www.ckvirya.net

Site menu:

Categories


 

July 2008
M T W T F S S
« Jun   Aug »
 123456
78910111213
14151617181920
21222324252627
28293031  

Recent Posts

Recent Comments

Links:

Archive for July, 2008

I’ve voted!

ខ្ញុំ​បាន​ទៅ​បំពេញ​កាតព្វ​កិច្ច​ជា​កូន​ខ្មែរ​មួយ​រូប​រួច​រាល់​ហើយ​ តាម​រយៈ​ការ​ទៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ កាល​ពី​ព្រឹកថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨​នេះ នៅការិយាល័យ​ក្បែរ​ផ្ទះ​ខ្ញុំ​ ។

បើ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​ទើប​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំមុន​ ឃើញ​ថា​សភាព​ការ​ទូទៅ​មាន​ភាព​ខុស​ប្លែក​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ដែល​ថា​ខុស​នោះ​គឺ​មិន​សូវ​មាន​ភាព​រំជើបរជួល​អ្វី​កើត​ឡើងជា​លក្ខណៈ​ធំដុំ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ មូល​ហេតុ​ចម្បង​ពីរ​តាម​ការប៉ាន់​ស្មាន​របស់​ខ្ញុំ​គឺ ទី១​ប្រជា​ជន​យើង​ហាក់​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​ការបោះ​ឆ្នោត​នេះ ចំណែក​ទី​២​គឺ បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​រវាង ខ្មែរ-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ហាក់មាន​កម្លាំង​អូស​ទាញ​ចំណាប់​អារម្មណ៍​ច្រើន​ជាង​ ។ ដោយ​សារ​មូល​ហេតុទាំង​ខាង​លើ​នេះ​ទើប​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​លើក​នេះ ហាក់​មាន​ភាព​ស្ងប់​ស្ងាត់  ។

សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ផ្តល់​សារៈសំខាន់​ចំពោះ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​​ណាស់ ខ្ញុំ​តែង​មាន​គំនិត​ផ្ទុយ​ពី​​មតិ​មួយ​ចំនួន​ដែល​តែង​លើក​ឡើង​ថា “អត់​ទៅ​បោះ​ម្នាក់​មិន​ស្អី​ទេ!”​”ខ្ញុំ​មិន​ទៅ​បោះ​ក៏​គេ​នៅ​តែ​ជាប់​ដែរ” “លទ្ធ​ផល​ដឹង​មុនស្រាប់​ហើ​យ​មិន​ដឹង​ជា​ទៅ​បោះ​នាំ​ខាត​ពេល​ធ្វើ​អី!” ។ល។
-​ មែន! ​បើ​មាន​តែ​យើង​​មិន​ទៅ​បោះ​ម្នាក់​វា​មិន​ស្អី​ទេ តែ​យើង​ប្រកដ​​ទេ​ថា​មាន​តែ​យើង​ម្នាក់​ដែល​គិត​ដូច្នេះ?
- ខ្ញុំ​មិន​ទៅ​បោះ​ក៏​គេ​នៅតែ​ជាប់​ រឿង​នេះ​យើង​មិ​នអាច​ប្រកែក​បានទេ ព្រោះ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​សំឡេង​ភាគ​ច្រើន​​ជា​គោលការណ៍​សម្រាប់​កាត់​សេចក្តីថា​​ឈ្នះ​​ វាជា​រឿង​ធម្មតា ក្រែង​យើង​ចង់​បាន​ប្រជាធិបតេយ្យ​មិន​អញ្ចឹង?
- លទ្ធផល​ដឹង​មុន​ស្រាប់! ពិត​មែន​ថា​លទ្ធិ​ប្រជាធិតេយ្យ​ និង កម្រិត​យល់​ដឹង​របស់​ប្រជាជន​យើង​នៅ​មាន​កម្រិត​​នៅ​ឡើយ ក៏​ប៉ុន្តែ​សួរ​ថា​បើ​យើង​មិន​ចាប់​ផ្តើម​ជម្រាប​​ឲ្យ​វា​ចូល​​ក្នុង​ផ្នត់​គំនិត​កូន​ខ្មែរ​ពី​ពេល​នៅ​ទៅទេ តើ​នៅ​ពេល​ណា​ទៅ​ទើប​ខ្មែរ​យើង​យល់​ច្បាស់​នូវ​អ្វី​ដែល​ហៅ​ថា​លទ្ធិប្រជាធិបតេយ្យ​ទៅ ? ហើយ​នៅ​ពេល​ណា​ទៅ​ទើប​ប្រជារាស្ត្រ​ក្លាយ​ជា​ម្ចាស់​លើ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ពិត​ប្រកដ​ទៅ ?

យ៉ាង​ហោច​ណាស់​ការ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​នេះ​សម្រាប់​ខ្ញុំ​ អាច​ចាត់​ទុក​បាន​ថា​ខ្ញុំ​បាន​ចូល​រួម​ចំណែក​មួយ​ក្នុង​ការ​កំណត់​ជោគ​វាសនា​ប្រទេស​ខ្មែរ​យើង​នៅ​ថ្ងៃ​ខាង​មុន​ ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​ជា​កូន​ខ្មែរ​មួយរូប​ និងខ្ញុំ​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​ប្រទេស​ជាតិ​របស់​ខ្លួន​ខ្ញុំផង​​ដែរ ។

ចៃដន្យ​មែន​បន្ទាប់​ពីសរសេរ​អត្ថបទ​ខ្លី​ខាង​លើ​នេះ​ហើយ​ មិនទាន់​ទាំងបាន​ Post ផង​ស្រាប់​តែ​ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល​ពី​មិត្ត​ម្នាក់​ដែល​មាន​គំនិត​ប្រហាក់​ប្រហែល​ខ្ញុំ​ដែរ សុំ​ស្រង់​ខ្លឹម​សារ​អ៊ីម៉ែល​ដាក់​ខាង​ក្រោម ៖

Dear all,

As you know Cambodian is running the national election today to elect the new members of its national assembly. But some people staying in Cambodia who are eligible to vote, they don’t vote. Do you think they are responsible persons?

Please, just answer shortly whether they are responsible persons. What should we deal with them?
To me, I think they are not responsible persons. And those people like making excuses. Agree?

Thanks for your answer in advance.
Hope you will answer me.

Nuth.

National Election 27-07-08

Today’s “SWEET” SMS!

Sweet SMS

….ផ្អែម​ឡើង​ចង់​ទ្រលាន់….​ហាហាហាហា!

ចេញ​ផ្សាយ​ហើយ!

កាល​ពី​ប៉ុន្មាន​ខែ​មុខ​​ ខ្ញុំ​ធ្លាប់​បានដាក់​អត្ថបទ​មួយ​ទាក់​ទង​នឹង​សៀវ​ភៅ​ដែលមួយក្បាល​មាន​ចំណង​ជើង​ថា “តើ​អ្នក​ត្រូវ​ជម្នះ​ឧបសគ្គ​របស់​អ្នក​យ៉ាង​ដូចម្តេច?”

សៀវភៅ​នេះ​ត្រូវបាន​សរសេរ​ដោយ ព្រះ​ភិក្ខុ “Dr. K. Sri Dhammanada” និង​ប្រែ​សម្រួល​​ជា​ភាសា​ខ្មែរ​ដោយ​ព្រះ​ភិក្ខុ ជួន ប៊ុន​ស៊ីម  ហើយ​ខ្ញុំមាន​ចំណែក​តូចមួយ​នៅ​ក្នុង​នោះ​ដែរ គឺ​រចន​គម្រប​ខាង​ក្រៅ និង ជួយ​ពិនិត្យ​អក្ខរាវិរុទ្ធ​មួយ​ចំនួន​ ។

សៀវភៅ​នេះ ត្រូវ​បាន​ទទួល​ជំនួយ​គាំទ្រ​ក្នុង​ការ​បោះពុម្ភផ្សាយ​ សម្រាប់​ចែក​ជូន​ជា​ធម្មទាន (ឥតគិត​ថ្លៃ) ដោយ​សមាគម​មិត្ត​ពុទ្ធសាសនិក​ម៉ាឡេស៊ី ចំនួន​​៤០០០​ក្បាល ។

ខ្ញុំ​បាន​ទទួល​​សៀវ​ភៅ​នេះ​មក​ជាង​ដប់​ក្បាល​សម្រាប់​ចែក​ដែរ ប្រសិន​បើ​អ្នក​ណា​ចង់​បាន​លើក​ដៃ!!! ហេហេហេ ចំនួន​មាន​កំណត់ (១០ក្បាល) ​លើក​ដៃ​មុន​បាន​មុន​​លើក​ដៃ​ក្រោយ​អស់! ប៉ុន្តែ​មាន​បញ្ហា​ត្រង់​ដែល ខ្ញុំ​មិន​មាន​វិធី​សម្រាប់​បញ្ជូន​សៀវ​ភៅ​នេះ​ទៅ​អ្នក​ដែល​ចង់​បាន​នោះទេ មាន​តែ​រង់ចាំ​ទម្រាំ​តែ​មាន​ឱកាស​បាន​ជួប​គ្នា​សឹម​ខ្ញុំ​យក​ទៅ​ជូន ។

(* ឧស្សាហ៍​រំលឹក​ខ្ញុំ​ផង! ខ្លាច​ភ្លេច!)

តែមស៍​ប្រៃសណីយ៍​ខ្មែរ

ថ្ងៃ​នេះ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ដោយចៃដន្យ​នៅ​ក្នុង​អ៊ីនធើណិត​​ រូប​តែមស៍​ប្រៃសណីយ៍​របស់​ខ្មែរ​យើង ស្អាត​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ខ្ញុំ​មិន​ដែល​ឃើញ​ពី​មុន​មក​ទេ​ ។

កាល​ពី​ពេល​ចេះ​ប្រើ Photo Shop បន្តិច​បន្តួច ខ្ញុំ​ធ្លាប់​ស្រម៉ៃ​ចង់ចេញ​ម៉ូត​តែមស៍​ប្រៃ​សណីយ៍​បែប​នេះ ព្រោះ​ស្នាដៃ​យើង​នឹង​ត្រូវ​បាន​ផ្ញើ​ទៅ​គ្រប់​ទៅ​កន្លែង​ទូទាំង​ពិភព​លោក ហេហេហេ (ចង់​ល្បី) ។ ហើយសព្វ​ថ្ងៃ​នេះ​ក៏​នៅ​ចង់​នៅ​ឡើយ សង្ឃឹម​ថ្ងៃ​ណាមួយ​នឹងមាន​ឱកាស ។

កន្លង​មក​ធ្លាប់​ឃើញ​តែឃើញ​​តែមស៍​តម្លៃ​ ១០០​៛ ឬ ២០០៛ ពេល​ដាក់​ពាក្យ​អី​មួយ ។ ហើយ​បើ​ពេល​ទៅ​ផ្ញើរ​សំបុត្រ​ទៅ​ក្រៅ​ស្រុក​ក៏​មិនដែល​បាន​បិទ​តែមស៍​ដោយ​ខ្លួន​ឯង បុគ្គលិក​នៅ​ប៉ុស្តិ៍​ប្រៃសណី​ប្រាប់​ថា​បង់​តែ​លុយ​ទៅ​គេ​ទៅ គេ​បិទឲ្យ​ហើយមិន​បាច់​រវល់​ច្រើន អញ្ចឹង​ទៅ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ចម្លែក​ៗ​ម៉េច​មិន​ដឹង​ទេ ពេល​ឃើញ​តែមស៍​របស់​ខ្មែរ​យើង ស្អាតៗ​ណាស់ ។

ទៅ​ផ្ញើ​សំបុត្រ​​ ឯកសារ ឬ របស់​ទៅ​ក្រៅ​ស្រុក​លើក​ក្រោយ​ទាល់​តែ​សុំ​បិទ​តែមស៍​ខ្លួន​ឯង​ហើយ​ទើប​បាន​ ព្រោះ​ចង់​ឃើញ​ស៊េរី​ឆ្នាំ​ថ្មី​ៗ ។

1000៛ ឆ្នាំ ១៩៩៦

១០០០​៛ ឆ្នាំ​១៩៩៦

៤000៛ ឆ្នាំ ១៩៩៨

៤000៛ ឆ្នាំ១៩៩៨ (​អ្នក​ណា​គេ​ណ៎​ចេះ​នឹក​ឃើញ​ដាក់​រូប​ត្បូង​កន្ទឹម​មុន​ពេល​ឆ្នៃ ពិត​ជា​មាន​គំនិត​សិល្បៈ​ឆ្នៃ​ប្រឌិត​​មែន​)

៤000៛ ឆ្នាំ ១៩៩៨

៤000៛ ឆ្នាំ១៩៩៨

Read more »

រឿង​ខ្លី “Memory” (តចប់)

អាន Memory 1 អាន Memory 2 អាន​ Memory 3

Memory (តចប់)

… មួយ​សន្ទុះ​ក្រោយម​ក​ មិត្ត​ភ័ក្ត​ទាំង​ពី​រ​នាក់​ដែល​មេ​ហៅ​ទៅ​និយាយ​ខាង​ក្រៅ​បាន​ដើរ​ចូល​មក​ក្នុង​បន្ទប់​វិញ ។

“មេ​ប្រាប់​ថា …​ ស្អែក​គាត់​ជប់លៀង​ឲ្យ​វីរិយា​ឯង នៅ​ហាង​ - - - ផ្លូវ​មុនីវង្ស ចាំ​បាន​ទេ​? ហាង​ដែល​យើង​ធ្លាប់​ទៅ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ជាមួយ​គាត់​កាល​ពី​ចុះ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ​លើក​មុន​នោះ?” មិត្ត​ម្នាក់​គេ​ប្រាប់​ខ្ញុំ

“ចាំ​បាន​តើហ៍ ហាង​ហ្នឹង​ មេ​ សសើរ​ថា​ធ្វើ​តៅហ៊ូ​​ឆ្ងាញ់​ហ្នឹង​អ្ហេ?” ខ្ញុំ​តប​គេ​វិញ

“បងៗ ​ថ្ងៃ​ត្រង់​ ឬ ល្ងាច? ខ្ញុំ​ដូច​ជា​ឮ​ថា​ ថ្ងៃ​ត្រង់​” មិត្ត​ម្នាក់​ទៀត​ដែល​ចេញ​ទៅ​ជាមួយ​គ្នា​អម្បាញ់​មិញ​សួរ​បញ្ជាក់

“ដល់​ហើយ​យើង… មើល៍វីរិយា​ជួយ​ប្រែ​ខ្ញុំ​បន្តិច​មើល មេ​គាត់​ថា ‘Dinner’ ប្រែ​ថា​ម៉េច? ” មិត្ត​ម្នាក់ដែល​ប្រាប់​ខ្ញុំ​មុន​នេះ​ឆ្លើយ

“six twenty ok?” មេ​ខ្ញុំ​គាត់​បែរ​មក​បញ្ជាក់ ប្រាប់​មិត្ត​ខ្ញុំ​ដែល​កំពុង​ប្រកែក​គ្នា

(​ប្រហែល​ជា​មេ​គាត់​ឮ​ថា​ពួក​យើង​កំពុង​ប្រកែក​គ្នា​រឿង​ពេល​វេលា​ហើយ​បាន​ជា​គាត់បញ្ជាក់​បន្ថែម…នៅ​ស្រុក​ខ្មែរ​យូរ​ៗ​ស្តាប់​យើង​និយាយ​បាន​ច្រើន​ណាស់ ចង់​និយាយ​ដើម​មិន​បាន​ទេ គាត់​កាត់​យល់​បាន​ … ហេហេហេ​ គេ​មិន​ទាន់​ថា​ឲ្យ​ផង បរិហា​រខ្លួន​ឯង​មុន​ទៅ​ហើយ​ថា​ជា​កូន​ចៅ​​ចូល​ចិត្ត​និយាយ​ដើម​មេ….)

…អ្ហេ!!! តែ​គាត់​​មិន​មើល​មុខ​ខ្ញុំ​ទេ មិន​សួរ​ថាទំនេ​រ​ឬទេ? ទៅ​បាន​ឬ​អត់​? ក៏​មិន​សួរ​ដែរ នេះ​គាត់​កំពុងគិត​ស្អី​គាត់ហ្នឹង ខ្ញុំ​មិន​យល់​ទេ … ណ្ហើយ! មិន​ចង់​គិត​ច្រើន​ទេ ខ្ជិល​ណាស់​ខ្ញុំ​ ខ្ជិល​ឈឺ​ក្បាល… (តែ​នៅ​តែ​លួច​គិត​តិច​ៗ​ដដែល​ហ្នឹង​)

ពេញ​មួយ​ថ្ងៃ​នៅ​កន្លែង​ធ្វើ​ការ​ ខ្ញុំ​ដូច​ជា​មិន​បាន​ធ្វើ​អ្វី​ឲ្យ​កើត​ជា​ប្រយោជន៍​សោះ មាន​តែ​អង្គុយ​គិត​វែង​គិត​ខ្លី ពី​នេះ​បន្តិច​ពីនោះ​បន្តិច​ ។ ​ពេល​វេលា​​ហាក់​មិន​ប្រណី​សោះ​ឡើយ ដើរ​ទៅ​មុខ​លឿន​ដូច​ផ្លេក​បន្ទោលអញ្ចឹង​ មិន​ដឹង​ស្អី​ផង​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះស្រេច … នេះ​សរុប​បាន​​ថា​ថ្ងៃ​ទី​ប្រាំ​នៅ​កន្លែង​ធ្វើ​ការ​ខ្ញុំ​ត្រូវ​បាន​បញ្ចប់​បាត់​ទៅ​ហើយ នៅ​សល់​តែ​បួន​​ថ្ងៃ​ទៀត​ប៉ុណ្ណោះ…។
Read more »