www.ckvirya.net

Site menu:

Categories


 

July 2008
M T W T F S S
« Jun   Aug »
 123456
78910111213
14151617181920
21222324252627
28293031  

Recent Posts

Recent Comments

Links:

ចេញ​ផ្សាយ​ហើយ!

កាល​ពី​ប៉ុន្មាន​ខែ​មុខ​​ ខ្ញុំ​ធ្លាប់​បានដាក់​អត្ថបទ​មួយ​ទាក់​ទង​នឹង​សៀវ​ភៅ​ដែលមួយក្បាល​មាន​ចំណង​ជើង​ថា “តើ​អ្នក​ត្រូវ​ជម្នះ​ឧបសគ្គ​របស់​អ្នក​យ៉ាង​ដូចម្តេច?”

សៀវភៅ​នេះ​ត្រូវបាន​សរសេរ​ដោយ ព្រះ​ភិក្ខុ “Dr. K. Sri Dhammanada” និង​ប្រែ​សម្រួល​​ជា​ភាសា​ខ្មែរ​ដោយ​ព្រះ​ភិក្ខុ ជួន ប៊ុន​ស៊ីម  ហើយ​ខ្ញុំមាន​ចំណែក​តូចមួយ​នៅ​ក្នុង​នោះ​ដែរ គឺ​រចន​គម្រប​ខាង​ក្រៅ និង ជួយ​ពិនិត្យ​អក្ខរាវិរុទ្ធ​មួយ​ចំនួន​ ។

សៀវភៅ​នេះ ត្រូវ​បាន​ទទួល​ជំនួយ​គាំទ្រ​ក្នុង​ការ​បោះពុម្ភផ្សាយ​ សម្រាប់​ចែក​ជូន​ជា​ធម្មទាន (ឥតគិត​ថ្លៃ) ដោយ​សមាគម​មិត្ត​ពុទ្ធសាសនិក​ម៉ាឡេស៊ី ចំនួន​​៤០០០​ក្បាល ។

ខ្ញុំ​បាន​ទទួល​​សៀវ​ភៅ​នេះ​មក​ជាង​ដប់​ក្បាល​សម្រាប់​ចែក​ដែរ ប្រសិន​បើ​អ្នក​ណា​ចង់​បាន​លើក​ដៃ!!! ហេហេហេ ចំនួន​មាន​កំណត់ (១០ក្បាល) ​លើក​ដៃ​មុន​បាន​មុន​​លើក​ដៃ​ក្រោយ​អស់! ប៉ុន្តែ​មាន​បញ្ហា​ត្រង់​ដែល ខ្ញុំ​មិន​មាន​វិធី​សម្រាប់​បញ្ជូន​សៀវ​ភៅ​នេះ​ទៅ​អ្នក​ដែល​ចង់​បាន​នោះទេ មាន​តែ​រង់ចាំ​ទម្រាំ​តែ​មាន​ឱកាស​បាន​ជួប​គ្នា​សឹម​ខ្ញុំ​យក​ទៅ​ជូន ។

(* ឧស្សាហ៍​រំលឹក​ខ្ញុំ​ផង! ខ្លាច​ភ្លេច!)

Comments

Gravatar Icon

Comment from Mongkol
Time: July 15, 2008, 12:29 pm

សុំ​មួយ​មក​ចឹង។ :)

Gravatar Icon

Comment from kk@111
Time: July 15, 2008, 2:08 pm

ឲ្យខ្ញុំសុំមួយដែរ។ ចាំពេលជួបគ្នាសឹមយក។

Gravatar Icon

Comment from aznm2b
Time: July 15, 2008, 4:32 pm

អរគុណអូនយ៉ុយសំរាប់សៀវភៅដ៏ល្អនេះ​ហេហេ!

Gravatar Icon

Comment from វិរីយា
Time: July 16, 2008, 8:48 am

មាន​តែ​បី​នាក់​ទេ​ឬ​ដែរ​ចង់​បាន? ចឹង​មិន​អេ​របស់​ខ្ញុំ​ហើយ​អ្ហី? មាន​ដល់​ទៅ​១០​ក្បាល​ឯណោះ!

Gravatar Icon

Comment from Boeun
Time: July 16, 2008, 1:26 pm

អង្កាល់​បាន​យក​មក​ឲ្យ​ខ្ញុំ?

Gravatar Icon

Comment from Sith
Time: July 17, 2008, 9:24 am

Can you advice where can we get this book? Thks. :-)

Gravatar Icon

Comment from បណ្ឌិត
Time: July 17, 2008, 10:25 am

ខ្ញុំដែរ គ្វីខ្ញុំសុំម៉ាក្បាលដែរម៉ោណា

Gravatar Icon

Comment from posoky
Time: July 17, 2008, 12:52 pm

អោយអួមួយដែរមក អាសុយទ្រី វី ហេហេហេ
និយាយអីចឹង អាសុយទ្រី នឹងគេថាម៉េច?? :D

Gravatar Icon

Comment from វីរិយា
Time: July 17, 2008, 9:12 pm

មង្គល​ = 1
កាកា = 1
បឿន = 1
បណ្ឌិត = 1
បងសុខគី = 1
______________
= 5 (នៅ​សល់​5ទៀត)

>>> Sith ព្រះ​ភិក្ខុ​ដែល​បក​ប្រែ​សៀវ​ភៅ​នេះ​គង់​នៅ​វត្ត​លង្កា ខ្ញុំ​ថា​បើ​ Sith ចង់​បាន​អាច​ទៅ​ទាក់​ទង​បាននៅ​ឯ​វត្ត​ ​លោក​ព្រះ​នាម ជួន ប៊ុន​ស៊ីម ។ តែ​បើ​​ចង់​បាន​ពី​ខ្ញុំ​ ទាល់​តែ​មក​យក​ពី​ខ្ញុំ​ ឬ​ចាំ​ពេល​មាន​ឱកាស​ដែល​បង​ប្អូន Blog បាន​ជួប​ជុំ​គ្នា​ ខ្ញុំ​នឹង​យក​ទៅ​ចែក ។ (មិន​ទាន់​កំណត់​ពេល​វេលា​ច្បាស់​លាស់​នៅ​ឡើយ)

>>> បង​សុខគី, ខ្ញុំ​អត់​ចេះ​ចិន​ទេ​បង! តែ​ល្ម​ម​អាច​ដឹង​បាន​ពាក្យ​ដែល​បង​សួរ “ស៊ុយ​ទ្រី” ស្អី​គេ​ហ្នឹង​គេ​ប្រែ​ថា “អាទ្រី​តូច” ឬ “ប្រុស​តូច” ហើយ​បង​ប្រើ់​ពាក្យ​នេះ​ជា​មួយ​ខ្ញុំ​ថា​ត្រូវ​ក៏​បាន​ ថា​ខុស​ក៏បាន ។ ដែ​ល​ថា​ត្រូវ​នោះ​ព្រោះ​ខ្ញុំ​កូនប្រុស​​ពៅ​នៅ​ក្នុង​គ្រួសារ អញ្ចឹង​អាច​ប្រើ​ពាក្យ​នេះ​បាន​ តែ​ដែល​ខុស​នោះគឺ​មាឌ​ខ្ញុំ​វា​ក្បត់​នឹង​ពាក្យ​ថា (តូច) ហាហាហាហា (អត់​អ្នក​ណា​ថា ថា​ខ្លួន​ឯង)

Gravatar Icon

Comment from Sith
Time: July 18, 2008, 11:06 am

Thanks so much Virya. Do have a nice day.

Gravatar Icon

Comment from sophat
Time: July 21, 2008, 6:07 am

សុំ​មួយ​ក្បាល​ដែរ​។ តែខ្ញុំ​ប្រហែល​​ដើម​ខែ១១​បាន​អាចបាន​ទៅស្រុក​ខ្មែរ។ មិន​ទាន់ច្បាស់ទេ បើ​អត់​បាន​ទេ​ផ្ញើ​តាម​មង្គល​ក៏​បាន​ដែរ។ អរគុណ​ច្រើន។

Gravatar Icon

Comment from sopheak
Time: July 21, 2008, 3:44 pm

មួយ​ដែរ​មោ​ក្រោយ​គេ​បិះ​អស់

Gravatar Icon

Comment from វីរិយា
Time: July 22, 2008, 10:30 am

Sophat >>> អូឃេ ចា​ខ្ញុំ​ផ្ញើរ​តាម​មង្គល​ទៅ​ឲ្យ​!
សុភ័ក្រ >>> ស្មាន​តែ​អត់​ចង់​បាន​ទេ! ប៊ិស​អស់!

Gravatar Icon

Comment from បណ្ឌិត
Time: August 18, 2008, 10:20 am

អេល្បង?? កាលបានហៅទៅយកសៀវភៅ??

Gravatar Icon

Comment from វីរិយា
Time: August 18, 2008, 11:39 am

hahaha ចាំ​បន្តិច​សិន​ទៅ​ ឬ​ បើ​ចាំ​មិន​បាន​ទេ​មកយក​ដល់​ផ្ទះ​ខ្ញុំ​ក៏​បាន​ដែរ តេ​មក​ណាត់​មុន​ផង ដូចជា​មាន​លេខ​ទូរស័ព្ទ​ខ្ញុំ​ហើយមែន​ទេ?

Write a comment