I’ve voted!

ខ្ញុំបានទៅបំពេញកាតព្វកិច្ចជាកូនខ្មែរមួយរូបរួចរាល់ហើយ តាមរយៈការទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨នេះ នៅការិយាល័យក្បែរផ្ទះខ្ញុំ ។
បើឲ្យខ្ញុំធ្វើការប្រៀបធៀបរវាងការបោះឆ្នោតឃុំសង្កាត់ដែលទើបបានធ្វើឡើងកាលពីឆ្នាំមុន ឃើញថាសភាពការទូទៅមានភាពខុសប្លែកគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។ ដែលថាខុសនោះគឺមិនសូវមានភាពរំជើបរជួលអ្វីកើតឡើងជាលក្ខណៈធំដុំគួរឲ្យកត់សម្គាល់ឡើយ មូលហេតុចម្បងពីរតាមការប៉ាន់ស្មានរបស់ខ្ញុំគឺ ទី១ប្រជាជនយើងហាក់យល់ដឹងកាន់តែច្រើនអំពីការបោះឆ្នោតនេះ ចំណែកទី២គឺ បញ្ហាប្រឈមមុខដាក់គ្នារវាង ខ្មែរ-ថៃ នៅតំបន់ប្រាសាទព្រះវិហារហាក់មានកម្លាំងអូសទាញចំណាប់អារម្មណ៍ច្រើនជាង ។ ដោយសារមូលហេតុទាំងខាងលើនេះទើបធ្វើឲ្យការបោះឆ្នោតលើកនេះ ហាក់មានភាពស្ងប់ស្ងាត់ ។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំផ្តល់សារៈសំខាន់ចំពោះព្រឹត្តិការណ៍បោះឆ្នោតណាស់ ខ្ញុំតែងមានគំនិតផ្ទុយពីមតិមួយចំនួនដែលតែងលើកឡើងថា “អត់ទៅបោះម្នាក់មិនស្អីទេ!””ខ្ញុំមិនទៅបោះក៏គេនៅតែជាប់ដែរ” “លទ្ធផលដឹងមុនស្រាប់ហើយមិនដឹងជាទៅបោះនាំខាតពេលធ្វើអី!” ។ល។
- មែន! បើមានតែយើងមិនទៅបោះម្នាក់វាមិនស្អីទេ តែយើងប្រកដទេថាមានតែយើងម្នាក់ដែលគិតដូច្នេះ?
- ខ្ញុំមិនទៅបោះក៏គេនៅតែជាប់ រឿងនេះយើងមិនអាចប្រកែកបានទេ ព្រោះសម្រាប់លទ្ធិប្រជាធិបតេយ្យសំឡេងភាគច្រើនជាគោលការណ៍សម្រាប់កាត់សេចក្តីថាឈ្នះ វាជារឿងធម្មតា ក្រែងយើងចង់បានប្រជាធិបតេយ្យមិនអញ្ចឹង?
- លទ្ធផលដឹងមុនស្រាប់! ពិតមែនថាលទ្ធិប្រជាធិតេយ្យ និង កម្រិតយល់ដឹងរបស់ប្រជាជនយើងនៅមានកម្រិតនៅឡើយ ក៏ប៉ុន្តែសួរថាបើយើងមិនចាប់ផ្តើមជម្រាបឲ្យវាចូលក្នុងផ្នត់គំនិតកូនខ្មែរពីពេលនៅទៅទេ តើនៅពេលណាទៅទើបខ្មែរយើងយល់ច្បាស់នូវអ្វីដែលហៅថាលទ្ធិប្រជាធិបតេយ្យទៅ ? ហើយនៅពេលណាទៅទើបប្រជារាស្ត្រក្លាយជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិពិតប្រកដទៅ ?
យ៉ាងហោចណាស់ការដែលបានចេញទៅបោះឆ្នោតថ្ងៃនេះសម្រាប់ខ្ញុំ អាចចាត់ទុកបានថាខ្ញុំបានចូលរួមចំណែកមួយក្នុងការកំណត់ជោគវាសនាប្រទេសខ្មែរយើងនៅថ្ងៃខាងមុន ខ្ញុំបានបំពេញកាតព្វកិច្ចជាកូនខ្មែរមួយរូប និងខ្ញុំបានបង្ហាញពីទឹកចិត្តស្រឡាញ់ប្រទេសជាតិរបស់ខ្លួនខ្ញុំផងដែរ ។
ចៃដន្យមែនបន្ទាប់ពីសរសេរអត្ថបទខ្លីខាងលើនេះហើយ មិនទាន់ទាំងបាន Post ផងស្រាប់តែខ្ញុំបានទទួលអ៊ីម៉ែលពីមិត្តម្នាក់ដែលមានគំនិតប្រហាក់ប្រហែលខ្ញុំដែរ សុំស្រង់ខ្លឹមសារអ៊ីម៉ែលដាក់ខាងក្រោម ៖
Dear all,
As you know Cambodian is running the national election today to elect the new members of its national assembly. But some people staying in Cambodia who are eligible to vote, they don’t vote. Do you think they are responsible persons?
Please, just answer shortly whether they are responsible persons. What should we deal with them?
To me, I think they are not responsible persons. And those people like making excuses. Agree?Thanks for your answer in advance.
Hope you will answer me.Nuth.
Posted: July 27th, 2008 under [V]-action, [V]-idea.
Comments: 5
Comments
Comment from nuth
Time: July 29, 2008, 8:00 pm
Hi, nuth
I think it depends on what reason they have; for example, some they don’t know exactly who they want that kind of stupid persons, some don’t care about their country that kind of selfish persons, some don’t have names in the list because of something wrong with them, so if you don’t know exactly what the reason they have, don’t assume that person is responsible or not. ok?
Comment from វីរិយា
Time: July 30, 2008, 11:48 am
Whatever, what kind of person they are, right now those who had no name in voting list are forming to make a protest on voting result that announced by NEC a day after vote.
Some of those who are working away from home complained that NEC should change their policy to allow everyone to vote every they want, no need to register some where… In fact, according to the resident law, those who are temporary resident at somewhere more than six months shall register their information to police, after their have temporary residence book, their can register for voting at the place they temporary stay. But, what did those people do? they do nothing!
អ្នកថាបានតែថាទេ! តែអ្នកធ្វើបានខុស! ហាហាហាពាក្យនេះស្តាប់ទៅដូចជាមិនយុត្តិធម៌សោះ តែវាជាការពិតដែលប្រកែកមិនបាន! ហើយតែងតែកើតឲ្យឃើញជារឿយៗ!
Comment from ี่economic
Time: August 9, 2008, 8:14 pm
ជំរាបសួរបាទ!
ពីប្លុកខ្ញុំ Economic
ខ្ញុំទើបតែបង្កើតថ្មី សូមជួយផ្ដល់កំលាំងចិត្តផង ជួយកែលំអរ រាល់កំហុសឆ្គង ដែលកើតដោយអចេតនា។
សូមទទួលនូវក្ដីរាប់អានពីខ្ញុំ។
Comment from វីរិយា
Time: August 10, 2008, 11:36 am
Ok, ចាំដាក់លីងឲ្យ Economic ខ្ញុំនឹងទៅផ្តល់កម្លាំងចិត្តដល់កន្លែងណា! ![]()






Write a comment