today’s shot “smile”

ជឿទេថាកែវភ្នែករបស់មនុស្សយើងមិនដែលកុហកទេ? សាកសម្លឹងមើលកែវភ្នែកក្មេងប្រុសដែលនៅក្នុងរូបជាមួយខ្ញុំមើល តើអ្នកអាចប្រាប់ពីអារម្មណ៍របស់គេបានទេ?
វាពិបាកកំណត់ណាស់រឿងនេះ ថាវាពិតកម្រិតណា តែសម្រាប់អ្នកដែលបានដឹងរឿងពិតរបស់ក្មេងប្រុសម្នាក់នេះហើយ ប្រាកដជាចង់សម្លឹងមើលកែវភ្នែកនេះម្តងហើយម្តងទៀតជាមិនខាន ។
មានរឿងរ៉ាវជាច្រើនបានកើតឡើង រឿងភាគច្រើនដែលមិនកើតឡើងចំពោះខ្លួនយើងផ្ទាល់ យើងអាចគ្រាន់តែស្តាប់ហើយក៏ហើយទៅ តែរឿងសម្រាប់អ្នកដែលទទួលផលផ្ទាល់វិញ គេនឹងទទួលរងឥទ្ធិពលបែបផ្សេង បែបចង់ចៀសតែចៀសមិនរួច បែបចាំបាច់ត្រូវតែប្រឈមមុខនឹងបញ្ហាដែលកើតឡើង។
ខ្ញុំនឹងសសេរពីប្រវត្តិសង្ខេបរបស់ “ឈុត” (ក្មេងប្រុសក្នុងរូបខាងលើ) នាពេលឆាប់ៗខាងមុខនេះ ខ្ញុំជឿថាប្រវត្តិរបស់ឈុត និងកុមាររងគ្រោះជាច្រើនទៀត អាចចូលរួមចំណែកតូចមួយសម្រាប់ជួយសង្គមមនុស្សជាតិ ។
Posted: August 26th, 2008 under [V]-photo (Gallery).
Comments: none






Write a comment