www.ckvirya.net

Site menu:

Categories


 

June 2008
M T W T F S S
« May   Jul »
 1
2345678
9101112131415
16171819202122
23242526272829
30  

Recent Posts

Recent Comments

Links:

រឿង​ខ្លី “Memory” (2)

(វគ្គ​មុន​)…. ‘ហើយអ្នក​ណា​គេ​យក​រូប​ទាំង​នេះ​មក​ទុកអី​​នៅ​កន្លែងណឹង​?’ ខ្ញុំ​ក៏​មិន​ដឹង​ដែរ ។ ចង់​ត្រឡប់​​ទៅ​ផ្ទះ​វិញ​ហើយ​ឈឺ​ក្បាល​ណាស់ កំពុង​​​បែរ​មុខ​​​ចេញ​ពី​មុខ​ផ្ទះ​ចាស់​ ស្រាប់​តែ

(ត) … កំពុង​​​បែរ​មុខ​​​ចេញ​ពី​មុខ​ផ្ទះ​ចាស់​ ស្រាប់​តែ​ខ្ញុំ​ទទួល​អារម្មណ៍​បាន​ថា ពេល​នេះ​ខ្ញុំ​មិន​មែន​ឋិតនៅ​ចិញ្ចើម​ថ្នល់​ទល់​មុខ​ផ្ទះ​ខ្ញុំ​ទៀត​ឡើយ ខ្ញុំ​នៅ​ក្នុង​ផ្ទះ​បែក​បាក់មួយ មាន​គំនរ​ជញ្ជាំង​ឥដ្ឋ​ស៊ីម៉ងត៍​​​រាយ​ប៉ាយ​ពេញ​ដី ​នៅ​ក្បែរ​ខ្លួន​ខ្ញុំ​ជា​ជញ្ជាំង​ឈើ​​​ប្រអប់ តែ​ពេល​នេះ​វា​ឆេះ​រោល​បន្ទះ​ក្តារ​សង​ខាង​អស់​ហើយ​ នៅ​សល់​តែ​សរសរ​គ្រោង​ផ្នែក​ខាង​ក្នុង​ទេ ។

រូប​ថត​! រូប​ថត​ទៀត​ហើយ នៅក្នុង​នោះមាន​រូប​ថត​តូច​ធំ​បួន​ដប់​រូប ដាក់​តាំង​នឹង​គ្រោង​សរសេរ​​របស់​ជញ្ជាំង​ប្រអប់​​​យ៉ាង​ស្អាត ។ ក្នុង​​នោះ​ជា​រូប​កុង​ខ្ញុំ​អង្គុយ​នៅ​កណ្តាល​គេ និង​មនុស្ស​ជា​ច្រើន​អ្នក​ទៀត វា​ជា​​​រូប​អានុស្សាវរីយ៍​ពេល​បិទ​វគ្គ​សិក្ខា​សាលា​អប់រំ​អ្វី​មួយ​ តាម​ខ្ញុំ​ចាំ​បាន កុង​ធ្លាប់​ប្រាប់​ថា​​ថត​កាល​ពី​ជាង​២០​ឆ្នាំ​មុន នៅ​កន្លែង​ធ្វើ​ការ​របស់​គាត់ (អាគារ​លក់​ទំនិញ​របស់​រដ្ឋ ​សម័យ​រដ្ឋ​កម្ពុជា)​ ។ នៅ​មាន​រូប​ផ្សេង​ៗ​ជា​ច្រើន​ទៀត សុទ្ធ​សឹង​តែ​ជារូប​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​​ពីមុន ​ចម្លែក​ត្រង់ថា​ម៉េច​បាន​ជា​វា​មក​នៅ​កន្លែង​នេះ​អញ្ចឹង ? អ្នក​ណា​គេ​យក​មក​ដាក់​តាំង​នៅ​កន្លែង​នេះ​? នេះ​ខ្ញុំ​រឹត​តែ​ឈឺ​ក្បាល​ខ្លាំង​ឡើង​ហើយ …

តុក! ៗ ៗ ៗ ៗ… ” យ៉ា ភ្ញាក់​ឬនៅ​កូន​” ម៉ាក់​គោះ​ទ្វារ​បន្ទប់​ខ្ញុំ
អូយ​ឈឺ​ក្បាល​ម៉្លេះ បើក​ភ្នែក​មិន​ចង់​រួច​ទេ តែ​ខ្ញុំ​ត្រូវ​ប្រញាប់​ឆ្លើយ​តប​ម៉ាក់​សិន
“បា……ទ កំពុង​តែ​ភ្ញាក់​ម៉ាក់…” ខ្ញុំ​ឆ្លើយ​ទាំង​នៅ​បើក​ភ្នែក​មិន​ទាន់​រួច​នៅ​ឡើយ និយាយ​បណ្តើរ​ស្ងាប​បណ្តើរ
‘ហ្អាក​មុន​ហ្នឹង​អញ​យល់​សប្ដិ​តើហ៍’ ខ្ញុំ​នឹក​ក្នុង​ចិត្ត
“ទៅ​លុប​មុខ​ទៅ … ជូន​ម៉ាក់​ទៅ ផាក​វ៉េ ថ្ងៃ​នេះ​អ៊ុំ​ស្រី​គាត់​អត់​ទៅ​ទេ​គាត់​រវល់…” ម៉ាក់​ប្រាប់​ខ្ញុំ​ពី​មូល​ហេតុ​ដែល​គាត់​ដាស់​ខ្ញុំ​ ធម្មតា​​គាត់​មិន​ដាស់​ទេ ព្រោះ​គាត់​ចេញ​ទៅ​ហាត់​ប្រាណ​ជា​មួយ​អ៊ុំ​ស្រី​ខ្ញុំ​តាំង​តែ​ពី​ម៉ោងជិត​ប្រាំមួយ​ព្រឹកឯណោះ​ ទម្រាំ​តែ​គាត់​មក​វិញ​ខ្ញុំ​ចេញ​ទៅ​ធ្វើ​ការ​បាត់​ហើយ ។

ខ្ញុំ​ប្រឹង​បើក​ភ្នែក​​មើល​ទៅ​នាឡិកា​លើ​តុ​ក្បាល​គ្រែ “6:23 am” ម៉ោង​ប្រាំ​មួយ​ជាង​ហើយ ម៉ាក់​គាត់​ម៉េច​ទៅ​យឺត​ម៉្លេះ​ថ្ងៃ​នេះ ។ ខ្ញុំ​យក​ដៃ​ញី​មុខ​ឲ្យ​ស្វាង​​ងងុយ ទើប​ចាប់​អារម្មណ៍​បា​ន​ថា ខ្ញុំ​នៅឈឺ​ក្បាលខ្ទុំៗ ‘ឈឺ​ក្បាល?’ នឹក​ក្នុង​ចិត្ត​សួរ​ខ្លួន​ឯង ‘អឺ! មែន​ហើយ​មុន​ហ្នឹង​ខ្ញុំ​យល់សប្តិ ​ក្នុង​យល់​សប្តិ​នោះ​ខ្ញុំ​ក៏​ឈឺ​ក្បាល​ដែរ …’ ខ្ញុំ​មិន​បាន​គិត​ដល់​រឿង​យល់​សប្តិ​ទេ ព្រោះ​ទើប​នឹក​ឃើញ​ថា ម៉ាក់​ប្រហែល​ជា​​កំពុង​ចាំ​ខ្ញុំ​យូរ​ហើយ មិន​បាន​ទេ​ស្រូត​ទៅ​លុប​មុខ​​សិន​ អាង​នឹង​បាន​ជូន​ម៉ាក់​ទៅ​ផាក​វ៉េក ។

២​នាទី​ក្រោយ​មក​ខ្ញុំ​លុប​មុខ​រួច​រាប់ ហើយ​ដើរ​សំដៅ​ទៅ​រក​ម៉ាក់​នៅ​ផ្ទះ​បាយ ឮ​សំឡេង​ប៉ុក​ប៉ាក់​ពី​ផ្ទះ​បាយ​ ប្រហែល​ម៉ាក់​នៅ​ហ្នុង​ហើយ ។ ទៅ​ដល់​ឃើញ​ម៉ាក់​កំពុង​ ឆា​ចៀន​​អាំង​ស្ល​…អី​មិន​ដឹង​ទេ ក្លិន​ឈ្ងុយ​ពេញ​ផ្ទះ​បាយ ។
“ម៉ាក់​ ខ្ញុំ​លុប​មុខ​រួច​ហើយ តោះ​ខ្ញុំ​ជូន​ទៅ” ខ្ញុំ​ប្រាប់​ម៉ាក់​ពី​ក្រោយ
“អឺ ចាំ​មួយ​ភ្លែត​ជិត​រួច​ហើយ” ម៉ាក់​តប​មក​ខ្ញុំ​វិញ​ តែ​មិនបាន​បែរ​មក​ទេ ព្រោះ​គាត់​កំពុង​ជាប់​ដៃ​ធ្វើ​ម្ហូប
“ម៉ាក់​ថ្ងៃ​នេះ​ម៉េច​ក្រ​ទៅ​ផាក​វ៉េ​ម៉្លេះ?” ខ្ញុំ​សួរ​គាត់​បន្ថែម
“ខ្ជិល​ដាស់​លោក​កូន​ឯង​ពី​​ព្រឹក​ពេក​ ក្រែង​ក្រោក​មិន​រួច” ម៉ាក់​ឆ្លើយ​មក​វិញ លេង​ខ្ញុំ​និយាយ​មិន​ចេញ​តែ​ម្ដង
‘មិន​បាច់​ខ្ជិល​ទេ​ម៉ាក ទោះ​ព្រឹក​យ៉ាង​ណា​ក៏​ខ្ញុំ​ងើប​ជូន​ម៉ាក់​ឯង​ដែរ គ្មាន​ពិបាក​ស្អី​ផង ជូន​ទៅ​ហើយ​មក​គេង​ត​វិញ​ហ្នឹង…’ ហាហាហហា ខ្ញុំ​​តវ៉ា​គាត់​ក្នុង​ពោះ​ម្នាក់​ឯង

បន្ទាប់​ពី​ជូន​ម៉ាក់​ទៅផាក​វ៉េ​ហើយ ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​​គេង​បន្ដ​កន្លះ​ម៉ោង​ទៀត​សឹម​ទៅ​ធ្វើ​ការ (​ថា​ដេក​​ ដេក​មែន​…ហេហេហេ ….ធ្វើ​តាម​អ្វី​ដែល​បាន​គិត​ទុក​តើហ៍​….) ពេល​នេះ​ដូច​ជា​នៅ​សឺ សឺ​ នៅ​ឡើយ នៅ​ឈឺ​ក្បាល​ខ្ទុំ​ទៀត​ផង ។ ប្រាស់​ខ្នង​គេង ហើយ​​​ប្រឹង​បិទ​ភ្នែក​ថាឲ្យ​វា​លក់ តែ​គេ​មិន​លក់​ទេ ចិត្ត​ខ្ញុំ​បែរ​ជា​គិត​ដល់​រឿង​យល់សប្តិ​កាល​ពី​ទៀប​ភ្លឺ​ទៅ ខ្ញុំ​មិន​សូវ​ចាំ​យល់​សប្តិទេ ភ្ញាក់​ដឹង​ខ្លួន​ហើយ​ក៏​ភ្លេច​អស់ តែ​លើក​នេះ​ខ្ញុំ​ចាំ​ច្បាស់​ណាស់ ព្យាយាម​តម្រៀប​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​យល់​សប្ដិ​ឡើង​វិញ រូប​ភាព​ទាំង​អស់​បាន​លេច​ឡើង​ម្ដង​ទៀត​ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​យល់​សប្ដិ​ឃើញ​ចម្លែក​ម៉្លេះ ហើយ​ម៉េច​បាន​ជា​ខ្ញុំ​ចាំ​វា​បាន​ច្បាស់​ម៉្លេះ ។

ក្រឡេក​​មើល​ម៉ោង​នៅលើ​តុ​​ម្ដង​ទៀត​ឃើញ​ថា
‘…អស់​មាន​ពេល​គិត​ហើយ​លោក​ម្ចាស់​…’ ខ្ញុំ​ស្រែក​តឿន​ខ្លួន​ឯង
នៅ​ខ្វះកន្លះ​ម៉ោង​ទៀត​ដល់​ម៉ោង​ចូល​ធ្វើ​ការ​ហើយ
‘…ហើយ​ពេល​នេះ​លោក​ឯង​នៅ​លើ​គ្រែ​នៅ​ឡើយ​…’ ស្អី​ឲ្យ​វា​មួយ​សិន (ហេហេហេ ស្ដី​ឲ្យ​ក្នុង​ចិត្ត​ មិន​បាន​និយាយ​ចេញ​ទេ ព្រោះ​ខ្លាច​ធ្លាប់​ខ្លួន​ មិន​ស្រួល​ទេ​អា​រឿង​ទម្លាប់​និយាយ​ម្នាក់​ឯង​ហ្នឹង អ្នក​ដទៃ​គេ​មើល​មក​ គេ​អាច​គិតបាន​ថា​ហើយ​ វិកល… )
ខ្ញុំ​ស្ទុះ​ក្រោក​រៀប​ចំខ្លួន​ទៅ​ធ្វើ​ការ ព្រោះ​មិន​ចង់​ទៅ​យឺត​ទេ អាទិត្យ​នេះ​ជា​អាទិត្យ​ចុង​ក្រោយ​ហើយ​សម្រាប់​ខ្ញុំ​នៅ​កន្លែង​ធ្វើ​ការ ។

ពេល​កំពុង​រៀប​ចំខ្លួន​ទៅ​ធ្វើ​ការ​ហ្នឹង ខ្ញុំ​ដូច​​ជា​មាន​ភ្នក​ក្នុង​ចិត្ត​ថា​មាន​អ្វី​​មួយ​កំពុង​កើត​ឡើង
‘ហើយ​យល់សប្តិ​ហ្នឹង​មាន​​អ្វី​ទាក់​ទង​នឹង​ហេតុ​ការណ៍​ដែល​នឹង​កើត​ឡើង​ ឬ​អត់​ណ៎’ … សួរ​ខ្លួន​ឯង​ទៀត​ហើយ
‘……….’ គ្មាន​ចម្លើយ
‘សាក​គិត​ឲ្យ​លម្អិត​បន្តិច​ទៅ​មើល៍​…’
‘……….’ គិត​មិន​ចេញ​ទេ
‘ហើយ​ចុះ​ម៉េច​បាន​ជា​ត្រូវ​​ឈឺ​ក្បាល​ជាមួយ​វា​ស្អី​ខ្លាំង​ម៉្លេះ​អ្ហា?’ ស្រែក​ដាក់​តឿន​ខ្លួន​ឯង​សិន​ បណ្តោយ​ទុក​តិច​ទៀត​​ក្លាយ​ជា​ ‘វិកល​..មែន​ទៅ’
‘ទោះ​យ៉ាង​ណា​ក៏​នៅ​តែ​គិត​ថា​​យល់សប្ដិ​ហ្នឹង​កំពុង​ប្រាប់​អ្វី​ម៉្យាង​ដល់​ខ្ញុំ​… គ្រាន់​តែ​ពេល​គិត​មិន​ចេញ​ថា​ស្អីគេ​’ នៅ​មិន​​ដាច់​អាល័យ​សុំ​គិត​ដល់​វា​ម៉ា​ច្បិច​ទៀត​សិន ហេហេហេ
(​មិន​មែន​ខ្ញុំ​​មាន​ញាន​ទី​៦​ទេ តែ​រឿង​ប្រផ្នូ​ក្នុង​ចិត្ត​ខ្ញុំ​ជឿ​ថា​អ្នក​ណា​ក៏​មាន​ដែរ​ មែន​ទេ? គ្រាន់​តែ​​វា​កើត​ឡើង​មែន​ ឬ​អត់​ប៉ុណ្ណឹង​ឯង​ ម្យ៉ាង​តាម​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ ‘ជីរិត​’ កន្លង​មក​ យល់​សប្តិ​ខ្លះ​វា​ឆុត​ដែរ​ហ្នឹង​​ណា ពិបាក​និយាយ​​ថា​មិន​ជឿ​ដែរ… )

ក្រឡេល​មើល​ប្រក្រតទិន​លើ​ជញ្ជាំង​ ឃើញ​ថា​ជិត​ដាច់​ខែ​ប្រាំ​ហើយ ‘ដាច់​ខែ​ ៥!!! លឿន​ម៉្លេះ’ ‘^//^’ ‘TvT’ អឺ​មែន​ហើយ ឆាប់​ណាស់​ណ៎ …… (នៅ​មាន​ត)

Comments

Gravatar Icon

Comment from Ely
Time: June 5, 2008, 2:46 pm

Hello Viriya!

I looked through Sophak’s blog and coincidently found your blog. First I didn’t realize that it is you, Viriya, who I used to meet once or twice at NiDA. Still working at NiDA? Oh, Nice to read your story :-).

Gravatar Icon

Comment from Virya
Time: June 5, 2008, 6:08 pm

Hi Ely,

You are right, I’m Virya (NiDA). I still working for NiDA, and I had jointed the second project (GIAS/PAIS) as a member of Resident Team. (If you read my story till the end you may know how my work is hehehe… can’t tell you right now, need to keep secret my writing hahaha)

Nice to hear from you. Yeah, I know Sophak and Bong Marry from blog a year ago. We are (may call ourself “Blog Gainster hahaha) Cambodia blogger.

I’m working with Mr. Qwot (Korean), Soth, Soana, Kim Lang (She gonna give a birth to her little girl next month) and others those who worked for GIAS and are still getting along the second project. They used to talk about you and another “Ly” (Lykok- his nick name)..too…

Welcome to my blog, hope you enjoy …. :)

Gravatar Icon

Comment from Posoky
Time: June 6, 2008, 11:37 am

you are great!

Gravatar Icon

Comment from សុភ័ក្ត្រ
Time: June 7, 2008, 11:50 pm

ង៉ៃ​ណា​ចប់​រឿង​លោក​ឯង

Gravatar Icon

Comment from វីរិយា
Time: June 8, 2008, 7:43 am

បង​សុខគី »»» អរគុណ​ច្រើន​បង!

កាភាក់ »»» នៅ​បី​ភាគ​ទៀតបាន​ចប់​សរសេរ​រួច​ហើយ​តែ​មិន​ទាន់​បាន​​ពិនិត្យ​​ឡើង​វិញ​នៅ​​ឡើយ! ហេហេហេ​

Gravatar Icon

Comment from naraths
Time: June 8, 2008, 11:35 am

បេស អន ធ្រូ ស្ដរី ម៉ង!! គុត…

Gravatar Icon

Comment from sokthy
Time: June 10, 2008, 11:47 am

nice story. at the end of story, will you tell what are lessons should you share to readers?

Gravatar Icon

Comment from វីរិយា
Time: June 10, 2008, 6:44 pm

Thank you sokthy!
what lesson will I tell shared to reader? hehehe, impression never located in the middle of an assay! :)

Gravatar Icon

Comment from កូនខ្មែរ
Time: June 11, 2008, 3:41 pm

yes nice story

Gravatar Icon

Comment from បណ្ឌិត
Time: June 15, 2008, 3:32 pm

ចុះហើយទៅមានចាញ់បោកយល់សប្តិអត់ វី?​ :-D

Gravatar Icon

Comment from Soddhipong
Time: June 22, 2008, 12:38 pm

សួស្តី ល្បងវី
បាត់មុខបាត់មាត់យូរម្លេះ តើសុខសប្បាយជាទេ ?

Gravatar Icon

Comment from វីរិយា
Time: June 24, 2008, 8:01 am

មិន​បាន​បាត់​ទៅ​ណា​ទេ​ ខ្ញុំ​នៅ​ម្ដុំ​ៗ​នេះ​តើហ៍ គ្រាន់​តែមួយ​រយៈ​នេះ​រវលបន្តិច ណា​ការងារ​ប្រចាំ​ថ្ងៃ ណា​ការងារ​សាលា​ (ពេល​នេះ​កំពុង​ប្រឡង​បញ្ចប់​ឆមាស) ខ្ញុំ​ថា​ប្រហែល​ជា​ខែ​ក្រោយ​នេះ​ហ្នឹង​មាន​ពេល​ច្រើន​សម្រាប់​ Blog ដូច​កាល​ពី​មុន​! អរគុន​ច្រើន​ សុទ្ធិពង្ស ដែល​បាន​មក​សួរ​នាំ​សុខ​ទុក្ខ!

Gravatar Icon

Comment from KSAG
Time: June 24, 2008, 9:02 am

កំណាព្យប្រដៅសៀម

នែ៎!សៀមឈាមថោក គំនិតស្មោកគ្រោក លោភលន់ឥតខ្មាស់ ព្រះវិហារនេះណា ពិតខ្មែរជាម្ចាស់ សកលជ្រាបច្បាស់ គ្រប់ទីគ្រប់ឋាន។
នែ៎!សៀមចង្រៃ កុំដេកស្រមៃ​ អោយហួសក្តីស្មាន ព្រះវិហាររបស់ខ្មែរ ឥតប្រកែកបាន តុលាការបាន កាត់ក្ដីរួចហើយ។
នែ៎!សៀមទុរយស ទៅផ្ទះវិញចុះ​ កុំនៅកន្តើយ បើចង់សុខខ្លួន ចេញកុំងាកក្រោយ យើងប្រាប់អោយហើយ នេះការព្រមាន៕

និពន្ធដោយ
Khmer Students Association in Germany
សូមមេត្តាជួយធ្វើការផ្សព្វផ្សាយបន្ត សូមអរគុណ

Write a comment