www.ckvirya.net

Site menu:

កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ

ជំនោរ​កត្តិក - អ៊ុច សាវី


Categories

 

September 2008
M T W T F S S
« Aug   Oct »
1234567
891011121314
15161718192021
22232425262728
2930  

Recent Posts

Recent Comments

Links:

I’m Back!

ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ​បង​ប្អូន​ញាតិ​មិត្ត​ Blog ទាំង​អស់ ។ ភ្នែក​របស់​ខ្ញុំ​ឥឡូវ​នេះ​ចាត់​ទុក​ថា​ប្រសើរ​ច្រើន​ជាង​កាល​ពី ពីរ​អាទិត្យ​មុន​ច្រើន​ណាស់ ។ នៅ​សល់​ស្នាម​ក្រហម​ដែល​បណ្តាលមក​ពី​រលាក​សសៃ​ ហើយ​អាការៈ​ទូទៅ​កំពុង​ប្រសើរ​ឡើង​វិញ​បណ្តើរ​ៗ​ផងដែរ ។

នៅ​ទាស់​បន្តិច​ដែល​មិន​ទាន់​ដូច​ដើម​គឺ ពេទ្យ​ហាម​ប្រើ​ភ្នែក​សម្លឹង​ប្រភព​ពន្លឺ (អេក្រង់​កុំព្យូទ័រ, ទូរទស្សន៍ ។ល។) និង​អាន​សៀវ​ភៅ​ច្រើន​ពេក​ក្នុង​ដំណាក់​កាល​នេះ ។

គ្រប់​យ៉ាង​អាច​ប្រព្រឹត្ត​ទៅ​បាន​ដូច​ដើម​នៅ​ពេល​ដែល​ស្នាម​ជាំ​ឈាម​រលាយ​បាត់ ។ ខ្ញុំ​ក៏​មិន​ដឹង​ថា​ពេល​ណា​បាន​រលាយ​បាត់ទេ ។ តែ​នៅអង្គុយ​មុខ​ កុំព្យូទ័រ​ ឬ មាន​សៀវភៅ​នៅ​នឹង​ដៃ​ពេល​ទំនេរ​ទ្រាំ​មិន​បាន​នឹង​ប្រើ​ភ្នែក​សម្លឹង ។

គ្រាន់​បើ​ជាងពីរ​អាទិត្យមុន​

វិល​មក​ម្តង​ នេះ​ការងារ​ហាក់​ដូច​ច្រើន​ជា​ង​មុន​ទៅ​ទៀត ហើយ​ការងារ​ដែល​ចូល​មក​ថ្មី​នោះ ក៏​រឹត​តែ​ពាក់​ព័ន្ធ​ការ​ប្រើប្រាស់​ក្រសែភ្នែក​និង​កុំព្យូទ័រ​ទៅ​ទៀត មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​បើ​យើង​ជ្រើស​យក​ផ្លូវ​មួយ​នេះ​ ដើម្បី​ចិញ្ចឹម​ជីវិត​ទៅ​ហើយ ។

រាល់​ថ្ងៃ​នេះ​នៅ​ជា​កុំ​ព្យូទ័រ ជិត​ស្និត​សឹង​ដូច​ប្តី​ប្រពន្ធ​ទៅហើយ និយាយ​តាម​ត្រង់​ទៅ ថ្ងៃ​ណា​មិន​បាន ប្រើ​ ចាប់​ ស្ទាប់​ កាន់​ពាល់ ចុច អង្អែល ​(កូន​កណ្តុរ​ ដូច​មាន​ច្របាច់​ទៀត​ណ៎) គឺ​ថ្ងៃ​នោះ​ច្បាស់​ជា​នៅ​មិន​សុខ​ ដូច​ជា​ខ្វះ​ៗ​ខាត​ស្អី​ម្យ៉ាង​យ៉ាង​ម៉េច​មិនដឹង​ទេ ។
ខ្ញុំ​ជឿ​ថា​អ្នក​រាល់​គ្នា​ ជា​ពិសេស​មិត្ត​ Blog ក៏​មិន​ខុស​ពី​ខ្ញុំ​ប៉ុន្មាន​ដែរ ព្រោះវា​ក្លាយ​ជា​ទម្លាប់ កា្លយ​ជា​ចំណែក​មួយ​នៅ​ក្នុង​ជីវិត​យើង​ទៅ​ហើយ​មែនទេ ។

សង្ឃឹម​ថា ​នឹង​បាន​ដូច​ដើម​លឿន​ៗ ដូច​ដែល​បាន​ទទួល​ពរ​ពី​មិត្ត​ៗ​ទាំង​អស់ ។ ហើយ​ក៏​មិន​ភ្លេច​អរគុណ​ម្តង​ទៀត​ចំពោះ​រាល់​សណ្តាន​ចិត្ត​ព្រួយ​បារម្ភតាម​ រយៈ Commentsក្នុង​ Blog , ទូរស័ព្ទ (មិត្ត​រួម​ការងារ) , សារ​ជា​អក្សរ ។ល។

Comments

Gravatar Icon

Comment from សុភ័ក្ត្រ
Time: September 13, 2008, 2:29 pm

ហេហេ

Gravatar Icon

Comment from Boeun
Time: September 15, 2008, 8:17 am

សុំ​អបអរ​ផង​ទាន

Write a comment