www.ckvirya.net

Site menu:

កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ

ជំនោរ​កត្តិក - អ៊ុច សាវី


Categories

 

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031

Recent Posts

Recent Comments

Links:

Archive for August 17th, 2008

Short Fic: “Don’t Leave Me”

By VphotO៚

“កុំ​ទៅបាន​ទេ?…” ខ្ញុំ​​​ឃាត់​គេ​ទាំង​សំឡេង​ខ្សាវ​ៗ ព្រោះនៅ​ពេល​នេះ​រាង​កាយ​ខ្ញុំ​ល្វើយ​​ខ្លាំង​ណាស់​ ​ប្រហែល​មក​ពី​គ្រុន​សន្ធំ​ព្រោះ​តែដើរ​ហាល​ភ្លៀង​កាល​ពី​ថ្ងៃ​ល្ងាច​​ហើយ ។

“….” គេ​ដើរ​បែរ​ខ្នង​ដាក់​ខ្ញុំ​​រហូត​ដល់​មាត់​ទ្វារ មុន​ពេល​ទាញ​​ទ្វារបើក​​ចេញ​​ទៅ គេ​បានងាក​មក​មើល​​មុខ​ខ្ញុំ​ហើយ​ញញឹម​ដាក់​ខ្ញុំ​ម្តង​ទៀត ។

“កុំ … កុំ​អី កុំ​ទៅ​អី…” ទោះ​ប្រឹង​ស្រែកខ្លាំង​ប៉ុនណា​ ក៏​គេ​មិន​អាចឮ​បាន​ដែរ ព្រោះ​ពេល​នេះ​សូម្បី​តែ​ខ្លួន​ខ្ញុំ​ ក៏មិន​ឮ​សំឡេង​ខ្លួន​ឯ​ង​ដែរ អ្វី​ដែល​ខ្ញុំ​ឮ​គឺ​សំឡេង​បិទ​ទ្វារ​ ដែល​វា​ខ្ទរ​ពេញ​ត្រចៀក​ខ្ញុំ​នៅ​ពេល​នេះ ត្របក​ភ្នែក​របស់​ខ្ញុំ​​បើក​លែង​រួច​ហើយ ប្រហែល​ជា​ថ្នាំ​ផ្តាសាយ​កំពុង​​បញ្ចេញ​ឫទ្ធិ ។

——————————

“ក្រោក​ឡើង…​អ្នក​គ្រូ​អី​ក៏​ស្ពឹក​ម៉្លេះ!…” សុធី វា​ជា​សំឡេងរបស់​សុធី​ ខ្ញុំ​ប្រឹង​បើក​ភ្នែក​​ពត់​ដៃ​ពត់​ខ្លួន​ បណ្តេញ​ភាព​ស្ពឹក​ស្រពន់​បណ្តាល​មក​ពី​ការ​គេង​មិន​​ស្រួល​បួល ។

“ថ្ងៃ​នេះ​អត់​បង្រៀន​ពេល​ព្រឹក​ទេ…សុំ​គេង​បន្តិច​ទៀត​សិន” ក្រោយ​ពេល​បើក​​ភ្នែក​ល្មម​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា​ជា​សុធី​ហើយ ខ្ញុំ​ក៏​ប្រញាប់​បិទ​ភ្នែក​ហើយគេង​បន្ត​ ព្រោះ​មិន​ទាន់​អស់​ងងុយ​នៅ​ឡើយ ។  Read more »