ចេញផ្សាយហើយ!

កាលពីប៉ុន្មានខែមុខ ខ្ញុំធ្លាប់បានដាក់អត្ថបទមួយទាក់ទងនឹងសៀវភៅដែលមួយក្បាលមានចំណងជើងថា “តើអ្នកត្រូវជម្នះឧបសគ្គរបស់អ្នកយ៉ាងដូចម្តេច?”
សៀវភៅនេះត្រូវបានសរសេរដោយ ព្រះភិក្ខុ “Dr. K. Sri Dhammanada” និងប្រែសម្រួលជាភាសាខ្មែរដោយព្រះភិក្ខុ ជួន ប៊ុនស៊ីម ហើយខ្ញុំមានចំណែកតូចមួយនៅក្នុងនោះដែរ គឺរចនគម្របខាងក្រៅ និង ជួយពិនិត្យអក្ខរាវិរុទ្ធមួយចំនួន ។
សៀវភៅនេះ ត្រូវបានទទួលជំនួយគាំទ្រក្នុងការបោះពុម្ភផ្សាយ សម្រាប់ចែកជូនជាធម្មទាន (ឥតគិតថ្លៃ) ដោយសមាគមមិត្តពុទ្ធសាសនិកម៉ាឡេស៊ី ចំនួន៤០០០ក្បាល ។
ខ្ញុំបានទទួលសៀវភៅនេះមកជាងដប់ក្បាលសម្រាប់ចែកដែរ ប្រសិនបើអ្នកណាចង់បានលើកដៃ!!! ហេហេហេ ចំនួនមានកំណត់ (១០ក្បាល) លើកដៃមុនបានមុនលើកដៃក្រោយអស់! ប៉ុន្តែមានបញ្ហាត្រង់ដែល ខ្ញុំមិនមានវិធីសម្រាប់បញ្ជូនសៀវភៅនេះទៅអ្នកដែលចង់បាននោះទេ មានតែរង់ចាំទម្រាំតែមានឱកាសបានជួបគ្នាសឹមខ្ញុំយកទៅជូន ។
(* ឧស្សាហ៍រំលឹកខ្ញុំផង! ខ្លាចភ្លេច!)
Posted: July 15th, 2008 under [V]-this-&-that.
Comments: 15





