My New Black Stuff តចប់

រង្វាន់​ទី​ពីរ​សម្រាប់​ខ្លួន​ឯង​ក្នុង​ឆ្នាំ​២០០៨​នេះ (​ដែល​តាំង​ចិត្ត​យក​មក​”អួត​”​បង្ហាញ) គឺ​ - នាឡិកាដៃ

តាំង​តែ​ពី​មានទូរស័ព្ទ​ដៃម​ក​ នាឡិកា​ដៃ​ត្រូវ​បាន​ខ្ញុំ​ព្រងើយ​កន្តើយ​ដាក់​គ្នា​មួយ​រយៈ​ធំ តែ​មិន​មែន​មិន​មើល​សោះ​ទេ មាន​ប្រើ​ប្រាស់​ជា​ប្រចាំ​ដែរ​ គ្រាន់​តែ​ប្រចាំការ​ដូច​ពី​មុន តែ​ចម្លែក​ក្នុង​ឆ្នាំ​នេះ​ស្រាប់​តែ​នឹក​ចង់​បាន​ នាឡិកា​ដៃ​មួយ​គ្រឿង​ប្រើ​ប្រាស់ ប្រហែល​ជា​ចាប់​ផ្តើម​ធុញ​នឹង​ការ​លូក​យក​ទូរស័ព្ទ​ដៃ​ពី​ក្នុង​ហោប៉ៅ​ខោ​មក​មើល​ម៉ោង​ហើយ បាន​ជា​ខ្ញុំ​នឹក​ដល់​នាឡិកា​ដៃ​ ។
ដំបូង តាំង​ចិត្ត មើល​ម៉ាក​ដែល​មាន​សរសេរ​ថា Swiss Made តែ​ដល់​ពេល​ទៅ​មើល​​របស់​មែន​ទែន អាម៉ូដ​ដែល​យើង​គាប់​ចិត្ត​ តម្លៃ​របស់វា​ខ្ពស់​ស៊ូ​មិន​បាន ហើយ​ម៉ូដ​ដែល​មិន​បេតី​សោះ​តម្លៃ​អាច​ស៊ូ​បាន តែ​យក​មក​ធ្វើ​អី​បើ​គ្រាន់​តែមាន​សរសេរ​ថា Swiss Made តែ​យើ​ង​មិន​ស្រឡាញ់​វា​ផង ។
នេះ​ជា​ហេតុ​ផល​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ដើរ​សំដៅ​ទៅ​រក​បញ្ជរ​តាំង​នាឡិកា​របស់ជប៉ុន​វិញ ទៅ​ដល់​ភ្លាម​ស្រាប់​តែ​មានទាក់​ភ្នែក​ច្រើន​ម៉ូដ​ណាស់ ធ្វើ​ឲ្យ​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ដែលចង់​បាន Swiss Made ត្រូវបាន​ផ្អាក​ហើយ​បង្វែរ​ទិស​ដៅ​ទៅ​ជា Japan Made វិញ​”ក៏​បាន​” ។ ចាំអង្កាល​ទៀត ជប៉ុន​ក៏​មិន​អន់​គុណភាព​ឯណា ម៉ូដក៏​ស្អាត​ៗទាក់​ភ្នែក តម្លៃ​ក៏​សមរម្យ​អាច​ស៊ូ​បាន ហើយ​ម្យ៉ាង​ចាត់ទុកថា​ជួយ​អាស៊ី​ដូច​គ្នា​ “ហេហេហេ ទ្រឹស្តី​​មនសិកា​ល្អ​ៗ​របស់​​ខ្ញុំ​លេច​ចេញ​ពេល​លុយ​មិន​គ្រប់” ប្រើ​ប្រាស់​ផលិត​ផល​ប្រទេស​រួម​ទ្វីប​យើង​​ចុះ ។ ចាំ​ពេល​ហោប៉ៅ​យើង​មាន​ទម្ងន់​ជាង​នេះ​បន្តិច​សឹម​ទិញ Swiss Made ក៏​មិន​យឺត​ពេល (អាដែល ហាហាហា) [...]