www.ckvirya.net

Site menu:

កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ

ជំនោរ​កត្តិក - អ៊ុច សាវី


Categories

 

September 2008
M T W T F S S
« Aug   Oct »
1234567
891011121314
15161718192021
22232425262728
2930  

Recent Posts

Recent Comments

Links:

Archive for September, 2008

ភ្ជុំបិណ្ឌ ពស. ២៥៥២

Khmer Security Standard?

ដូច​ដែល​បាន​អួត​​ពី​ប៉ុន្មាន​ថ្ងៃមុន​ហ្នឹង​អំពី​ឡេបថប់​ថ្មី​របស់​ខ្ញុំ​ ខ្ញុំ​មិន​ទាន់​បាន​សង្កេត​ឲ្យ​សព្វ​ជ្រុង​ជ្រោយ ទើប​តែ​ព្រឹក​ម៉ិញ​បម្រុង​នឹង​យក​ដុំ​ភ្លើងមក​ដោត​ស្រាប់​តែ​ខ្ញុំ​ក្រឡេក​ឃើញ​ ដូច​ជា​មាន​អក្សរ​ខ្មែរ​ សង្កេត​មើល​មែនទែន​ទៅ​ ឃើញ​មែន! រំភើប​បន្តិច​ដែរ​ដែល​អក្សរ​ជាតិ​ខ្មែរ​មាន​លេច​លើ​ផលិត​ផល​ល្បី​ៗ​លំដាប់​ពិភព​លោក ។

បើ​តាម​កាត់​ស្មាន​របស់​ខ្ញុំ នេះ​​ប្រហែល​ជា​ស្លាក​សញ្ញា​បញ្ជាក់​ពី​កម្រិត​បទដ្ឋាន​របស់​ខ្មែរ​យើង​ហើយ​មើល​ទៅ នេះ​ក៏​អាច​បញ្ជាក់​ថា​ទី​ផ្សារ​ស្រុក​យើង​ក៏​ត្រូវ​កំពុង​បាន​សម្លឹងមើល​ឃើញ​ពី​សំណាក​អ្នក​ជំនួញ​ធំ​ៗ​ដែរ ដែល​វា​អាច​បញ្ជាក់​បន្ថែម​ពី​ស្ថាន​ភាព​សេដ្ឋកិច្ច​​ ការ​រីក​ចម្រើន​របស់​ស្រុក​ខ្មែរ​យើង​ផង​ដែរ ។

លើក​ទី​មួយ​ហើយដែល​ខ្ញុំ​ឃើញ​ស្លាក​សញ្ញាមួ​យ​នេះ ខ្ញុំ​ក៏​មិនទាន់​ប្រាដក​ក្នុង​ចិត្ត​ដែរ​ថា​ជា​ស្លាក​អ្វី​ឲ្យ​ប្រាកដនោះ?!? បើ​មាន​អ្នក​ដឹង​ច្បាស់​ជួយ​ប្រាប់​ផង!

iTune8 - Review

កម្មវិធី iTune8 ​ចេញ​បាន​ជាង​កន្លះ​ខែ​ហើយ​​ មាន​ Version នេះ​មាន​បន្ថែម​មុខ​ងារ​ថ្មី​ៗ​ពីរ​បី​យ៉ាង​ដូច​មាន​បង្ហាញ​ខាង​ក្រោម៖

បង្ហាញ​តាម​ Album Workart

List View អាច​បង្ហាញ​ Album Artwork​ ជាមួយ​គ្នា​បាន (កាលពីមុន Functions នេះ​ត្រូវ​បាន​ចែក​ជា​ពីរ​ចាញ​ពី​គ្នា

Cover flow នៅ​ដដែល


Visualize ថ្មី​ប្លែក​ភ្នែក

សម្រាប់​អ្នក​ចូល​ចិត្ត​ស្ទីល​ចាស់​ក៏​នៅ​អាច​បង្ហាញ​បាន

i’m just a simple man, who “L O V E U”

My New Black Stuff តចប់

រង្វាន់​ទី​ពីរ​សម្រាប់​ខ្លួន​ឯង​ក្នុង​ឆ្នាំ​២០០៨​នេះ (​ដែល​តាំង​ចិត្ត​យក​មក​”អួត​”​បង្ហាញ) គឺ​ - នាឡិកាដៃ

តាំង​តែ​ពី​មានទូរស័ព្ទ​ដៃម​ក​ នាឡិកា​ដៃ​ត្រូវ​បាន​ខ្ញុំ​ព្រងើយ​កន្តើយ​ដាក់​គ្នា​មួយ​រយៈ​ធំ តែ​មិន​មែន​មិន​មើល​សោះ​ទេ មាន​ប្រើ​ប្រាស់​ជា​ប្រចាំ​ដែរ​ គ្រាន់​តែ​ប្រចាំការ​ដូច​ពី​មុន តែ​ចម្លែក​ក្នុង​ឆ្នាំ​នេះ​ស្រាប់​តែ​នឹក​ចង់​បាន​ នាឡិកា​ដៃ​មួយ​គ្រឿង​ប្រើ​ប្រាស់ ប្រហែល​ជា​ចាប់​ផ្តើម​ធុញ​នឹង​ការ​លូក​យក​ទូរស័ព្ទ​ដៃ​ពី​ក្នុង​ហោប៉ៅ​ខោ​មក​មើល​ម៉ោង​ហើយ បាន​ជា​ខ្ញុំ​នឹក​ដល់​នាឡិកា​ដៃ​ ។

ដំបូង តាំង​ចិត្ត មើល​ម៉ាក​ដែល​មាន​សរសេរ​ថា Swiss Made តែ​ដល់​ពេល​ទៅ​មើល​​របស់​មែន​ទែន អាម៉ូដ​ដែល​យើង​គាប់​ចិត្ត​ តម្លៃ​របស់វា​ខ្ពស់​ស៊ូ​មិន​បាន :( ហើយ​ម៉ូដ​ដែល​មិន​បេតី​សោះ​តម្លៃ​អាច​ស៊ូ​បាន តែ​យក​មក​ធ្វើ​អី​បើ​គ្រាន់​តែមាន​សរសេរ​ថា Swiss Made តែ​យើ​ង​មិន​ស្រឡាញ់​វា​ផង ។

នេះ​ជា​ហេតុ​ផល​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ដើរ​សំដៅ​ទៅ​រក​បញ្ជរ​តាំង​នាឡិកា​របស់ជប៉ុន​វិញ ទៅ​ដល់​ភ្លាម​ស្រាប់​តែ​មានទាក់​ភ្នែក​ច្រើន​ម៉ូដ​ណាស់ ធ្វើ​ឲ្យ​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ដែលចង់​បាន Swiss Made :( ត្រូវបាន​ផ្អាក​ហើយ​បង្វែរ​ទិស​ដៅ​ទៅ​ជា Japan Made ;) វិញ​”ក៏​បាន​” ។ ចាំអង្កាល​ទៀត ជប៉ុន​ក៏​មិន​អន់​គុណភាព​ឯណា ម៉ូដក៏​ស្អាត​ៗទាក់​ភ្នែក តម្លៃ​ក៏​សមរម្យ​អាច​ស៊ូ​បាន ហើយ​ម្យ៉ាង​ចាត់ទុកថា​ជួយ​អាស៊ី​ដូច​គ្នា​ “ហេហេហេ ទ្រឹស្តី​​មនសិកា​ល្អ​ៗ​របស់​​ខ្ញុំ​លេច​ចេញ​ពេល​លុយ​មិន​គ្រប់” :P ប្រើ​ប្រាស់​ផលិត​ផល​ប្រទេស​រួម​ទ្វីប​យើង​​ចុះ ។ ចាំ​ពេល​ហោប៉ៅ​យើង​មាន​ទម្ងន់​ជាង​នេះ​បន្តិច​សឹម​ទិញ Swiss Made ក៏​មិន​យឺត​ពេល (អាដែល ហាហាហា) :D

ខាង​ក្រោម​នេះ​ជា​រួប​​មួយ​ចំនួន​ដែល​តាំង​ចិត្ត​ថត​យក​មក​អួត ហាហាហា…

ផ្នែក​ខាង​មុខ

ផ្នែក​ខាង​មុខ

ខាងខ្នង​មើល​ឃើញ​គ្រឿង​ក្នុង ស្រឡាញ់​ត្រង់​ហ្នឹង​ឯង ហេហេហេ

ខាងខ្នង​មើល​ឃើញ​គ្រឿង​ក្នុង ស្រឡាញ់​ត្រង់​ហ្នឹង​ឯង ហេហេហេ

សម​​អស់ទាស់ (ទិញរួច​ហើយ​មិន​សម​ក៏​ត្រូវ​តែ​សម​ដែរ​មែន​ទេ? ហេហេហេ)

សម​​អស់ទាស់ (ទិញរួច​ហើយ​មិន​សម​ក៏​ត្រូវ​តែ​សម​ដែរ​មែន​ទេ? ហេហេហេ)

My New Black Stuff​ ១

ក្នុង​ឆ្នាំ​នេះ​តាំង​ចិត្ត​ថា​និង​ទិញ​របស់​ពីរ​យ៉ាង​សម្រាប់​ជា​ រង្វាន់​ឲ្យ​ខ្លួនឯង​ (ដែល​ខំ​ប្រឹង​ធ្វើ​ការ​ពេញ​មួយ​ឆ្នាំ) ហាហាហា ជា​ទម្លាប់មួយ​ប្រហែល​ចម្លែក​បន្តិច តែ​សម្រាប់​ខ្ញុំ​មិន​ចម្លែកទេ ព្រោះខ្ញុំ​គិត​ថា​បើ​យើងមិន​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្លួន​ឯង​ជា​មុន​សិន ហើយ​ទៅ​ចាំ​ទទួល​ពីអ្នក​ដទៃ​នោះ​វាមិន​ងាយ​ទេ ។

រង្វាន់ពីរ​យ៉ាង​ដែល​ចង់បាន​សម្រាប់​ឆ្នាំ​ ២០០៨​​ ។ គម្រោង​ខ្ញុំ​គិត​ថា​និង​ចាត់​ចែង​ទិញ​នៅ​ចុង​ឆ្នាំ​ឯណោះទេ ព្រោះ​ទម្រាំ​ដល់ពេល​ណឹង​កូន​ជ្រូក​ប្រហែល​ជា​តាន់​ជាង​ពេល​នេះ​បន្តិច ។ តែ​ចៃដន្យ​អី នៅ​សុខ​ៗ​ស្រាប់​តែ​មក​ឈឺ​ភ្នែក​អញ្ចឹង​ទៅ កន្លែង​ធ្វើ​ការ​ក៏​ចិត្ត​ល្អ​ឲ្យ​ច្បាស់​សរុប​ទៅ​សរុប​មក​ចូល​ពីរ​អាទិត្យ (តាម​ពិត​ទៅ​គេ​ឲ្យ​តាម​សភាព​ជំងឺ​សោះ​ហ្នឹង) ទើបធ្វើ​ឲ្យ​ខ្ញុំ​មានឱកាស​ធ្វើ​សម្រេច​គម្រោង​ការ​ប្រចាំ​ឆ្នាំ​បាន​ឆាប់ ហាហាហា។

មិន​ដឹង​យ៉ាង​ម៉េច​ដែរ​ របស់​ប្រើ​ប្រាស់​របស់​ខ្ញុំ​ រើស​ទៅ​រើស​មក​ចៀស​មិន​ផុត​ពីពណ៌ ខ្មៅ សោះ ។ កាល​មុន​ដូច​ជា​ខ្ញុំ​ធ្លាប់​អួត​ប្រាប់​គ្នា​យើង​ម្តង​ហើយ មួយ​ជុំ​ខ្លួន​សុទ្ធ​តែ​របស់​ពណ៌​ខ្មៅ Desk top មួយ​ឈុត, តុ ទូ កៅ​អី នាឡិកា ទូរស័ព្ទ​ដៃ កាបូប​លុយ កាបូប​ធ្វើ​ការ កាបូប កាស់​ស្តាប់​ត្រចៀក អាយ​ផត់ (ខូច​បាត់​ទៅ​ហើយ​ ប្រហែល​ត្រូវ​ចាត់​ចូល​ជា​រង្វាន់​សម្រាប់​ខ្លួន​ឯង​នៅ​ឆ្នាំ​ក្រោយ ហេហេហេ) សុទ្ធ​តែ​ខ្មៅ​ទាំង​អស់ ។

ឥឡូវបាន​របស់​ប្រើ​ប្រាស់​ពីរ​យ៉ាងមក​ទៀតសុទ្ធ​តែ​ខ្មៅ​ទៀត ថា​ចូល​ចិត្ត​ក៏ថា​បាន តែសូម​ប្រាប់​ថា​ចូល​ចិត្ត​របស់​ខ្មៅ ចិត្ត​មិន​ខ្មៅ​ទេណា ហាហាហា ។

រង្វាន់ (ទិញ​ឲ្យ​ខ្លួន​ឯង) ទី​​​១ដែល​សម្រាប់​ឆ្នាំ​ ២០០៨​ ដែល​ត្រូវ​យក​មក​អួត​គឺ Laptop ។ ចង់បាន​យូរ​ហើយ តែ​សន្សំ​លុយ​មិន​ចេញ​ទាល់​តែ​សោះ ។ ទម្រាំ​តែ​បាន​ម្តង​នេះ​ត្រូវ​បូល​រួម​នឹង​សំណាង​ដែរបើ​ថា​ទៅ តែ​សំណាង​អ្វី​នោះ​សូម​លាក់​ទុក​ជា​អាថ៌កំបាំង​ មិន​អាច​ប្រាប់​បាន​ជា​សាធារណៈទេ ។

មាន​អ្នក​ខ្លះ (ឈ្មោះ​អក្សរ​កាត់ ស.ភ) គេ​ត្រូវ​បាន​ខ្ញុំ​អួត​មុន​នេះ​ទៅ​ហើយ ហើយខ្ញុំ​ក៏​ត្រូវបាន​​គេ​គំរាម​មិន​ឲ្យ​ខ្ញុំ​យក​មក​អួត​នៅក្នុង Blog ​ទៀតណ៎ ។ សូម​ប្រាប់​ទៅវិញ​ថា​ “ទាល់​តែ​យូរ​កាភាក់​អើយ”…​អុញ​នោះ​ច្រឡំ​មាត់​ប្រាប់ឈ្មោះ​គេបាត់​ហើយ … ហេហេហេ ។

យូរ​ៗ​ទម្រាំ​គ្នា​មាន​ របស់​​យក​មកអួត​បង​ប្អូន​យើង​ម្តង កុំ​ឃាត់​គ្នា​អី ហេហេហេ ឃាត់​ហើយ​តែ​ឃាត់​មិន​ជាប់​​ ។ មិន​ដូច​អ្នក​ខ្លះ​មានរូប​ថត ៤គុណ៦​ (កញ្ចាស់​ៗ)​ ក៏យក​មក​អួត​គេ​ពេញ​ទឹក​ពេញ​ដី​ដែរ គេ​មិន​ឃើញ​ថា​អី​ផង ហាហាហាហា។ ជ្រុល​ថា​អញ្ចឹង​ហើយ​ដាក់​លីង​ឲ្យ​គេ​លីង​រួបថត​ណឹង​ហ្មង​ទៅ​ក្រែង​មាន​អ្នក ​មិន​ទាន់​បាន​ឃើញ >>> ចុច​ដើម្បី​ភ្ជាប់​តំណ​រូប​ថត​ ៤គុណ៦

ងាក​មក​មើល​របស់​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ខ្ញុំ​យក​មក​អួត​វិញ​បង​ប្អូន ហេហេហេ Laptop ថ្មី ម៉ាក  HP 13.3″ រូបថត​ព័ត៌មាន​លម្អិត​មាន​ដូច​ខាង​ក្រោម ៖

មើល​ពី​លើ

មើល ពី លើ

មើល​ពី​មុខ

មើល ពី មុខ

មើល​ចំហៀង​បាន​ឃើញ​ខ្មៅ​ក្រឹប

មើល ចំហៀង បាន ឃើញ ខ្មៅ ក្រឹប

Specification:

I’m Back!

ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ​បង​ប្អូន​ញាតិ​មិត្ត​ Blog ទាំង​អស់ ។ ភ្នែក​របស់​ខ្ញុំ​ឥឡូវ​នេះ​ចាត់​ទុក​ថា​ប្រសើរ​ច្រើន​ជាង​កាល​ពី ពីរ​អាទិត្យ​មុន​ច្រើន​ណាស់ ។ នៅ​សល់​ស្នាម​ក្រហម​ដែល​បណ្តាលមក​ពី​រលាក​សសៃ​ ហើយ​អាការៈ​ទូទៅ​កំពុង​ប្រសើរ​ឡើង​វិញ​បណ្តើរ​ៗ​ផងដែរ ។

នៅ​ទាស់​បន្តិច​ដែល​មិន​ទាន់​ដូច​ដើម​គឺ ពេទ្យ​ហាម​ប្រើ​ភ្នែក​សម្លឹង​ប្រភព​ពន្លឺ (អេក្រង់​កុំព្យូទ័រ, ទូរទស្សន៍ ។ល។) និង​អាន​សៀវ​ភៅ​ច្រើន​ពេក​ក្នុង​ដំណាក់​កាល​នេះ ។

គ្រប់​យ៉ាង​អាច​ប្រព្រឹត្ត​ទៅ​បាន​ដូច​ដើម​នៅ​ពេល​ដែល​ស្នាម​ជាំ​ឈាម​រលាយ​បាត់ ។ ខ្ញុំ​ក៏​មិន​ដឹង​ថា​ពេល​ណា​បាន​រលាយ​បាត់ទេ ។ តែ​នៅអង្គុយ​មុខ​ កុំព្យូទ័រ​ ឬ មាន​សៀវភៅ​នៅ​នឹង​ដៃ​ពេល​ទំនេរ​ទ្រាំ​មិន​បាន​នឹង​ប្រើ​ភ្នែក​សម្លឹង ។

គ្រាន់​បើ​ជាងពីរ​អាទិត្យមុន​

វិល​មក​ម្តង​ នេះ​ការងារ​ហាក់​ដូច​ច្រើន​ជា​ង​មុន​ទៅ​ទៀត ហើយ​ការងារ​ដែល​ចូល​មក​ថ្មី​នោះ ក៏​រឹត​តែ​ពាក់​ព័ន្ធ​ការ​ប្រើប្រាស់​ក្រសែភ្នែក​និង​កុំព្យូទ័រ​ទៅ​ទៀត មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​បើ​យើង​ជ្រើស​យក​ផ្លូវ​មួយ​នេះ​ ដើម្បី​ចិញ្ចឹម​ជីវិត​ទៅ​ហើយ ។

រាល់​ថ្ងៃ​នេះ​នៅ​ជា​កុំ​ព្យូទ័រ ជិត​ស្និត​សឹង​ដូច​ប្តី​ប្រពន្ធ​ទៅហើយ និយាយ​តាម​ត្រង់​ទៅ ថ្ងៃ​ណា​មិន​បាន ប្រើ​ ចាប់​ ស្ទាប់​ កាន់​ពាល់ ចុច អង្អែល ​(កូន​កណ្តុរ​ ដូច​មាន​ច្របាច់​ទៀត​ណ៎) គឺ​ថ្ងៃ​នោះ​ច្បាស់​ជា​នៅ​មិន​សុខ​ ដូច​ជា​ខ្វះ​ៗ​ខាត​ស្អី​ម្យ៉ាង​យ៉ាង​ម៉េច​មិនដឹង​ទេ ។
ខ្ញុំ​ជឿ​ថា​អ្នក​រាល់​គ្នា​ ជា​ពិសេស​មិត្ត​ Blog ក៏​មិន​ខុស​ពី​ខ្ញុំ​ប៉ុន្មាន​ដែរ ព្រោះវា​ក្លាយ​ជា​ទម្លាប់ កា្លយ​ជា​ចំណែក​មួយ​នៅ​ក្នុង​ជីវិត​យើង​ទៅ​ហើយ​មែនទេ ។

សង្ឃឹម​ថា ​នឹង​បាន​ដូច​ដើម​លឿន​ៗ ដូច​ដែល​បាន​ទទួល​ពរ​ពី​មិត្ត​ៗ​ទាំង​អស់ ។ ហើយ​ក៏​មិន​ភ្លេច​អរគុណ​ម្តង​ទៀត​ចំពោះ​រាល់​សណ្តាន​ចិត្ត​ព្រួយ​បារម្ភតាម​ រយៈ Commentsក្នុង​ Blog , ទូរស័ព្ទ (មិត្ត​រួម​ការងារ) , សារ​ជា​អក្សរ ។ល។

a moment

VphotO ប្រហែល​ជា​ត្រូវ​ផ្អាក​សកម្មភាព​គ្រប់​បែប​យ៉ាង​​មួយ​រយៈ​ពេល​ខ្លី (អាច​កន្លះ​ ខែទៅ​មួយ​ខែ) ព្រោះ​សភាព​បច្ចុប្បន្ន​របស់​ខ្ញុំ​ដូច​ឃើញ​ក្នុង​រូប​ស្រាប់​ ត្រូវ​បាន​ពេទ្យ​ហាម​ផ្អាច់​មិន​ឲ្យ​ប្រើ​ប្រាស់​កែវ​ភ្នែក​ប្រឈម​នឹង​កញ្ចក់​ Monitor គ្រប់​ប្រភេទហើយ​អ្វី​ដែល​ធ្ងន់​ធ្ងរ​ជាង​នោះ​ទៀត​គឺ អាន​សៀវ​ភៅ​ក៏​មិន​បាន​ដែរ វា​ឈឺ​ចុក​ពឺតៗ​តែ​ម្តង ។ សួរ​ថាមូល​ហេតុ​អ្វី​បាន​ជា​បណ្តាល​ឲ្យ​ភ្នែក​ខ្ញុំ​ទៅ​ជា​យ៉ាង​ហ្នឹង? ខ្ញុំ​មិន​ច្បាស់​ដែរ ពេទ្យ​ប្រាប់​ថា​ខ្ញុំ​រលាក​សសៃ​​ប្រសាទ​ភ្នែក ប្រហែល​មក​ពី​ប្រើ​ប្រាស់​វា​ច្រើន​ហួស​កំណត់​បាន​ទៅ​ជា​អញ្ចឹង​! (ខាង​ស្តាំ​ឥឡូវ​ត្រូវ​បាន​បិទ​ជិត​មួយ​រយៈ នៅ​ប្រើ​បាន​ខាង​ឆ្វេង​តែ​ម្ខាង​ទេ)

ហេហេហេហេ សូម​រាយ​ការណ៍​ពី​ស្ថាន​ភាព​ផ្ទាល់​ខ្លួន​ខ្លី​ៗ​ត្រឹម​នេះ​ចុះ ចាំ​ពេល​ជា​សះស្បើយ​សឹម​វិល​ត្រឡប់​មក​ជួប​គ្នា​ជា​ថ្មី! សូមជូន​ពរ​ឲ្យ​ខ្លួន​ឯង​ឆាប់​ជា! ហាហាហាហា!