www.ckvirya.net

Site menu:

កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ

ជំនោរ​កត្តិក - អ៊ុច សាវី


Categories

 

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031

Recent Posts

Recent Comments

Links:

Archive for August, 2008

today’s shot “smile”

ជឿទេ​ថា​កែវ​ភ្នែក​របស់​មនុស្ស​យើង​មិនដែល​កុហក​ទេ? សាក​សម្លឹង​មើល​កែវ​ភ្នែក​ក្មេង​ប្រុស​ដែល​នៅក្នុង​រូប​ជាមួយ​ខ្ញុំមើល តើ​អ្នក​អាច​ប្រាប់​ពី​អារម្មណ៍​របស់​គេ​បាន​ទេ?

វា​ពិ​បាក​កំណត់​ណាស់​រឿង​នេះ ថា​វា​ពិត​កម្រិត​ណា តែ​សម្រាប់​អ្នក​ដែល​បាន​ដឹង​រឿង​ពិត​របស់​ក្មេង​ប្រុស​ម្នាក់​នេះ​ហើយ ប្រាកដ​ជា​ចង់​សម្លឹង​មើល​កែវ​ភ្នែក​នេះ​ម្តង​ហើយ​ម្តង​ទៀត​ជា​មិន​ខាន​ ។

មាន​រឿង​រ៉ាវ​ជា​ច្រើនបាន​កើត​ឡើង​ រឿង​ភាគ​ច្រើន​ដែល​មិន​កើត​ឡើង​ចំពោះ​ខ្លួន​យើង​ផ្ទាល់ យើង​អាច​គ្រាន់​តែ​ស្តាប់​ហើយ​ក៏​ហើយ​ទៅ តែរឿងសម្រាប់​អ្នក​ដែល​ទទួល​ផល​ផ្ទាល់​វិញ គេ​នឹង​ទទួល​រង​ឥទ្ធិពល​បែប​ផ្សេង​ បែប​ចង់​ចៀស​តែ​ចៀស​មិន​រួច បែប​ចាំ​បាច់​ត្រូវ​តែ​ប្រឈម​មុខ​​នឹង​បញ្ហា​ដែល​កើត​ឡើង។

ខ្ញុំ​នឹង​សសេរ​ពី​ប្រវត្តិ​សង្ខេប​របស់​ “ឈុត” (ក្មេង​ប្រុស​ក្នុង​រូប​ខាង​លើ) នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ខ្ញុំ​ជឿ​ថា​ប្រវត្តិ​របស់​ឈុត និង​កុមាររង​គ្រោះ​ជា​ច្រើន​ទៀត អាច​ចូល​រួម​ចំណែក​តូច​មួយ​សម្រាប់​ជួយ​សង្គម​មនុស្ស​ជាតិ ។

មហាកំផែង​ស្រុក​ខ្មែរ

ធ្លាប់​មាន​លោក​គ្រូ​ខ្ញុំ​ម្នាក់​គាត់​បាន​លើក​ឡើងថា​​ កាល​ពី​គាត់​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ថៃ ក្រុម​និស្សិត​ថៃ​បាន​លើក​ជា​សំណួរ​សួរ​គាត់​អំពី​បញ្ហា​ចម្រូង​ចម្រាស់​រវាង​ប្រទេស​ទាំង​ពីរ​ត្រង់​ចំណុច​ព្រំ​ដែន​ត្រូត​ស៊ី​គ្នា ។ គេ​សួរពី​គំនិត​យោបល់គាត់ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ ។ លោក​គ្រូ​គាត់​តប​ថា បើគាត់មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​លើក​ជា​សំណើ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ គាត់​នឹង​ស្នើ​ឲ្យ​រាជរដ្ឋា​ភិបាល សង់​ជា​ជញ្ជាំង​ថ្ម​ដ៏​ធំមួយ​ខណ្ឌ​ព្រះ​ដែនប្រទេស​ខ្មែរ និង ថៃ ត្រង់​ចំណុច​ដែលមាន​បញ្ហា (ប្រាសាទ​ព្រះវិហារ) ។ ព្រោះ​គាត់​យល់​ថា បន្ទាប់​ពី​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ ត្រូវ​តែ​បិទ​កន្លែង​នោះ​ឲ្យ​ជិត កុំ​ឲ្យ​ប្រជាជន​នៅ​ខាង​ថៃ​ឃើញ ព្រោះ​ការ​មើល​ឃើញ​យូរៗ​ទៅ​វា​ចេះ​តែ​បង្ក​ឲ្យ​កើត​ជាគំនិត​លោភលន់​ចង់​បាន​របស់គេ ហើយ​ក៏​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ដូច​ដែល​កំពុង​ប្រឈម​សព្វ​ថ្ងៃ ។

កាល​ណោះ​​ក្រោយ​ពេល​ស្តាប់​គាត់​និយាយ​រួច​ហើយ សិស្ស​គ្រប់​គ្នានាំ​គ្នា​សើច​គឹល ព្រោះ​នឹក​អស់​សំណើច​ ក្នុង​នោះ​រួម​មាន​ខ្ញុំ​ដែរ ខ្ញុំ​គិត​ថា​វា​ជា​គំនិត​មូយ​ល្អ តែ​ប្រហែល​មិន​អាច​ក្លាយ​ជា​ការ​ពិត​បានទេ ព្រោះ​អី​ការ​សង់​របង​ខណ្ឌ​ព្រំប្រទល់​ វា​ហាក់​ជាគំនិត​ចាស់​គំរិល​ពេក​ហើយ មាន​តែ​សម័យសាង​មហា​កំផែង​ស្រុក​ចិន​ឯណោះទេ ដែល​គិត​ដល់​រឿង​ហ្នឹង ។ ហើយ​បើ​ប្រវត្តិសាស្ត្រ​ថ្មី​ចុង​ក្រោយ​(កាល​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី២)ដែល​ខ្ញុំ​បាន​ដឹង​មាន​តែ​ប្រទេសអាល្លីម៉ង់​ កាល​នៅ​បែង​ចែកជាពីរ ខាង​កើត​ និង ខាង​លិច គេ​បាន​សង់​របង​ដែរ ។ ​បើ​រឿង​នេះ​​កើត​មាន​នៅ​ស្រុក​ខ្មែរ វា​ហាក់​ដូច​ជា​អ្វីដែល​ចម្លែក​តែ​ល្អ ​។

ព្រឹក​ម៉ិញ​ខ្ញុំ​មើល​ព័ត៌មានក្នុង​អ៊ីនធើណិត ស្ទើរ​មិន​ជឿ​ភ្នែក​ខ្លួន​ឯង ថា​អ្វី​ដែល​បាន​ឮ និងគិត​ថា​មិន​អាច​ទៅ​រូច​​បែរ​ជា​កំពុង​ក្លាយ​ជា​ការពិត ។ តាម​ប្រភពព័ត៌មាន​របស់​ចិន​(Xinhua) បាន​រាយ​ការណ៍មក​ថា​ ខ្មែរ​យើង​មាន​គម្រោង​សង់​ជញ្ជាំងស៊ីម៉ងត៍​ខណ្ឌ​ព្រំ​ប្រទល់​ត្រង់​កន្លែង​ដែល​មាន​បញ្ហា​ជាមួយ​ថៃ … អាន​ព័ត៌មាន​លម្អិត​ពី Xinhua …

Dancefloor FG Summer 2008


Click to Download

Titles:

1- After The Rain
2- Tomorrow Can Wait
3- Touch My Body ( Seamus Haji & Paul Emmanuel Remix)
4- Candy On The Dancefloor
5- Dilly Dally
6- Come On Girl
7- Cry For you
8- Do You Speak
9- Myself
10- Baba O’riley(Don’t Cry)
11- Hold That Sucker Down
12- Pull Over
13- Bleep
14- Fire Up
15- Thriller
16- Catwalk
17- All I Need
18- Rewind
19- Aye Aye Aye
20- Are You Dreaming
21- After The Rain

Short Fic: “Don’t Leave Me”

By VphotO៚

“កុំ​ទៅបាន​ទេ?…” ខ្ញុំ​​​ឃាត់​គេ​ទាំង​សំឡេង​ខ្សាវ​ៗ ព្រោះនៅ​ពេល​នេះ​រាង​កាយ​ខ្ញុំ​ល្វើយ​​ខ្លាំង​ណាស់​ ​ប្រហែល​មក​ពី​គ្រុន​សន្ធំ​ព្រោះ​តែដើរ​ហាល​ភ្លៀង​កាល​ពី​ថ្ងៃ​ល្ងាច​​ហើយ ។

“….” គេ​ដើរ​បែរ​ខ្នង​ដាក់​ខ្ញុំ​​រហូត​ដល់​មាត់​ទ្វារ មុន​ពេល​ទាញ​​ទ្វារបើក​​ចេញ​​ទៅ គេ​បានងាក​មក​មើល​​មុខ​ខ្ញុំ​ហើយ​ញញឹម​ដាក់​ខ្ញុំ​ម្តង​ទៀត ។

“កុំ … កុំ​អី កុំ​ទៅ​អី…” ទោះ​ប្រឹង​ស្រែកខ្លាំង​ប៉ុនណា​ ក៏​គេ​មិន​អាចឮ​បាន​ដែរ ព្រោះ​ពេល​នេះ​សូម្បី​តែ​ខ្លួន​ខ្ញុំ​ ក៏មិន​ឮ​សំឡេង​ខ្លួន​ឯ​ង​ដែរ អ្វី​ដែល​ខ្ញុំ​ឮ​គឺ​សំឡេង​បិទ​ទ្វារ​ ដែល​វា​ខ្ទរ​ពេញ​ត្រចៀក​ខ្ញុំ​នៅ​ពេល​នេះ ត្របក​ភ្នែក​របស់​ខ្ញុំ​​បើក​លែង​រួច​ហើយ ប្រហែល​ជា​ថ្នាំ​ផ្តាសាយ​កំពុង​​បញ្ចេញ​ឫទ្ធិ ។

——————————

“ក្រោក​ឡើង…​អ្នក​គ្រូ​អី​ក៏​ស្ពឹក​ម៉្លេះ!…” សុធី វា​ជា​សំឡេងរបស់​សុធី​ ខ្ញុំ​ប្រឹង​បើក​ភ្នែក​​ពត់​ដៃ​ពត់​ខ្លួន​ បណ្តេញ​ភាព​ស្ពឹក​ស្រពន់​បណ្តាល​មក​ពី​ការ​គេង​មិន​​ស្រួល​បួល ។

“ថ្ងៃ​នេះ​អត់​បង្រៀន​ពេល​ព្រឹក​ទេ…សុំ​គេង​បន្តិច​ទៀត​សិន” ក្រោយ​ពេល​បើក​​ភ្នែក​ល្មម​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា​ជា​សុធី​ហើយ ខ្ញុំ​ក៏​ប្រញាប់​បិទ​ភ្នែក​ហើយគេង​បន្ត​ ព្រោះ​មិន​ទាន់​អស់​ងងុយ​នៅ​ឡើយ ។  Read more »

Beijing Olympic 2008’s Wonderful Shots

Source: xinhua


បើក​ទំព័រ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ប្រាំ​ពាន់​ឆ្នាំ!


ពហុកីឡដ្ឋាន​សំបុក​ចាប


ពហុកីឡដ្ឋាន​សំបុក​ចាប


មហាសេដ្ឋី​ Microsoft!

100 Greatest Love Songs

មាន​ចម្រៀង​មក​ផ្ញើ! ម្តង​នេះ​ច្រើន​ជាង​មុន​ទៀត គឺ​មាន​បទ​ពិរោះ​ដល់​ទៅ​១០០​បទ!

* ចុច​លើ​រូប​ដើម្បី​ភ្ជាប់​ទៅ​កាន់​តំណ​ទំព័រ​ដោន​ឡូត

រឿង​ខ្លី — “ផ្ញើ​”ទុក​សិន —

by VphoTO៚

គូ​សង្សារ​មួយ​គូ​ទើប​បាន​ផ្លាស់​​មក​រស់​នៅ​ជា​មួយ​គ្នា​ក្រោយ​ពេល​ចំណាយ​ពេល​សន្សំ​ប្រាក់​ជិតបី​​ឆ្នាំដើម្បី​ទិញ​​​​ផ្ទះ​ចាស់តូច​មួយ​នៅ​ជាយ​ក្រុង​ ។

ក្រោយ​ពេល​ជញ្ជូន​​ឥវ៉ាន់​ដាក់​ក្នុង​ផ្ទះ​ថ្មី​រួច​រាល់​ហើយ សុធា បាន​ដើរ​ចូល​ក្នុង​ផ្ទះ និង​​ទាញ​ទ្វារ​បិទ ព្រមទាំង​និយាយ​ទៅ​កាន់​ រ៉ាវី ជា​សង្សារ​ថា “យើង​គិត​សម្អាត​បន្ទប់​គេង​មុន​គេ ព្រោះ​អិ…………”

សុធា មិន​អាច​និយាយ​បន្ត​បាន ព្រោះ​បបូរ​មាត់​របស់​គេ​ត្រូវ​បាន​​ Read more »

Album Love Song!

មានចម្រៀង​អង់គ្លេស​បទ​ចាស់​ៗ(មិន​ជា​ចាស់​ប៉ុន្មាន​ទេ) ​តែ​ស្តាប់​នៅ​តែ​ពិរោះ​មក​ចែកគ្នា​យើង​ស្តាប់! ធានា​ថា​មាន​អ្នក​ចូល​ចិត្ត​ច្រើន!​ មាន​បទ ៖   «ចុចលើ​រូបគម្រប​ CD ដើម្បី​ដោន​ឡូត»

01 Mariah Carey - My All
02 Spice Girls - Viva Forever
03 Phil Collins - Against All Odds
04 Michael Bolton - When a man loves a woman
05 Mariah Carey & Whitney Houston - When You Believe
06 Emilia - Big big world
07 Aerosmith - I don’t want to miss a thing
08 Westlife - My Love
09 Bette Midler - Wind Beneath My Wings
10 Trisha Yearwood - How Do I Live Without You
11 Toni Braxton - Un-Break My Heart
12 Amanda Marshall -  Believe in you
13 Shania Twain - You’re still the one
14 Chicago - Hard To Say I Am Sorry
15 Stevie Wonder -  I Just Called to Say I Love You
16 Boyzone - No matter what
17 Ronan Keating - When You Say Nothing At All

Enjoy!

Virya៚