My New Black Stuff តចប់
រង្វាន់ទីពីរសម្រាប់ខ្លួនឯងក្នុងឆ្នាំ២០០៨នេះ (ដែលតាំងចិត្តយកមក”អួត”បង្ហាញ) គឺ - នាឡិកាដៃ
តាំងតែពីមានទូរស័ព្ទដៃមក នាឡិកាដៃត្រូវបានខ្ញុំព្រងើយកន្តើយដាក់គ្នាមួយរយៈធំ តែមិនមែនមិនមើលសោះទេ មានប្រើប្រាស់ជាប្រចាំដែរ គ្រាន់តែប្រចាំការដូចពីមុន តែចម្លែកក្នុងឆ្នាំនេះស្រាប់តែនឹកចង់បាន នាឡិកាដៃមួយគ្រឿងប្រើប្រាស់ ប្រហែលជាចាប់ផ្តើមធុញនឹងការលូកយកទូរស័ព្ទដៃពីក្នុងហោប៉ៅខោមកមើលម៉ោងហើយ បានជាខ្ញុំនឹកដល់នាឡិកាដៃ ។
ដំបូង តាំងចិត្ត មើលម៉ាកដែលមានសរសេរថា Swiss Made តែដល់ពេលទៅមើលរបស់មែនទែន អាម៉ូដដែលយើងគាប់ចិត្ត តម្លៃរបស់វាខ្ពស់ស៊ូមិនបាន
ហើយម៉ូដដែលមិនបេតីសោះតម្លៃអាចស៊ូបាន តែយកមកធ្វើអីបើគ្រាន់តែមានសរសេរថា Swiss Made តែយើងមិនស្រឡាញ់វាផង ។
នេះជាហេតុផលមួយធ្វើឲ្យខ្ញុំដើរសំដៅទៅរកបញ្ជរតាំងនាឡិការបស់ជប៉ុនវិញ ទៅដល់ភ្លាមស្រាប់តែមានទាក់ភ្នែកច្រើនម៉ូដណាស់ ធ្វើឲ្យការតាំងចិត្តរបស់ខ្ញុំដែលចង់បាន Swiss Made
ត្រូវបានផ្អាកហើយបង្វែរទិសដៅទៅជា Japan Made
វិញ”ក៏បាន” ។ ចាំអង្កាលទៀត ជប៉ុនក៏មិនអន់គុណភាពឯណា ម៉ូដក៏ស្អាតៗទាក់ភ្នែក តម្លៃក៏សមរម្យអាចស៊ូបាន ហើយម្យ៉ាងចាត់ទុកថាជួយអាស៊ីដូចគ្នា “ហេហេហេ ទ្រឹស្តីមនសិកាល្អៗរបស់ខ្ញុំលេចចេញពេលលុយមិនគ្រប់”
ប្រើប្រាស់ផលិតផលប្រទេសរួមទ្វីបយើងចុះ ។ ចាំពេលហោប៉ៅយើងមានទម្ងន់ជាងនេះបន្តិចសឹមទិញ Swiss Made ក៏មិនយឺតពេល (អាដែល ហាហាហា)
។
ខាងក្រោមនេះជារួបមួយចំនួនដែលតាំងចិត្តថតយកមកអួត ហាហាហា…
ផ្នែកខាងមុខ
ខាងខ្នងមើលឃើញគ្រឿងក្នុង ស្រឡាញ់ត្រង់ហ្នឹងឯង ហេហេហេ
សមអស់ទាស់ (ទិញរួចហើយមិនសមក៏ត្រូវតែសមដែរមែនទេ? ហេហេហេ)
Posted: September 16th, 2008 under [V]-action.
Comments: 10
Comments
Comment from Posoky
Time: September 17, 2008, 1:07 pm
hah since I’ve used phone no more watch, anyway how about the phone? Bc i can guess good or not hehe
Comment from naraths
Time: September 17, 2008, 8:04 pm
គ្រាន់តែអួតក៏មានភាគមានផែនដែរ ហាហា
Comment from naryphing
Time: September 17, 2008, 9:04 pm
lol narath . good for u viriya . it is nice .
Comment from Mongkol
Time: September 17, 2008, 11:18 pm
តាំងពីវះភ្នែកហើយ សំបូររបស់អួតណាស់ហ្ន៎! សុទ្ធតែមានភាគទៀត មើលតែកុន! កាលីបមែន កូនគេ!
Comment from វីរិយា
Time: September 17, 2008, 11:29 pm
sopeak >>> យីសតែហ៊ានដាក់អូតហើយថ្លៃប៉ុន្មានក៏មិនខ្វល់ដែរ
Bong Soky >>> ឆ្នាំនេះប្រហែលចប់ត្រឹមពីរមុខនេះហើយបង ស្ពេតហោប៉ៅហើយ … គម្រោងឆ្នាំក្រោយចាំលើកមកពិភាក្សាប្រជុំសភា(ខ្លួនឯង)ពិចារណាអនុម័តឆ្នាំក្រោយចុះបងអើយ !
Naraths >>> មានភាគអញ្ចឹងហើយ បានអួតបានយូរ!
Naryphing >>> Thanks!!!
Mongkol >>> នែ៎ គ្នាអត់មានវះភ្នែកទេ គ្រាន់តែរលាកហើយត្រូវបានបិទបណ្តោះអាសន្នតើហ៍ មិនធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងទេ! មិនសម្បូរណ៍របស់មកអួតដូចអ្នកខ្លះឈ្មោះ (ស.ភ) ទេ! ហេហេហេហ ![]()
Comment from Khmer
Time: September 18, 2008, 6:00 am
Can I borrow it for 1 day?
I would like to add a little bit, if any Khmer blogger need a free Khmer hosting you can go to http://www.members.phnompenh.name . We provides free hosting for any Khmer.
Comment from វីរិយា
Time: September 18, 2008, 8:13 am
មានអីអាចខ្ចីបានតើហ៍!
អរគុណច្រើនសម្រាប់ព័ត៌មានបន្ថែម! ![]()









Write a comment