www.ckvirya.net

Site menu:

កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ

ជំនោរ​កត្តិក - អ៊ុច សាវី


Categories

 

September 2008
M T W T F S S
« Aug   Oct »
1234567
891011121314
15161718192021
22232425262728
2930  

Recent Posts

Recent Comments

Links:

My New Black Stuff​ ១

ក្នុង​ឆ្នាំ​នេះ​តាំង​ចិត្ត​ថា​និង​ទិញ​របស់​ពីរ​យ៉ាង​សម្រាប់​ជា​ រង្វាន់​ឲ្យ​ខ្លួនឯង​ (ដែល​ខំ​ប្រឹង​ធ្វើ​ការ​ពេញ​មួយ​ឆ្នាំ) ហាហាហា ជា​ទម្លាប់មួយ​ប្រហែល​ចម្លែក​បន្តិច តែ​សម្រាប់​ខ្ញុំ​មិន​ចម្លែកទេ ព្រោះខ្ញុំ​គិត​ថា​បើ​យើងមិន​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្លួន​ឯង​ជា​មុន​សិន ហើយ​ទៅ​ចាំ​ទទួល​ពីអ្នក​ដទៃ​នោះ​វាមិន​ងាយ​ទេ ។

រង្វាន់ពីរ​យ៉ាង​ដែល​ចង់បាន​សម្រាប់​ឆ្នាំ​ ២០០៨​​ ។ គម្រោង​ខ្ញុំ​គិត​ថា​និង​ចាត់​ចែង​ទិញ​នៅ​ចុង​ឆ្នាំ​ឯណោះទេ ព្រោះ​ទម្រាំ​ដល់ពេល​ណឹង​កូន​ជ្រូក​ប្រហែល​ជា​តាន់​ជាង​ពេល​នេះ​បន្តិច ។ តែ​ចៃដន្យ​អី នៅ​សុខ​ៗ​ស្រាប់​តែ​មក​ឈឺ​ភ្នែក​អញ្ចឹង​ទៅ កន្លែង​ធ្វើ​ការ​ក៏​ចិត្ត​ល្អ​ឲ្យ​ច្បាស់​សរុប​ទៅ​សរុប​មក​ចូល​ពីរ​អាទិត្យ (តាម​ពិត​ទៅ​គេ​ឲ្យ​តាម​សភាព​ជំងឺ​សោះ​ហ្នឹង) ទើបធ្វើ​ឲ្យ​ខ្ញុំ​មានឱកាស​ធ្វើ​សម្រេច​គម្រោង​ការ​ប្រចាំ​ឆ្នាំ​បាន​ឆាប់ ហាហាហា។

មិន​ដឹង​យ៉ាង​ម៉េច​ដែរ​ របស់​ប្រើ​ប្រាស់​របស់​ខ្ញុំ​ រើស​ទៅ​រើស​មក​ចៀស​មិន​ផុត​ពីពណ៌ ខ្មៅ សោះ ។ កាល​មុន​ដូច​ជា​ខ្ញុំ​ធ្លាប់​អួត​ប្រាប់​គ្នា​យើង​ម្តង​ហើយ មួយ​ជុំ​ខ្លួន​សុទ្ធ​តែ​របស់​ពណ៌​ខ្មៅ Desk top មួយ​ឈុត, តុ ទូ កៅ​អី នាឡិកា ទូរស័ព្ទ​ដៃ កាបូប​លុយ កាបូប​ធ្វើ​ការ កាបូប កាស់​ស្តាប់​ត្រចៀក អាយ​ផត់ (ខូច​បាត់​ទៅ​ហើយ​ ប្រហែល​ត្រូវ​ចាត់​ចូល​ជា​រង្វាន់​សម្រាប់​ខ្លួន​ឯង​នៅ​ឆ្នាំ​ក្រោយ ហេហេហេ) សុទ្ធ​តែ​ខ្មៅ​ទាំង​អស់ ។

ឥឡូវបាន​របស់​ប្រើ​ប្រាស់​ពីរ​យ៉ាងមក​ទៀតសុទ្ធ​តែ​ខ្មៅ​ទៀត ថា​ចូល​ចិត្ត​ក៏ថា​បាន តែសូម​ប្រាប់​ថា​ចូល​ចិត្ត​របស់​ខ្មៅ ចិត្ត​មិន​ខ្មៅ​ទេណា ហាហាហា ។

រង្វាន់ (ទិញ​ឲ្យ​ខ្លួន​ឯង) ទី​​​១ដែល​សម្រាប់​ឆ្នាំ​ ២០០៨​ ដែល​ត្រូវ​យក​មក​អួត​គឺ Laptop ។ ចង់បាន​យូរ​ហើយ តែ​សន្សំ​លុយ​មិន​ចេញ​ទាល់​តែ​សោះ ។ ទម្រាំ​តែ​បាន​ម្តង​នេះ​ត្រូវ​បូល​រួម​នឹង​សំណាង​ដែរបើ​ថា​ទៅ តែ​សំណាង​អ្វី​នោះ​សូម​លាក់​ទុក​ជា​អាថ៌កំបាំង​ មិន​អាច​ប្រាប់​បាន​ជា​សាធារណៈទេ ។

មាន​អ្នក​ខ្លះ (ឈ្មោះ​អក្សរ​កាត់ ស.ភ) គេ​ត្រូវ​បាន​ខ្ញុំ​អួត​មុន​នេះ​ទៅ​ហើយ ហើយខ្ញុំ​ក៏​ត្រូវបាន​​គេ​គំរាម​មិន​ឲ្យ​ខ្ញុំ​យក​មក​អួត​នៅក្នុង Blog ​ទៀតណ៎ ។ សូម​ប្រាប់​ទៅវិញ​ថា​ “ទាល់​តែ​យូរ​កាភាក់​អើយ”…​អុញ​នោះ​ច្រឡំ​មាត់​ប្រាប់ឈ្មោះ​គេបាត់​ហើយ … ហេហេហេ ។

យូរ​ៗ​ទម្រាំ​គ្នា​មាន​ របស់​​យក​មកអួត​បង​ប្អូន​យើង​ម្តង កុំ​ឃាត់​គ្នា​អី ហេហេហេ ឃាត់​ហើយ​តែ​ឃាត់​មិន​ជាប់​​ ។ មិន​ដូច​អ្នក​ខ្លះ​មានរូប​ថត ៤គុណ៦​ (កញ្ចាស់​ៗ)​ ក៏យក​មក​អួត​គេ​ពេញ​ទឹក​ពេញ​ដី​ដែរ គេ​មិន​ឃើញ​ថា​អី​ផង ហាហាហាហា។ ជ្រុល​ថា​អញ្ចឹង​ហើយ​ដាក់​លីង​ឲ្យ​គេ​លីង​រួបថត​ណឹង​ហ្មង​ទៅ​ក្រែង​មាន​អ្នក ​មិន​ទាន់​បាន​ឃើញ >>> ចុច​ដើម្បី​ភ្ជាប់​តំណ​រូប​ថត​ ៤គុណ៦

ងាក​មក​មើល​របស់​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ខ្ញុំ​យក​មក​អួត​វិញ​បង​ប្អូន ហេហេហេ Laptop ថ្មី ម៉ាក  HP 13.3″ រូបថត​ព័ត៌មាន​លម្អិត​មាន​ដូច​ខាង​ក្រោម ៖

មើល​ពី​លើ

មើល ពី លើ

មើល​ពី​មុខ

មើល ពី មុខ

មើល​ចំហៀង​បាន​ឃើញ​ខ្មៅ​ក្រឹប

មើល ចំហៀង បាន ឃើញ ខ្មៅ ក្រឹប

Specification:

Comments

Gravatar Icon

Comment from សុភ័ក្ត្រ
Time: September 14, 2008, 3:46 pm

ហ៊ើយ​ជ្រិញ​ដល់​ក​ហើយ​ព្រះសិរអាមេត្រី​អើយ! យក​មោ​អួត​គេ ថត​ពី​លិច​ពី​ចំហៀង បំណង​អួត​ម៉ា​មុខ​ប៉ុណ្ណោះ អ៊ែក​ណាស់!

Gravatar Icon

Comment from វីរិយា
Time: September 14, 2008, 5:34 pm

ចុះ​មាន​អ្នក​ណា​ទៅ​ថា​អី គេ​សរសេរ​ក្តែង​ៗ​ហើយ​ហ្នឹង​ថា​យក​ម​អួត! ហេហេហេ ជួយ​មិន​បាន​ទេ​ មាន​របស់​អួត​បាន​អួត​សិន​ហើយ​ចាំ​អង្កាល! :D

Gravatar Icon

Comment from Boeun
Time: September 15, 2008, 8:22 am

ដឹង​អង្កាល់​បាន​អួត​នឹង​គេ​ទេ​ខ្ញុំ :(

Gravatar Icon

Comment from posoky
Time: September 15, 2008, 10:07 am

ឌឺអែងតែម៉ារង ប៉ុន្តែនៅនេះដូចអត់មានលក់សោះ ប្រហែលជាទីផ្សាអាស៊ីហើយ មើលរូវ និយាយអីចឹងម៉េចមិនទិញ ម៉ាកសូនី (ខ្ញុំចូលចិត្ត)។ ខ្ញុំចង់ទិញមួយទៀត ដែរទុកអាចាស់នេះ អោយបងនៅស្រុកប្រើ។ ហើយលោកប្អូនបឿនកាលណាបោកមេជ្រូកទៅ

Gravatar Icon

Comment from វីរិយា
Time: September 15, 2008, 11:29 am

មាន​អ្នក​ណា​មិន​ចង់​បាន​អា​សូនី​ហ្នឹង​បង​សុខគី​ចេះ​សួរ​ទៅ​កើត! ​បើ​ប្រៀប​ធៀប​ទៅ​សមត្ថភាព​ដូច​គ្នា តែ​តម្លៃ​អាសូនី​ហ្នឹង​អាច​ខ្ពស់ជាង​ជិត​ពាក់​កណ្តាល​ឯណោះ ចាំ​បោក​កូន​ជ្រូក​លើក​ក្រោយ​ចាំ​សម្លឹង​វា​!

បឿន​ឯង​ប្រឹង​បន្តិច​ទៀត​គង់​តែ​ថ្ងៃ​នោះ​មក​ដល់​ជា​មិនខាន​ ។ ខ្ញុំ​ចាំថ្ងៃនោះ​ដែរ!

Gravatar Icon

Comment from កាក​អំពៅ
Time: September 15, 2008, 5:29 pm

ចុះ​រង្វាន់​ឆ្នាំ​ក្រោយ​វិញ? បោក​កូនជ្រូក ដណ្ដឹង​ប្រពន្ធ​មួយ Black stuff ទៀតឬ​អី?

Gravatar Icon

Comment from រដ្ឋ
Time: September 15, 2008, 6:48 pm

បើ​តែ​យ៉ាង​នេះ មុខ​អនាគត​ប្រពន្ធ​ច្បាស់​ជា​សំបុរ​ដូច​ធ្យូង​ឲ្យ​ប្រាកដ​បែប!! នរណា​ទៅ​ដឹង បើ​ខ្មៅ​គ្រប់​ខ្មៅ​សព្វ​ចឹង…
ហាហា មើល​មុខ​អ្នក​ជ្រិញ​គេ មិន​ដឹង​ខ្លួន​ឯង​អួត​អី​ខ្លះ​ទេ ឡ!! អាណិត​តែ​អ្នក​អត់​អី​អួត​ទេ! ចាំ​អួត​ប្រពន្ធ​ម៉ង​ទៅ ឲ្យ​សឺប្រាយ!!

Gravatar Icon

Comment from naryphing
Time: September 15, 2008, 8:07 pm

good for u that u can save and buy it by your self. congratulation!
i have piggy bank too , will break it at the end of December :-) , will tell u guys what i want . oh i love black color too everything black but my husband lol .

Gravatar Icon

Comment from សុទ្ធិពង្ស
Time: September 15, 2008, 10:13 pm

អាសេរីនេះស្អាតណាស់ ពួកមាកខ្ញុំគេទិញពីអាមេរិចថោកជាងនៅថៃ តែសម្រាប់ប្រទេសខ្មែរខ្ញុំមិនដឹងដែរ

Gravatar Icon

Comment from Gr3n
Time: September 16, 2008, 7:45 pm

ohh hooo ur comp is cool, how much is it?

Gravatar Icon

Comment from វីរិយា
Time: September 16, 2008, 9:05 pm

កាកអំពៅ… កំពុង​សម្លឹង​មើល​នៅ​ឡើយ មាន​ច្រើន​យ៉ាង​ពេក​ទាល់​តែ​ធ្វើ​ការ​ជម្រុះ​ទើប​បាន​ :)

ការដ្ឋ… រឿង​របស់​ប្រើ​ប្រាស់​ខ្មៅ​នោះ​វា​ខ្មៅ​យូរ​ណាស់​មក​ហើយ តែ​រឿង​គូអនាគត មិន​ទាន់​ហ៊ាន​ថា​ទេ ព្រោះ​ជា​រឿង​របស់​អនាគត ចាំ​តែ​មើល​ទៅ​ដឹង​ហើយ​ ហេហេហេ ។ បើ​និយាយ​រឿង​អួត​កាភាក់​ហ្នឹង​លេខ​មួយ​​មែន​ទេ អួត​សព្វ​អួត​គ្រប់ ទាល់គេ​អួត​ខ្លះ​មកធ្វើ​ជ្រិញ ។ ហើយ​សម្រាប់​អ្នក​អត់អី​អួត​ពេល​នេះ​មិន​ប្រាដក​ថា​ពេល​ក្រោយ​មិន​មាន​ឯងណា បើ​បាន​យក​ប្រពន្ធ​មក​អួត​មែន​នោះ​អស់ទាស់​តែម្មង!​

Naryphing… Thanks for you greeting! :D Actually I plan to break my piggy bank at the end of year too, but accidently it broke before hehehe. hehehehe black stuff is common but husband is exceptional right? :P

សុទ្ធិពង្ស… នៅ​ខ្មែរ​​ថ្លៃ​ជា​ច្រើន​ ថ្លៃ​ជាង​ប្រហែល​ជិត ៣០%ឯណោះ​ បើ​តាម​ការ​​ថ្លឹង​តម្លៃ​(ជ្រែ​ថ្លៃ)​របស់​ខ្ញុំ​ ។

Gr3n… Yeah, it’s cool too me too…. ehh how much is it…. ehhh 1xxx.00 USD
* X C (0,1,2,3,4,5,6,7,8,9)
hahahaha drag and drop a num u like…:P

Gravatar Icon

Comment from sopheak
Time: September 17, 2008, 8:29 am

ហើយ! ទិញ​អស់​ហ្មាន​ប្រាប់​គេ​ម៉ង​ទៅ មិន​ចាំ​បាច់​មក​ធើ​អេះ​អុញ​ដាក់​លេខ​កូដ​តម្លៃ… អា​ហ្នឹង​នៅ​មិន​គេ​ថា​ជ្រិញ​ទេ​ហ្អី!! អ៊ែក

Gravatar Icon

Comment from កាក​អំពៅ
Time: September 17, 2008, 6:04 pm

មាន​នរណា​ដឹង​ថា​ Laptop កាប់​សាច់​មាន​នៅ​កន្លែង​ណា​ខ្លះ? ព្រឹក​មិញ​ របស់​ខ្ញុំ​បាក់​គំរប​​អេក្រង់​​​ព្រោះ​ត្រចៀក​វា​រឹង​​ពេក​ ហើយ​ដើរ​សួរ​តាម​ហាង​ធំៗ​គេ​ថា​មិន​មាន​ទេ គេ​ឱយ​ទៅ​រក​នៅ​ហាង​ជជុះ។​ ទៅ​ហាង​ជជុះ​ខ្លះ​តាម​ផ្លូវ​កម្ពុជា​ក្រោម គេ​ក៏​ថា​មិន​មាន​ដែរ​សំបូរ​តែ​កុំ​ព្យូទ័រ​លើ​តុ ទាល់​តែ​ដើរ​រក​​ជួប​ដោយ​ចៃ​ដន្យ​ប៉ុណ្ណោះ។ Acer 5550 14″ wide screen។ បើ​រក​មិន​បាន​ មាន​តែ​កាច់​ត្រចៀក​ហ្នឹង​ចោល ឬ​ក៏​ផ្ញើ​ឱយ​គេ​ទិញ​ឱយ​ហើយ។

Gravatar Icon

Comment from វីរិយា
Time: September 17, 2008, 11:21 pm

កាភាក់អ្ហើយ​បើ​ចង់​ចឹង​សួរ​តាម​ត្រង់​ៗ​ទៅ​គេ​មិន​កំណាញ់​ហ្នឹង​ប្រាប់​ទេ គ្រាន់​តែ​គេ​មិន​ចង់​បរិយាយ​ថ្លៃ​ថ្នូរ​ពាសវាល​ពាសកាល​ហ្នឹង​ណា! តេ​មក​សួរ​មក​ខ្ញុំ​ប្រាប់​! ហាហាហាហា :P

កាក​អំពៅ! ខ្ញុំ​អត់​សូវ​ដឹង​ដែរ ចាំ​សួរ​ៗ​មើល​ឲ្យ​បើ​បាន​ដំណឹង​ចាំ​ខ្ញុំ​ប្រាប់​បន្ត!

Gravatar Icon

Comment from សុផាត
Time: October 2, 2008, 9:26 am

​មើល​ភា្លម​ស្មាន​តែ​ប្រភេទ dv6000 ដូច​របស់​ខ្ញុំ​ប្រើ។ ខ្ញុំ​ចង់​ចែក​បទពិសោធន៍​ប្រើ​ hp បន្តិច។ ខ្ញុំ​ទិញ​វា​កាល​ពី​ឆ្នាំ​មុន​នៅ​ស្រុក​អាគាំង​នេះ​ឯង។ ប្រើ​បាន​ប្រហែល​កន្លះ​ឆ្នាំ កង្ហារ​វា​ចាប់​ផ្តើម​មាន​សំឡេង​លាន់។ តែ​ខំ​ទ្រាំ​ទៅ​ព្រោះ​កំពុង​រៀន។ កាល​វ៉ាកង​ខែ​ក្តៅ​ខ្ញុំផ្ញើ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​វា​ជួស​ជុល​ឲ្យ​ហ្រ្វី​ពីរ​ដង តែ​នៅ​តែ​មិន​បាត់​សំលេង​លាន់។ តវ៉ា​នឹង​ក្រុម​ហ៊ុន​វា​ក៏​គេ​ផ្ញើ​ laptop​ ថ្មី​មក​ឲ្យ។ ឥលូវ​អា​ថ្មី​ហ្នឹង​ចាប់​ផ្តើម​លាន់​ចាប់​ពី​ថ្ងៃ​ទី​១​តែ​ម្តង។ ហើយ​មិត្ត​ភក្តិ​ខ្ញុំ​ផ្សេង​ទៀត​ក៏​មាន​បញ្ហា​ជា​មួយ​hp ដែរ។ ខ្ញុំ​មិន​ដឹង​ម៉ូដែល​ផ្សេង​ទេ តែ​dv6000 យ៉ាប់​ណាស់។ ហ្នឹង​ទិញ​និង​ជួស​ជុល​នៅ​អាមេរិក​ផង!

Gravatar Icon

Comment from វីរិយា
Time: October 2, 2008, 11:43 am

អរគុណ​ច្រើន​សុផាត​សម្រាប់​ការ​ចែក​រំលែក​បទ​ពិសោធន៍​ ខ្ញុំ​ប្រើន​បាន​ជាង​មួយ​ខែ​ហើយ​តែ​នៅមិន​ទាន់​ជួប​បញ្ហា​ខាង​លើក​នៅ​ឡើយ​ទេ បញ្ហា​ដែល​ធ្លាប់​ជួប​គឺ Wireless វាមាន​បញ្ហា​​បន្តិច​ពេល​ដំបូង គឺ​វា​ឧស្សាហ៍​ Disable ដោយ​ខ្លួន​ឯង តែ​ក្រោយ​ពេល​ខ្ញុំ​ Uninstall and Reinstall Hardware ហើយ​ឃើញថា​ដំណើរ​ការ​ធម្មតា​វិញ ខ្ញុំ​គិត​ថា​វា​ប្រហែល​មក​ពី​បញ្ហា Driver ។ សម្រាប់​សំឡេង​លាន់​មក​ពី​កង្ហា​ ដូច​ជា​មិន​ទាន់​អីទេ តែ​ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ដែរ​នៅ​ពេល​ខាង​មុខ ។ ខ្ញុំ​ទិញ​វា​មាន​ធានា​ហើយ រយៈ​ពេល​មួយ​ឆ្នាំ​ជាទូទៅ ។ តែ​ស្រុក​នៅ​អាស៊ី​យើង​អារឿង​ប្តូរ​ថ្មី​មក​ដូច​នៅ​អាគាំង​នោះ​ប្រហែលជា​មិន​អាច​ទៅរួច​ទេ តែ​បើ​គេ​យក​ទៅ​ជួស​ជុស​បាន​មាន​ ។ ម្តង​ទៀត​សូម​អរគុណ​ច្រើន​សម្រាប់​ការ​ចែក​រំលែក !

Write a comment