Khmer Security Standard?
ដូចដែលបានអួតពីប៉ុន្មានថ្ងៃមុនហ្នឹងអំពីឡេបថប់ថ្មីរបស់ខ្ញុំ ខ្ញុំមិនទាន់បានសង្កេតឲ្យសព្វជ្រុងជ្រោយ ទើបតែព្រឹកម៉ិញបម្រុងនឹងយកដុំភ្លើងមកដោតស្រាប់តែខ្ញុំក្រឡេកឃើញ ដូចជាមានអក្សរខ្មែរ សង្កេតមើលមែនទែនទៅ ឃើញមែន! រំភើបបន្តិចដែរដែលអក្សរជាតិខ្មែរមានលេចលើផលិតផលល្បីៗលំដាប់ពិភពលោក ។
បើតាមកាត់ស្មានរបស់ខ្ញុំ នេះប្រហែលជាស្លាកសញ្ញាបញ្ជាក់ពីកម្រិតបទដ្ឋានរបស់ខ្មែរយើងហើយមើលទៅ នេះក៏អាចបញ្ជាក់ថាទីផ្សារស្រុកយើងក៏ត្រូវកំពុងបានសម្លឹងមើលឃើញពីសំណាកអ្នកជំនួញធំៗដែរ ដែលវាអាចបញ្ជាក់បន្ថែមពីស្ថានភាពសេដ្ឋកិច្ច ការរីកចម្រើនរបស់ស្រុកខ្មែរយើងផងដែរ ។
លើកទីមួយហើយដែលខ្ញុំឃើញស្លាកសញ្ញាមួយនេះ ខ្ញុំក៏មិនទាន់ប្រាដកក្នុងចិត្តដែរថាជាស្លាកអ្វីឲ្យប្រាកដនោះ?!? បើមានអ្នកដឹងច្បាស់ជួយប្រាប់ផង!
Posted: September 22nd, 2008 under [V]-interested.
Comments: 8
Comments
Comment from Posoky
Time: September 23, 2008, 9:55 am
Good news!
Comment from ប្លុកកំសាន្ត
Time: September 25, 2008, 9:07 pm
ជំរាបសួរ បង ស្ងាត់បាត់មុខមាត់យូរហើយបង!
ហើយខែភ្ជុំនេះ បានទៅវត្តណាខ្លះហើយបង?
Comment from វីរិយា
Time: September 26, 2008, 6:50 am
Good News hheheheeh!
ជម្រាបសួប្អូន! ស្ងាត់នោះស្ងាត់មែន តែមិនបានបាត់ទៅណាទេនៅក្បែរៗហ្នឹងឯង! បានទៅបោះបាយបិណ្ឌនៅវត្តទួលទំពូងក្បែរផ្ទះម្តងហើយ ហ្នឹងបានទៅវត្តមួយដែរកាលពីថ្ងៃអាទិត្យមុន! ហើយគម្រោងនឹងទៅវត្តមួយទៀតនៅថ្ងៃសៅរ៍ស្អែកនេះ!
Comment from naraths
Time: September 26, 2008, 11:00 am
ស្អប់ណាស់អ្នកណាគេ ខំម៉ិនកន្លែងនេះ កន្លែងនោះ copy paste ចឹង!! ខំម៉ិនខ្យល់…
Comment from កាកអំពៅ
Time: October 4, 2008, 9:49 am
ខ្ញុំឃើញមានតាមដបទឹកសុទ្ធមួយចំនួនមានដាក់សញ្ញា CS ដែរ តែមិនច្បាស់ថា ហ្នឹងជាស្តង់ដាកម្ពុជាឬក៏អត់ទេ។ បើចង់រកពត៌មានអំពីស្តង់ដានេះ ក៏មិនដឹងថាទៅរកឯកសារនៅទីណាទៀត បើមានអ្នកណាដឹងជួយប្រាប់ផង។
Comment from ជិនិត
Time: October 11, 2008, 1:42 pm
ខ្មុំក៏បានឃើញផ្លាកសញ្ញាហ្នឹងដែរនៅពេលដែលខ្មុំបានកំម៉ង់ទិញ Red Dell Laptop ពីអាមេរិច។ខ្មុំក៏បានការភ្ញាក់ណាស់ដែរហើយបានបង្ហាញ់អោយមិត្តភក្ក័ជួយមើល។
តែមិនដឹងខាងណាចេញផ្លាកសញ្ញាហ្នឹងទេ ហើយមានន័យថាយ៉ាងម៉េចទេ?
ឫមួយមានខ្មែរណាម្នាក់ធ្វើការនៅក្រុមហ៊ុន Dell ទេដឹង!!
Comment from វីរិយា
Time: October 13, 2008, 2:58 pm
តែរបស់ខ្ញុំ HP ហ្នឹង! មានតែនៅនោះមានខ្មែរធ្វើការដែរ! ហាហាហា តាមការស្មានរបស់ខ្ញុំប្រហែលជាស្តង់ដារប្រើចន្តអគ្គិសនីនៅស្រុកខ្មែរយើងទេដឹង!?!






Write a comment