Khmer Security Standard?
ដូចដែលបានអួតពីប៉ុន្មានថ្ងៃមុនហ្នឹងអំពីឡេបថប់ថ្មីរបស់ខ្ញុំ ខ្ញុំមិនទាន់បានសង្កេតឲ្យសព្វជ្រុងជ្រោយ ទើបតែព្រឹកម៉ិញបម្រុងនឹងយកដុំភ្លើងមកដោតស្រាប់តែខ្ញុំក្រឡេកឃើញ ដូចជាមានអក្សរខ្មែរ សង្កេតមើលមែនទែនទៅ ឃើញមែន! រំភើបបន្តិចដែរដែលអក្សរជាតិខ្មែរមានលេចលើផលិតផលល្បីៗលំដាប់ពិភពលោក ។
បើតាមកាត់ស្មានរបស់ខ្ញុំ នេះប្រហែលជាស្លាកសញ្ញាបញ្ជាក់ពីកម្រិតបទដ្ឋានរបស់ខ្មែរយើងហើយមើលទៅ នេះក៏អាចបញ្ជាក់ថាទីផ្សារស្រុកយើងក៏ត្រូវកំពុងបានសម្លឹងមើលឃើញពីសំណាកអ្នកជំនួញធំៗដែរ ដែលវាអាចបញ្ជាក់បន្ថែមពីស្ថានភាពសេដ្ឋកិច្ច ការរីកចម្រើនរបស់ស្រុកខ្មែរយើងផងដែរ ។
លើកទីមួយហើយដែលខ្ញុំឃើញស្លាកសញ្ញាមួយនេះ ខ្ញុំក៏មិនទាន់ប្រាដកក្នុងចិត្តដែរថាជាស្លាកអ្វីឲ្យប្រាកដនោះ?!? បើមានអ្នកដឹងច្បាស់ជួយប្រាប់ផង!





