www.ckvirya.net

Site menu:

កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ

ជំនោរ​កត្តិក - អ៊ុច សាវី


Categories

 

September 2008
M T W T F S S
« Aug   Oct »
1234567
891011121314
15161718192021
22232425262728
2930  

Recent Posts

Recent Comments

Links:

a moment

VphotO ប្រហែល​ជា​ត្រូវ​ផ្អាក​សកម្មភាព​គ្រប់​បែប​យ៉ាង​​មួយ​រយៈ​ពេល​ខ្លី (អាច​កន្លះ​ ខែទៅ​មួយ​ខែ) ព្រោះ​សភាព​បច្ចុប្បន្ន​របស់​ខ្ញុំ​ដូច​ឃើញ​ក្នុង​រូប​ស្រាប់​ ត្រូវ​បាន​ពេទ្យ​ហាម​ផ្អាច់​មិន​ឲ្យ​ប្រើ​ប្រាស់​កែវ​ភ្នែក​ប្រឈម​នឹង​កញ្ចក់​ Monitor គ្រប់​ប្រភេទហើយ​អ្វី​ដែល​ធ្ងន់​ធ្ងរ​ជាង​នោះ​ទៀត​គឺ អាន​សៀវ​ភៅ​ក៏​មិន​បាន​ដែរ វា​ឈឺ​ចុក​ពឺតៗ​តែ​ម្តង ។ សួរ​ថាមូល​ហេតុ​អ្វី​បាន​ជា​បណ្តាល​ឲ្យ​ភ្នែក​ខ្ញុំ​ទៅ​ជា​យ៉ាង​ហ្នឹង? ខ្ញុំ​មិន​ច្បាស់​ដែរ ពេទ្យ​ប្រាប់​ថា​ខ្ញុំ​រលាក​សសៃ​​ប្រសាទ​ភ្នែក ប្រហែល​មក​ពី​ប្រើ​ប្រាស់​វា​ច្រើន​ហួស​កំណត់​បាន​ទៅ​ជា​អញ្ចឹង​! (ខាង​ស្តាំ​ឥឡូវ​ត្រូវ​បាន​បិទ​ជិត​មួយ​រយៈ នៅ​ប្រើ​បាន​ខាង​ឆ្វេង​តែ​ម្ខាង​ទេ)

ហេហេហេហេ សូម​រាយ​ការណ៍​ពី​ស្ថាន​ភាព​ផ្ទាល់​ខ្លួន​ខ្លី​ៗ​ត្រឹម​នេះ​ចុះ ចាំ​ពេល​ជា​សះស្បើយ​សឹម​វិល​ត្រឡប់​មក​ជួប​គ្នា​ជា​ថ្មី! សូមជូន​ពរ​ឲ្យ​ខ្លួន​ឯង​ឆាប់​ជា! ហាហាហាហា!

Comments

Gravatar Icon

Comment from Sith
Time: September 2, 2008, 5:45 am

You must Better soon ok! here waiting for ur coming back. :-)

Gravatar Icon

Comment from Boeun
Time: September 2, 2008, 6:02 am

សូម​ឲ្យ​ឆាប់​ជា​លោកវី

Gravatar Icon

Comment from Posoky
Time: September 2, 2008, 6:30 am

អោលោកប្អូន​ម៉េក្លាយជា កាពីទេន ចោសមុទ្រទៅហើយ … សុំទោសនិយាយលេងទេ។ សូមជូនពរជាឆាប់ៗ ណា។ និយាយអីចឹង រោគសញ្ញាយ៉ាងមិចដែរ មុនតំបូង ព្រោះខ្ញុំមានអារម្មណ៏ឪស្សាហ័រកាំភ្នែកណាស់

Gravatar Icon

Comment from វីរិយា
Time: September 2, 2008, 6:58 am

អរ​គុណ​ច្រើន​ Sith និង បឿន!
បង​សុខគី… រោគ​សញ្ញា​ដំបូង​គឺ​ចាប់​ផ្តើម​ស្រវាំង​ភ្នែក​ទោះ​ជា​ពាក់​វែន​តា​ក៏មើល​មិន​ច្បាស់​ដែរ វា​ដូច​ជា​រូប​ភាព​ដែល​យើង​ឃើញ​វា​បាត់​ដុំ​ៗ ហើយ​ក្រោយបន្តិច​ស្រាប់​តែ​លេច​ជា​ឈឺ​ក្បាល​ផ្ទោក​ៗ​ដំបូង​ខ្ញុំ​ទ្រាំ​ញ៉ាំ​ថ្នាំ​បន្តិច​បន្តួច​ តែ​វា​មិន​វាបាត់​ទេ​ឈឺ​ទាល់​តែ​ហឹង​ត្រចៀក​ ហូរ​ទឹក​ភ្នែក​មិន​ឈប់​ ហើយ​បន្ទាប់​មក​មាន​ក្អួត​(សសៃ​ភ្នែក​ពេល​ធ្វើ​ទុក​វា​ធ្វើ​ឲ្យ​វិល​រក​កលក្អួត​) និង​ជា​ចុង​ក្រោយ​បន្ទាប់​ពី​អាការៈ​ខាង​លើ​ធូរ​ស្រាល​ស្រាប់​តែ​ត្របក​ភ្នែក​ឡើង​ក្រហម​ហើយ​មិន​អាច​បើក​ភ្នែក​បាន​តាម​ធម្មតា! អាការៈ​សង្ខេប​ប៉ុណ្ណេះ​ឯង​បង​ប្អូន បើ​មាន​សង្ស័យ​ប្រញាប់​ទៅ​រក​ពេទ្រ​ទៅ​កុំ​ទុកយូរ​ដូច​ខ្ញុំ​ អាឡូវ​ហ្នឹង​ពេទ្យ​មិន​ហ៊ាន​ឆ្លើយ​ផង​ថា​ពេល​ណា​បាន​ត្រឡប់​រក​សភាព​ដើម​វិញ​បាន ហើយ​បញ្ហា​មួយ​ទៀត​គឺ​សសៃ​នេះ​អាច​ទាញ​ឲ្យ​វៀច​មុខ​មាត់​បាន​បើ​មិន​មើល​ថែ​ឲ្យ​ដិត​ដល់ ។

បុណ្ណឹង​សិន​ណា​ខ្ញុំ​ទៅ​សិន​ហើយ​ (នេះ​លួច​ប្រើ​ Computer ទេ​ តែ​ម៉ាក់​ឃើញ​គាត់​ថា​ឲ្យ​ឥឡូវ​ហ្នឹង​ហើយ ព្រោះ​ពេទ្យ​ហាម តែ​ធ្វើ​ម៉េច​បើ​ឲ្យ​ខ្ញុំ​នៅ​ស្ងៀម​អផ្សុក​សឹង​ស្លាប់ អាន​សៀវ​ភៅ​ក៏​មិ​ន​បាន​! ធុញធុញធុញ!)

Gravatar Icon

Comment from រជ្ជនី​
Time: September 2, 2008, 8:02 am

ជូន​ពរ​ឆាប់​ជា​បង​! សង្ឃឹម​ថា​នឹង​ឆាប់​បាន​អាន​សៀវភៅ​ជា​ថ្មី​ណា៎​! ;)

Gravatar Icon

Comment from បណ្ឌិត
Time: September 2, 2008, 8:04 am

ងាប់ហើយអាវ៉ាកូនពុក….ទៅចំលងស្ទាយតាមអាណាគេហ្នុង
ចោរសមុត្រសុំខ្មាស់នៀក… hehehee….។ ឆាប់ជាណាអាអូន….

Gravatar Icon

Comment from dotgr3n
Time: September 3, 2008, 3:08 am

ow!!!! sorry to hear that oun yuy.. I think u alway stay infront of comp and reading too much so that`y, anyway i wish u realive soon. :)

Gravatar Icon

Comment from Vanna
Time: September 3, 2008, 1:28 pm

ហេតអីដល់ថ្នាក់ហ្នឹង?ប្រយ័ត្នខ្លួនផង់ណា!!!!

Gravatar Icon

Comment from naraths
Time: September 3, 2008, 3:46 pm

ម្សិល​ខំម៉ិន​មុន​គេ​អត់​ចេញ… ដាក់​មួយ​ទៀត​មើល៍…
អស់​អី​និយាយ​បាត់… ជូន​ពរ​ឲ្យ​ឆាប់​ជា​ស្បើយ !!!ហ៊ើយ ពិបាក​ណាស់​នេត្រា​​ម្ញូប ប៉ុន្មាន​ដឺក្រេ​ទេ​ណឹង??

Gravatar Icon

Comment from ada
Time: September 4, 2008, 4:28 am

take care na , i hope u came back soon na my dear friend

Gravatar Icon

Comment from សុទ្ធិពង្ស
Time: September 4, 2008, 7:46 am

អ៊ឹម ! ម៉ិច ៗ ក៏រក្សាសុខភាពផងល្បង ៕

Gravatar Icon

Comment from naryphing
Time: September 12, 2008, 8:38 am

hope u will getting better soon.

Gravatar Icon

Comment from kk@111
Time: September 12, 2008, 7:50 pm

ចេះស្រលាញ់ស្រីហើយ ត្រូវចេះស្រលាញ់ខ្លួនផង។

Gravatar Icon

Comment from វីរិយា
Time: September 12, 2008, 10:35 pm

អរគុណ​ច្រើន​សម្រាប់​រាល់​ Comment ទាំង​អស់​ដែល​បង្កប់​ទៅដោយ​សណ្តាន​ចិត្ត​​ព្រួយ​បារម្ភ​ចំពោះ​ខ្ញុំ​ សូម​អរគុណ​ធំៗ​បង​ប្អូន​ញាតិ​មិត្ត​ទាំង​អស់!
Sit …
បឿន …
បង​សុខគី …
រជ្ជនី …
បណ្ឌិត …
dotgr3n (អាន​មិន​ដាច់​តែ​ស្គាល់​ម្ចាស់)​ …
វណ្ណា …
ណារដ្ឋ …
អាដា …
សុទ្ធិពង្ស …
Nariping …
កកាកិកី …. (យើស​អា​ប្អូន​ហ៊ាន​ផា​ឲ្យ​បង​ផង​អ្ហី….ហេហេហេ!)

Write a comment