www.ckvirya.net

Site menu:

Categories


 

June 2008
M T W T F S S
« May   Jul »
 1
2345678
9101112131415
16171819202122
23242526272829
30  

Recent Posts

Recent Comments

Links:

News Update!


សួ​ស្តី​បង​ប្អូន​ញាតិ​មិត្ត​ដែល​ធ្លាប់​ចេញ​ចូល​អាន​ វីហ្វូតូ​ មួយ​រយៈ​នេះ​ខ្ញុំ​រវល់​បន្តិច​បង​ប្អូន​អើយ មិន​សូវ​បាន​មក​អើត​មក​​ផ្ទះ​ខ្លួន​ឯង​សោះ​ឡើយ ហើយ​ក៏​បាន​គិត​ថា ប្រហែល​ជាលែង​មាន​អ្នក​មក​អើត​មើល​ដែរ ព្រោះ​ទៅ​រំពឹង​ឲ្យ​គេ​ចូល​មក​មើល​ម្ដេច​នឹង​កើត​ បើ​យើង​ជា​ម្ចាស់​ផ្ទះ​មក​ទាំង​មក​មើល​ផង​ហ្នឹង ។ តែ​មាន​ឯណា ពីរ​-បី​ថ្ងៃ​នេះ​បាន​ជួបម៉ូវ​ប្រចាំ (ហេហេហេ) គេ​សួរ​នាំ​ថា​ទៅ​ណា​មក​ណា ម៉េច​បាន​ជា​ស្ងាត់​ម៉្លេះ? បើ​គេ​សួរ​អញ្ចឹង​បាន​ន័យ​ថា​នៅ​មាន​អ្នក​មក​​ឆៀង​ចូល​លេង​ខ្លះ​ដែរ ។ ការពិត​ខ្ញុំ​មិ​ន​ដែល​បាន​គិត​ថា ខ្ញុំ​នឹង​បើ​បង់​កន្លែង​នេះ​ចោល​ទៅណា​ទេ គ្រាន់​មួយ​រយៈ​នេះ​មាន​ការរវល់​បន្តិច ។ សុំ​ធ្វើ​ការ​រៀប​រាប់​ត្រួស​ៗ​ចុះ​ថា រវល់​ស្អី​ខ្លះ​ទៅ ម៉េច​បាន​ជា​ស្ងាត់​ដូច​ចោរ​លួច​សេះ​អញ្ចឹង?

- កាល​ពី​ដើម​ខែ​៦នេះ ខ្ញុំ​មាន​ការ​ត្រុវ​ចេញ​ទៅ​ប្រទេស​ថៃ ចំណាយ​ពេល​នៅទី​នោះ​យូរ​ក្រែល​ដែរ ។ បន្ទាប់​ពី​បំពេញ​ការងារ​ចប់​ខ្ញុំ​​បានឆ្លៀត​ឱកាស​នោះ​ សម្រាក​ពី​ការងារ​មួយ​អាទិត្យ​បន្ថែម​ ហើយ​បាន​ទៅ​ដើរ​លេង​នៅ កោះ​ល្បី​ឈ្មោះ​របស់​ថៃ (កោះ​ភូកេត) និង​ តំបន់​ផ្សេង​ៗ​នៅ​ក្បែរ​នោះ​ជា​ច្រើន​កន្លែង​ទៀត ។ នៅ​ពេល​ដែល​ការងារ​ស្បើយនេះ​បន្តិច​ខ្ញុំ​នឹង​យក​រូប​ថត​មក​អួត​គ្នា​យើង​​ជា​មិន​ខាន​ ។

- ត្រឡប់​ពី​បាងកក មក​ដល់​ភ្នំពេញ​ភ្លាម ខ្ញុំ​មាន​ពេល​២​ថ្ងៃ​គត់​សម្រាប់​ត្រៀម​ខ្លួន​ ចូល​ធ្វើ​ការ​កន្លែង​ថ្មី ។ ដូច​បង​ប្អូន​ដឹង​ស្រាប់​ហើយ​ ថា​ការ​ចាប់​ផ្ដើម​ការងារ​ថ្មី​ម្តង​ៗ​ គឺ​​វា​តែង​រវល់​បន្តិច​ហើយ ព្រោះ​យើង​ត្រូវធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ស្វេង​យល់​ពីកន្លែង​ការងារ​ថ្មី​នោះ​ឲ្យ​បាន​កាន់​តែ​ច្រើន កាន់​តែ​ឆាប់ គឺ​កាន់​តែ​ល្អ ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ពីរវល់​បន្តិច រវល់​ជាង​ការងារ​ជាក់​ស្តែង​ដែល​ត្រូវ​ធ្វើ​ ។ សង្ឃឹម​ថា​មួយ​រយៈ​ខ្លី​ទៀត​បន្ទាប់​ពី​ សម្រប​សម្រួល​ឲ្យ​ចុះ​សម្រុង​នឹង​ការងារ​ថ្មី​ បាន​ប្រសើរ​ជាង​នេះ​បន្តិច ខ្ញុំ​នឹង​មាន​ពេល​វេលា​ច្រើន​ល្មម​អាច​មក​ update វីហ្វូតូ បាន​ដូច​ពី​មុន​អញ្ចឹង​ដែរ ។

ចំពោះ​អ្នក​តាម​ដាន​អាន​រឿង​ Memory ឲ្យ​ខ្ញុំ​សុំ​ទោស​ផង​ដែល​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ដាក់​ភាគ​ថ្មី​ៗ​ចូល រឿង​នេះ​ត្រូវ​បាន​សរសេរចប់​រួច​រាល់​ហើយ តែ​មាន​បញ្ហា​បច្ចេកទេស​បន្តិចបន្តួច ។ កាល​ពីសសេរ ខ្ញុំ​សសេរ​នៅ ក្នុង​កម្មវិធី MS ONE NOTE ក្រោយ​ពេល​ត្រឡប់​មក​ពី​ដើរ​លេង​វិញ កម្មវិធី​នេះ​មិន​ដឹង​ជា​គាំង​ស្អី​វា វា​ទា​ឲ្យ​ខ្ញុំ​តំឡើង​ថ្មី​តែ​រហូត តាំង​ចិត្ត​ថា​ខ្ញុំ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ ឲ្យ​រួច​រាល់​នៅ ល្ងាច​ថ្ងៃ​ចន្ទ​នេះ ហើយ​បន្ត​ដាក់​ជូន​អាន​ទាល់​តែ​ចប់ ។

ព័ត៌មាន​ថ្មី​ៗ​ស្តី​អំពី វីហ្វូតូ សុំ​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ​ហើយ​… អរគុណ​ច្រើន​ញាតិ​មិត្រ​បង​ប្អូន​ដែល​បាន​ចូល​មក​លេង វីហ្វូតូ!!!

Comments

Gravatar Icon

Comment from កូនខ្មែរ
Time: June 30, 2008, 5:05 pm

I jol web nis rohot dae! I kor chhngol mech kor anhjeng?

Gravatar Icon

Comment from naraths
Time: June 30, 2008, 7:00 pm

*VPHOTO ALIVE*

Gravatar Icon

Comment from វីរិយា
Time: June 30, 2008, 9:22 pm

កូន​ខ្មែរ >>> អរគុណច្រើនសុជាតិ (កូន​ខ្មែរ) ….
ការដ្ឋ >>> នៅ​មាន​ជីវិត​នៅ​ឡើយ​ទេ​ការដ្ឋ ….

Gravatar Icon

Comment from posoky
Time: July 1, 2008, 12:18 pm

គេកំពុងជេថៃគ្រប់គ្នាបែរជាលោកប្អូនវីកំពុងសប្យាយទៅលេងថៃវិញហាហា ។ សុខសប្បាយជាទេ? មានអីថ្មីជួយប្រាប់ផង ព្រោះគ្នានៅអុយអេស អត់ដឹងអីទេ ក្រៅពីធ្វើការ នឹងចូលបន្ទប់បានអ៊ុនធើណិត នឹងជួយបាត់អប់សុខ។

Gravatar Icon

Comment from វីរិយា
Time: July 2, 2008, 9:38 am

hahaha! ខ្ញុំ​ទៅ​តាំង​ពី​ពេល​គេ​ជេរ​ថៃ​ទៅ​ទៀត​បង​អ្ហើយ! ហើយ​បើ​ទោះ​ជា​ពេល​គេ​កំពុងជេរ ខ្ញុំ​ទៅ​ក៏​មិន​មាន​អី​ប្លែក​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​គិត​អ្វី​ច្រើន​ទេ​ចំពោះ​រឿង​នេះ ព្រោះ​អីខ្ញុំ​គិត​ថា រឿង​រ៉ាវ​ទាំង​អស់​នេះ​​ត្រូវ​បាន​ផ្លុំ​ស្លឹក​ត្រចៀក​ដោយ​ក្រុម​អ្នក​នយោបាយ​មួយ​ក្រុម​តូចប៉ុណ្ណោះ ហើយ​បើ​យើង​នាំគ្នា​ជ្រួល​តាម នោះ​យើង​ច្បាស់ជា​ធ្លាក់​ក្នុង​នយោបាយ​ពួល​បំពុល​បរិយាកាស​នោះ​ជា​មិន​ខាន ឃើញ​ថា​ពួក​ថៃ​ពេល​នេះ កំពុង​តែ​ពុល​ខ្លាំង ហើយ​ខ្មែរ​យើង​ក៏​ពុល​តាម​បន្តិច​ៗ​ហើយ រឿង​តូច​កំពុង​តែ​ត្រូវ​បាន​គេ​ផ្លុំ​ផង ដុត​ផង ឲ្យ​រោល​ឆេះ​កាន់​តែ​ធំ​ឡើងៗហើយ!!! :(

Gravatar Icon

Comment from azng
Time: July 2, 2008, 3:03 pm

Yaya ey kor ror vol mles? Can share me na, i can help! Lolz… Hey use program na that not easy to have problem like this na, so that i also can read it soon too. Hehehe… How many parts more will be the end dear? ;p

Gravatar Icon

Comment from វីរិយា
Time: July 4, 2008, 12:16 am

hahaha, I fixed it (azng)! thank you (Tha) for your visiting!

Write a comment