www.ckvirya.net

Site menu:

កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ

ជំនោរ​កត្តិក - អ៊ុច សាវី


Categories

 

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031

Recent Posts

Recent Comments

Links:

មហាកំផែង​ស្រុក​ខ្មែរ

ធ្លាប់​មាន​លោក​គ្រូ​ខ្ញុំ​ម្នាក់​គាត់​បាន​លើក​ឡើងថា​​ កាល​ពី​គាត់​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ថៃ ក្រុម​និស្សិត​ថៃ​បាន​លើក​ជា​សំណួរ​សួរ​គាត់​អំពី​បញ្ហា​ចម្រូង​ចម្រាស់​រវាង​ប្រទេស​ទាំង​ពីរ​ត្រង់​ចំណុច​ព្រំ​ដែន​ត្រូត​ស៊ី​គ្នា ។ គេ​សួរពី​គំនិត​យោបល់គាត់ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ ។ លោក​គ្រូ​គាត់​តប​ថា បើគាត់មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​លើក​ជា​សំណើ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ គាត់​នឹង​ស្នើ​ឲ្យ​រាជរដ្ឋា​ភិបាល សង់​ជា​ជញ្ជាំង​ថ្ម​ដ៏​ធំមួយ​ខណ្ឌ​ព្រះ​ដែនប្រទេស​ខ្មែរ និង ថៃ ត្រង់​ចំណុច​ដែលមាន​បញ្ហា (ប្រាសាទ​ព្រះវិហារ) ។ ព្រោះ​គាត់​យល់​ថា បន្ទាប់​ពី​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ ត្រូវ​តែ​បិទ​កន្លែង​នោះ​ឲ្យ​ជិត កុំ​ឲ្យ​ប្រជាជន​នៅ​ខាង​ថៃ​ឃើញ ព្រោះ​ការ​មើល​ឃើញ​យូរៗ​ទៅ​វា​ចេះ​តែ​បង្ក​ឲ្យ​កើត​ជាគំនិត​លោភលន់​ចង់​បាន​របស់គេ ហើយ​ក៏​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ដូច​ដែល​កំពុង​ប្រឈម​សព្វ​ថ្ងៃ ។

កាល​ណោះ​​ក្រោយ​ពេល​ស្តាប់​គាត់​និយាយ​រួច​ហើយ សិស្ស​គ្រប់​គ្នានាំ​គ្នា​សើច​គឹល ព្រោះ​នឹក​អស់​សំណើច​ ក្នុង​នោះ​រួម​មាន​ខ្ញុំ​ដែរ ខ្ញុំ​គិត​ថា​វា​ជា​គំនិត​មូយ​ល្អ តែ​ប្រហែល​មិន​អាច​ក្លាយ​ជា​ការ​ពិត​បានទេ ព្រោះ​អី​ការ​សង់​របង​ខណ្ឌ​ព្រំប្រទល់​ វា​ហាក់​ជាគំនិត​ចាស់​គំរិល​ពេក​ហើយ មាន​តែ​សម័យសាង​មហា​កំផែង​ស្រុក​ចិន​ឯណោះទេ ដែល​គិត​ដល់​រឿង​ហ្នឹង ។ ហើយ​បើ​ប្រវត្តិសាស្ត្រ​ថ្មី​ចុង​ក្រោយ​(កាល​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី២)ដែល​ខ្ញុំ​បាន​ដឹង​មាន​តែ​ប្រទេសអាល្លីម៉ង់​ កាល​នៅ​បែង​ចែកជាពីរ ខាង​កើត​ និង ខាង​លិច គេ​បាន​សង់​របង​ដែរ ។ ​បើ​រឿង​នេះ​​កើត​មាន​នៅ​ស្រុក​ខ្មែរ វា​ហាក់​ដូច​ជា​អ្វីដែល​ចម្លែក​តែ​ល្អ ​។

ព្រឹក​ម៉ិញ​ខ្ញុំ​មើល​ព័ត៌មានក្នុង​អ៊ីនធើណិត ស្ទើរ​មិន​ជឿ​ភ្នែក​ខ្លួន​ឯង ថា​អ្វី​ដែល​បាន​ឮ និងគិត​ថា​មិន​អាច​ទៅ​រូច​​បែរ​ជា​កំពុង​ក្លាយ​ជា​ការពិត ។ តាម​ប្រភពព័ត៌មាន​របស់​ចិន​(Xinhua) បាន​រាយ​ការណ៍មក​ថា​ ខ្មែរ​យើង​មាន​គម្រោង​សង់​ជញ្ជាំងស៊ីម៉ងត៍​ខណ្ឌ​ព្រំ​ប្រទល់​ត្រង់​កន្លែង​ដែល​មាន​បញ្ហា​ជាមួយ​ថៃ … អាន​ព័ត៌មាន​លម្អិត​ពី Xinhua …

Comments

Gravatar Icon

Comment from ភុត រតនះ
Time: September 8, 2008, 6:27 am

ខ្ញុំគិតថា គំនិតរបស់លោកគ្រូអ្នកគឺ ជាគំនិតដ៏ល្អមែនបើសិនធ្វើទៅរូច។ បើខ្ញុំវិញគិតឃើញថា យើងត្រូវកំណត់ព្រំដែនអោយបានច្បាស់លាស់ រូចហើយយើង
ជីកជាប្រឡាយចំព្រំប្រទល់វិញ ដើម្បីកំណត់អោយបានច្បាស់ គឺយើងត្រូវជីក ជំរូវ ៥០ម៉ែត្រចុះក្រោម ទទឹង២០ទៅ៣០ម៉ែត្រជុំវិញព្រំប្រទល់ប្រទេសទាំងសងខាង កុំអោយមានការឈ្លានពានតទៅទៀត ប្រឡាយដែលយើងជីកយើងចាក់ពីតុងឡើ
ង កុំអោយដីបាក់ចូលប្រឡាយបាន។ នៅជុំវិញព្រំប្រទល់ យើងត្រូវបង្កើតទីផ្សារ ផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត និងតំបន់ទេសចរណ៏អោយបានច្រើន ហើយយើងដាក់អោយប្រជាជនរស់នៅទីនោះ ព្រមទាំងកងទ័ព និង ជួរដ្ឋាភិបាល
ដើម្បីការពារប្រជាជនខ្មែរយើងដែលបានរស់នៅទីនោះ។ ជានេះគំនិតដែលខ្ញុំគិត
ឃើញ សូមជួយអោយយោបល់ខ្ញុំផង (អំពីជនពិការម្នាក់ រតនះ)។

Gravatar Icon

Comment from វីរិយា
Time: September 12, 2008, 11:06 pm

ជា​គំនិតមួយ​ល្អណាស់​បង​រតនះ តាម​ពិត​ញាតិ​មិត្ត​ភូមិ​ផង​របង​ជាមួយ​គួរ​តែ​ចេះ​ស្រឡាញ់​រាប់អានគ្នា​បាន​បាន​ច្រើន​ជាង​នេះ តែ​ធ្វើ​ម៉េច​បើ​ប្រទេស​យើង​ទាំង​ពីរ​ធ្លាប់​មាន​ស្នាម​របួស​ចាស់​ ហើយ​ស្នាម​នៅ​មិន​ព្រម​ជា​សះស្បើយ​សោះ ឲ្យ​តែ​ហ៊ាន​ប៉ះ​ពាល់​ខ្លាំង​បន្តិច​នោះ​ វា​ដាច់​ចេញ​ឈាម​ភ្លាម ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ដំបៅ​ចាស់​ចេះ​តែ​ដរ​ឡើង​វិញ និង​ដើម្បី​បញ្ចៀស​ការ​កកើត​នូវ​របួស​ថ្មី មាន​តែ​ធ្វើ​អ្វី​មួយ​ឲ្យ​ដាច់​ស្រេច​នឹងឯង ចែក​គ្នា​ឲ្យ​ច្បាស់​មាន​បន្ទាត់​ព្រំ​សម្គាល់​ជាប់លាប់​ជាក់លាក់ ទើប​ជាការ​ប្រសើរ​សម្រាប់ភាគី​ទាំង​សងខាង ។

ខ្ញុំជឿ​ថា​ការ​ជីកព្រែក​ជា​គំនិត​មួយ​ល្អ​ដែរ គឺ​យើង​អាច​ឆ្លង​ទៅ​មក​រក​គ្នា​បាន ហើយ​ទឹក​អាច​ប្រើ​ប្រាស់​ក្នុង​ប្រយោជ​ន៍​កសិកម្ម​បាន​ថែមទៀត រី​ឯអ្វី​ដែល​សំខាន់​គឺ​បន្ទាត់​ព្រំ​សីមាដែល​ជា​ព្រែក​(ប៉េតុង) គង់មត់​ប្រសើរ​ជា​ការ​បោះ​បង្គោល​ឆ្ងាយ​ណាស់ ។

Write a comment