​ធម្មតា ឬ​ ស្នេហា ។

ដោយ​សារ​មិត្ត​ភាព និង ការ​ទុក​ចិត្ត​ដែល​ “ខ” មាន​ចំពោះ “ក” ជា​រឿយ​ៗ “ខ” តែ​លើក​យក​បញ្ហា​ដែល​ខ្លួន​កំពុង​ប្រឈម​ជា​​មួយ​ “គ” មក​ពិភាក្សា​ជាមួយ​ “ក” ។

ក្រៅ​ពី​តំណែង​មិត្ត​ជិត​ស្និទ្ធ​ហើយ “ខ” បាន​តែង​តាំង​តំណែង​ថ្មី​ឲ្យ​ “ក” គឺ​ជា​ទី​ប្រឹក្សា​​បេះដូង​​បន្ថែម​មួយ​ទៀត ។​​ ដែល​ជា​រឿយ​ៗ​ “ខ” តែ​ង​លើក​យក​មក​ពិភាក្សា​ជាមួយ​ “ក” នូវ​រាល់​បញ្ហា​ដែល​ខ្លួន​កំពុង​ប្រឈម ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​សម្ព័ន្ធ​ភាព​ជាមួយ “គ” ។

“Do you think I really love (គ)?”
“How to know that someone love me or not?”
“How to get her love?”
“Do you think (គ) is my true one?”
“Do you think I should show my to (គ) yet?”
“Do you think I’m ready for LOVE?”
“I really nervous, I sometime feel that I’m not ready for love, but sometime I do think that I’m ready… please give me your idea…”
“Do you think I’m ready for first date with her?”

ទាំង​នេះ​ជា​សំណួរ​ដែល “ខ” តែង​ចោទ​សួរ​ស្នើ​យោបល់​ពី​ទីប្រឹក្សា​​បេះ​ដូង​របស់​ខ្លួន ។ សម្រាប់​ “ខ” វា​គ្រាន់​តែ​ជា​សំណួរធម្មតា​ដែល​មិត្ត​ជិតស្និទ្ធ​ម្នាក់​តប​បាន​ដោយ​មិន​ពិបាក​គិត​ច្រើន ។ តែ​ផ្ទុយ​មក​វិញ “ក” គិត​ច្រើន​លើស​ពី​អ្វី​ដែល​ “ខ”​ គិត​ច្រើន​ដង​ណាស់ ។ វា​ជា​ចំណោទ​ដ៏សែន​ស្មុគ​ស្មាញ​សម្រាប់​ “ក” ។

យើង​ទទួល​ស្គាល់​ថា​ នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់មាន​គំនិត​ពីរ​ផ្ទុយ​គ្នា​លើ​បញ្ហា​តែ​មួយ ជម្លោះ ឬ សង្គ្រាម​ ​អាច​កើត​មាន​ឡើង​យ៉ាង​​ស្រួល​​រាល់​ពេល​មាន​កិច្ច​ពិភាក្សា ឬ ប្រឈម​មុខ​ការ​ពារ​គំនិត​រៀង​ៗ​ខ្លួន​ ។ រួច​ចុះ​បើ​មនុស្ស​ម្នាក់​ដែលមាន​គំនិត​ពីរ​ផ្ទុយ​គ្នា​លើ​បញ្ហា​តែ​មួយ អ្វី​វា​នឹង​កើត​មាន​ឡើង ? ពិត​ណាស់​ គឺ​សង្គ្រាម​ ។ ដោយ​ពិបាកក្នុង​ការ​ចែក​ឲ្យ​ដាច់​រវាង មិត្តសំឡាញ់ និង ស្នេហា “ក” តែ​បង្វែរ​​មិន​ផ្តល់​ជា​យល់​​ជា​ផ្លូវ​ការ​ណា​មួយ​ដល់​ “ខ” ក្នុង​ករណីជា​មួយ “គ” ។

ប៉ុន្តែ​ការ​គេច​វេស​របស់​ “ក” ហាក់​នៅបាន​សម្រេច​នៅ​ពេល​ “ខ” នៅ​តែ​​លើក​បញ្ហា​បេះ​ដូង​មក​ពិភាក្សា​ជា​រឿយ​ ។ “ក” ដឹង​ច្បាស់​ណាស់​ថា​ “ខ” កំពុង​ជួប​បញ្ហា ក្នុង​នាម​ជា​មិត្ត​សំឡាញ់ ខ្លួន​គួរ​តែ​ជួយ​​មិត្ត​ឲ្យ​អស់​ពី​សមត្ថភាព និង លទ្ធភាព​ដែល​អាច​ជួយ​បាន ។ តែ​ “ក” មិន​អាចធ្វើ​បាន ព្រោះ​ប៉ូល​ពី​ផ្ទុយ​គ្នា​ក្នុង​គំនិត​របស់​ខ្លួន​នោះ​ឯង ។

“ហេតុ​អ្វី​បានត្រូវ​ជា​រូប​ខ្ញុំ​? ដែល​ត្រូវ​មក​តប​ហ្នឹង​សំណួរ​របស់​អ្នក?”
“តើ​(ខ) គិត​យ៉ាង​ណា​វិញ​ប្រសិន​បើ​គេ​ដឹង​ថា អ្នក​ដែល​គេកំពុង​សួរ​សំណួរ​ទាំង​នេះ​ បាន​លួច​ស្រឡាញ់​គេ?”
“នេះ​ជា​បាប​កម្ម​ដែល​ខ្ញុំ​កំពុង​ទទួល​មែន​ទេ? បាប​ដែល​កើត​ពី​ចិត្ត​មិន​ស្មោះ​ចំពោះ​មិត្ត​ភាព​ដែល​(ខ)​បាន​ផ្តល់​ឲ្យ?”
“តើ​អ្នក​ចង់​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ឈឺ​ខ្លាំង​ប៉ុណ្ណា​ទៀត​ទៅ? ឈប់​សួរ​ទៅ​បាន​ទេ?”
“វាវេទនា​ណាស់​ទៅ​ហើយ​ក្នុង​ការ​លាក់​ចិត្ត​ស្រឡាញ់​ក្នុង​បេះ​ដូង​តែ​ម្នាក់​ឯង ហេតុ​អ្វី​បាន​ជា​អ្នក​បន្ថែម​​ទម្ងន់​ទុក្ខ​ឲ្យ​ខ្ញុំ​បន្ថែម​ទៀត​ធ្វើ​អ្វី?”
“អ្នក​ដឹង​ទេ ថា​ខ្ញុំ​ស្រឡាញ់អ្នក​ខ្លាំង​ណាស់! ខ្ញុំ​ស្រឡាញ់​អ្នក​លើស​ពី​មិត្ត​! អ្នក​ដឹង​ទេ?”
មិន​ដែល​លួស​ពេល​ណា​​ឡើយ​ដែល​ “ក”​ តែ​ង​ស្រែក​សួរ​សំណួរ​ខាង​លើ​ចំពោះ​ខ្លួន​ឯង​ ស្រែក​សួរ​ឲ្យ​ឮ​បាន​តែ​ក្នុង​ចិត្ត​ម្នាក់​ឯង រាល់​ដង​ពេល​ “ខ” សុំ​យោបល់​ខ្លួន​រឿង​បញ្ហា​បេះ​ដូង​របស់​គេ ។

ម្តង​ៗ​ដោយ​ពិបាក​នឹង​ទ្រាំ​ទ្រ​ពេក “ក” ស្ទើ​រ​ធ្លោយ​ប្រាប់​ “ខ” ឲ្យ​ដឹង​ពីចិត្ត​ពិត​របស់​ខ្លួន​ចំពោះ “ខ” ។ តែ​ដោយ​​ចិត្ត​កម្សាក​ និង​កម្លាច​របស់​ខ្លួន កម្សាក​ មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត កម្លាចព្រោះ​ខ្លាច​បាត់​បង់​​តំណែង​មិត្ត​សំឡាញ់​​ ខ្លាច​បាត់​បង់​មនុស្ស​ម្នាក់​ដែល​ខ្លួន​លួច​ស្រឡាញ់ ។ “ក” ទ្រាំ​បន្ត​ទ្រាំ​ធ្វើ​ខ្លួន​ជា​ទី​ប្រឹក្សា​អសមត្ថភាព​មួយ​រូប​ឲ្យមិត្ត​សំឡាញ់​របស់​ខ្លួន ទ្រាំ​ធ្វើ​ជា​អ្នក​ទទួលស្តាប់​មនុស្ស​ដែលខ្លួន​ស្រឡាញ់​និយាយ​ដល់​ពី​មនុស្ស​ទី​៣ ទ្រាំ​លេប​លាក់​​ទាំង​អួល​ណែន ។

“ក” បាន​ប្រឹង​ហាម​ឃាត់​ ទប់​ស្កាត់​ កាត់​ផ្តាច់​ លុប​បំបាត់ ចិត្ត​​ស្នេហា​ដែល​មាន​ចំពោះ​ “ខ” ។ តែ​ដូច​យើង​បាន​ដឹង​ហើយ ពាក្យ​ថា​ស្នេហ៍​មួយ​មាត់​ ហាម​ណាស់​រឹត​ណាស់ ហាម​ណាស់​នឹក​ណាស់ ឃាត់​ណាស់​ស្រឡាញ់​ណាស់ កាត់​ណាស់​គិត​ណាស់ ។

ក្រោយ​ពេល​​ “ក” ដឹង​ខ្លួន​ថា​បាន​ទទួល​បរាជ័យ​ក្នុង​ការ​ហាម​ឃាត់​ ស្នេហា​ ដែលមាន​ចំពោះ “ខ” មិន​បាន​ហើយ ។ “ក” បាន​ជ្រើស​ផ្លូវ​មួយ​ទៀត​ គឺ​គេច​ឲ្យ​ឆ្ងាយ​ពី “ខ” ការ​កាត់​បន្ថយ​ភាព​ជិត​ស្និទ្ធ​រវាង​គេ​ទាំង​​ ប្រហែល​ជា​អាច​ជួយ​ឲ្យ “ខ” ដក​ទំនុក​ចិត្ត​ខ្លះ​ចេញ​ពី “ក” ហើយ​គេ​ប្រហែល​ជា​នឹង​មិន​មក​ពិភាក្សា​រឿង​បេះ​ដូង​ជា​មួយ​ “ក”​ ទៀត​ដែរ ។

ដូច​ជា​ព្រហ្ម​លិខិត​លេង​កំប្លែង “ក” ដើរ​ថយ​ក្រោយ​មួយ​ជំហាន​ឲ្យ​សម្ព័ន្ធ​ភាព​របស់​ខ្លួន “ខ” បែរ​ជា​ដើរ​ចូល​មក​មួយ​ជំហាន​បន្ថែម​កាន់​តែ​ជិត ។ នៅ​ពេល​ “ក” គេច​វេស​​ការ​លើក​យក​ប្រធាន​បទ​បេះ​ដូង​មក​ពិភាក្សា “ខ” តែង​សុំ​យោបល់​ពី​ “ក” ទាក់​ទង​នឹង​បញ្ហា​បេះ​ដូង​ជា​និច្ច ។

ចុង​ក្រោយ​បង្អស់ “ខ” បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ថា គេ​នឹង​អភិវឌ្ឍន៍​សម្ព័ន្ធ​ភាព​រវាង​ “គ” ឲ្យ​ឈាន​ដើរ​ទៅ​ក្នុង​ទិស​ដៅ​ស្នេហា គេ​នឹង​​​ទទួល​យក​ “គ” មក​ធ្វើ​ជា​ស្នេហា​របស់​គេ ។ ក្រោយ​ពេល​បាន​ដឹង​ពី​ការ​សម្រេច​ចិត្ត​របស់ “ខ” ហើយ “ក”​ បាន​បង្ហាញ​ការពិត​ចេញ​ពី​ចិត្ត​មួយ​ផ្នែក​ប្រាប់ “ខ” ថា គេ​ចូល​រួម​ត្រេក​អរ​ផងដែល​នៅ​ទី​បំផុត “ខ” បាន​សម្រេច​ជ្រើស​ផ្លូវ​ណា​មួយ គេ​ដឹង​ខ្លួន​ថា​ មិន​អាច​ធ្វើ​ជា​ទី​ប្រឹក្សា​បេះ​ដូង​ដ៏​ល្អបាន​ទេ តែ​គេអាច​ធ្វើ​ជា​ទទួល​ស្តាប់ និង ជា​មិត្ត​ល្អ​របស់​ “ខ” ជានិច្ច ។

ការ​ពិត​ក្នុង​បេះ​ដូង​​មួយ​ចំណែក​ទៀត​ដែល​ “ក” មិន​បាន​បង្ហាញ​ឲ្យ​ “ខ” ដឹង​បាន​គឺ (ខ្ញុំ​​សូម​អរគុណ​អ្នក​ខ្លាំង​ណាស់​ ដែល​ទី​បំផុត​អ្នក​បាន​ដក​ហូត​ដំណែង​ជា​ទី​ប្រឹក្សា​បេះ​ដូង​នេះ​ចេញ​ពី​ខ្ញុំ​ ឲ្យ​ខ្ញុំ​សុំ​ទោស​ផងដែល​ខ្ញុំ​មាន​ចិត្ត​មិន​ស្មោះ​ចំពោះ​មិត្ត​ភាព​ដែល​អ្នក​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ ឲ្យ​ខ្ញុំ​សុំ​ទោស​ផង​ចំពោះ​ស្នេហា​ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក ខ្ញុំ​សុំ​ទោស​ដែល​ខ្ញុំ​មិន​អាច​ឃាត់​ចិត្ត​ខ្លួន​ឯង​មិន​ឲ្យ​ស្រឡាញ់​អ្នក មិន​អាច​លុប​ស្នេហា​ដែលមាន​ចំពោះ​អ្នក​ចេញ​ពី​បេះ​ដូងបាន តែ​ខ្ញុំ​សូម​សន្យា​ថា​នឹង​ព្យាយា​ថែរក្សា​មិត្ត​ភាព​របស់​យើង​ឲ្យ​យូរ​អង្វែរ​បំផុត​​តាម​ដែល​បេះ​ដូង​ខ្ញុំ​អាច​ទ្រាំទ្រ​ទទួល​ការ​ឈឺចាប់​បាន ការ​ឈឺ​ចាប់​ដែល​បេះ​ដូង​មួយ​នេះ​រក្សា​ទុក​ចិត្ត​ស្នេហ៍​តែ​ម្នាក់​ឯង) ៕

6 Responses to “រឿង​ខ្លី “Advisor in Tears!””

  1. nice site

  2. yes it is

  3. nice site

  4. តំណឹងល្អ នឹងឪកាសល្អសំរាប់ជនជាតិខ្មែរ ឆ្នោតផ្សងសំណាងដែលបានទទួល Green crad រស់នៅស្របច្បាប់ក្នុងសហរដ្ឋអាមេរិច សំរាប់ខ្មែរមានសំណាងច្រើនជាងគេ ចាប់ថ្តើមតាំងពី ថ្ងៃ៣តុលា នឹងចប់ ដល់ខែ១២ ពេលខ្ញុំមកដលើទីនេះសាសន័ដទៃច្រើនដែលបានជាប់ នឹងមករស់នៅលើដីអាមេរិច ជួយប្រាប់តៗគ្នាផង​ហើយងាយស្រួលនឹងដាក់ណាស់(តាម វេបសាយ អនឡាញ)​http://www.dvlottery.state.gov/​
    ក្នុងមួយឆ្នាំមាន តែម្តងទេ៕
    មានចំងល់ក្នុងការដាក់ សូមទាក់ទងមកខ្ញុំចុះអោយតែខ្មែរ ខ្ញុំជួយទាំងអស់ (តាមរយះវេបសាយខ្ញុំ)។

  5. សុខ​ចិត្ត​មើល​គេ​ដើរ​ចេញ​ទៅ​ចឹង​​ ខ្លាច​តែ​រក្សា​មិត្តភាព​បាន​ តែ​ស្តាយ​ក្រោយ​ខ្លួន​ឯង​មួយ​ជីវិត​ទេ! តែខ្ញុំ​ដឹង​ថា​អ្នក​ដែល​មិន​ស្ថិត​ក្នុង​ស្ថាន​ភាព​ជាក់​ស្តែង ពិតជា​មិន​យល់​ទេ។

    Anyway, it’s so similar to one beautiful love story I’ve read, “Where rainbows end.” When 2 close friends think it is not right to fall in love with a close friend……!!! It’s one of my most favorite! I think life is short. Just follow our heart…

  6. ស្ថាន​ភាព​ជាក់​ស្តែង​ប្រហែល​ៗ​ដូច​គេ​តែង​ហៅ​ថា “ហា​ស្លាក់​ជាក់​ស្លែង ហើ​យ​នៅ​ស្តោះ​ចេញមក​ វា​ច្បាស់​ជា​ត្រូវ​ចំខ្លួន​ឯងជា​មិន​ខាន” អញ្ចឹង​ហើយ​បាន​ជា​គេ​សម្រេច​ចិត្ត​អញ្ចឹង​! ហេហេហេ ខ្ញុំ​បាន​អាន​រឿង​មួយ​ដែរ​ស្រដៀង​ហ្នឹង តែ​លទ្ធ​ផល​ចុង​ក្រោយ​នៃ​រឿង​នោះ​ខ្ញុំ​មិន​យល់​ស្របនិង​អ្នក​និពន្ធ ទើប​យក​មក​សសេរ​ ជា​របៀប​ដែល​ខ្ញុំ​គិត​ថា​គួរ​តែ​ទៅ​ផ្លូវ​ហ្នឹង​ច្រើន​ជាង រឿង​នោះគឺ “Triangle” ជា​ Short Online fiction. :D

Leave a Reply