today’s shot “smile”

ជឿទេ​ថា​កែវ​ភ្នែក​របស់​មនុស្ស​យើង​មិនដែល​កុហក​ទេ? សាក​សម្លឹង​មើល​កែវ​ភ្នែក​ក្មេង​ប្រុស​ដែល​នៅក្នុង​រូប​ជាមួយ​ខ្ញុំមើល តើ​អ្នក​អាច​ប្រាប់​ពី​អារម្មណ៍​របស់​គេ​បាន​ទេ?
វា​ពិ​បាក​កំណត់​ណាស់​រឿង​នេះ ថា​វា​ពិត​កម្រិត​ណា តែ​សម្រាប់​អ្នក​ដែល​បាន​ដឹង​រឿង​ពិត​របស់​ក្មេង​ប្រុស​ម្នាក់​នេះ​ហើយ ប្រាកដ​ជា​ចង់​សម្លឹង​មើល​កែវ​ភ្នែក​នេះ​ម្តង​ហើយ​ម្តង​ទៀត​ជា​មិន​ខាន​ ។
មាន​រឿង​រ៉ាវ​ជា​ច្រើនបាន​កើត​ឡើង​ រឿង​ភាគ​ច្រើន​ដែល​មិន​កើត​ឡើង​ចំពោះ​ខ្លួន​យើង​ផ្ទាល់ យើង​អាច​គ្រាន់​តែ​ស្តាប់​ហើយ​ក៏​ហើយ​ទៅ តែរឿងសម្រាប់​អ្នក​ដែល​ទទួល​ផល​ផ្ទាល់​វិញ គេ​នឹង​ទទួល​រង​ឥទ្ធិពល​បែប​ផ្សេង​ បែប​ចង់​ចៀស​តែ​ចៀស​មិន​រួច បែប​ចាំ​បាច់​ត្រូវ​តែ​ប្រឈម​មុខ​​នឹង​បញ្ហា​ដែល​កើត​ឡើង។
ខ្ញុំ​នឹង​សសេរ​ពី​ប្រវត្តិ​សង្ខេប​របស់​ “ឈុត” (ក្មេង​ប្រុស​ក្នុង​រូប​ខាង​លើ) នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ខ្ញុំ​ជឿ​ថា​ប្រវត្តិ​របស់​ឈុត និង​កុមាររង​គ្រោះ​ជា​ច្រើន​ទៀត អាច​ចូល​រួម​ចំណែក​តូច​មួយ​សម្រាប់​ជួយ​សង្គម​មនុស្ស​ជាតិ ។