www.ckvirya.net

Site menu:

កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ

ជំនោរ​កត្តិក - អ៊ុច សាវី


Categories

 

June 2008
M T W T F S S
« May   Jul »
 1
2345678
9101112131415
16171819202122
23242526272829
30  

Recent Posts

Recent Comments

Links:

Archive for June, 2008

រឿងខ្លី “Memory” (3)

អាន Memory 1 អាន Memory 2

ភាគ ៣ … ក្រឡេល​មើល​ប្រក្រតទិន​លើ​ជញ្ជាំង​ ឃើញ​ថា​ជិត​ដាច់​ខែ​ប្រាំ​ហើយ ‘ដាច់​ខែ​ ៥!!! លឿន​ម៉្លេះ’ ‘^//^’   ‘TvT’  អឺ​មែន​ហើយ ឆាប់​ណាស់​ណ៎
កាល​ពី​ប្រាប់​ដំណឹង​គេ​លើក​ដំបូង​វា​នៅ​សល់​ពេលជិត​បី​ខែ​ឯណោះ ក្រោយ​ពី​ឈប់​ចូល​ឆ្នាំ​ខ្មែរហើយ​ខ្ញុំ​បាន​ផ្តល់​​ដំណឹង​ឲ្យគេ​លើក​ទៅ​ពីរ នៅ​ពេល​នោះ​ខ្ញុំ​គិត​ថា​ នៅ​សល់​ពេល​0១ខែ​កន្លះ​ទៀត យូរ​គ្រាន់​បើ​ដែរ ។

‘..អ្ហើយ!..’ ​ គិត​មក​ក​ដល់​ត្រឹម​នេះ​ខ្ញុំ​ដក​ដង្ហើម​វែង​មួយ​​បន្ធូរ​ភាព​តាន​តឹង​ក្នុង​ចិត្ត​ ថ្ងៃ​នេះ​នៅ​សល់​ពេល​តែ​ប្រាំ​ថ្ងៃ​ទៀត​ទេ​សម្រាប់​ខ្ញុំ​ ប្រាំ​ថ្ងៃ​ដែល​ខ្ញុំ​មិនដឹង​ថា​ត្រូវ​សប្បាយ​ចិត្ត​ ឬ ត្រូវ​អាឡោះអាល័យ មនុស្ស​យើង​នៅ​ពេល​ដែល​មាន​អារម្មណ៍​ពី​រ​បញ្ច្រាស់​ទិស​ដៅ​គ្នា ​តែ​អារម្មណ៍​ទាំង​ពី​រ​នោះ​គិត​ពី​រឿង​តែ​​មួយ​ក្នុង​ពេល​តែ​មួយ​វា​ពិបាក​ខ្លាំង​ណាស់ ព្រោះ​អារម្មណ៍​ទាំង​ពីរ​នោះ​វា​​វ៉ៃ​គ្នា​រហូត ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​គេ​ហៅ​ថា​ចិត្ត​​ ‘ សាវា ‘ ចង់​បាន​របស់​ពីរ​ក្នុង​ពេល​តែ​មួយ​ ។

Read more »

News Update!


សួ​ស្តី​បង​ប្អូន​ញាតិ​មិត្ត​ដែល​ធ្លាប់​ចេញ​ចូល​អាន​ វីហ្វូតូ​ មួយ​រយៈ​នេះ​ខ្ញុំ​រវល់​បន្តិច​បង​ប្អូន​អើយ មិន​សូវ​បាន​មក​អើត​មក​​ផ្ទះ​ខ្លួន​ឯង​សោះ​ឡើយ ហើយ​ក៏​បាន​គិត​ថា ប្រហែល​ជាលែង​មាន​អ្នក​មក​អើត​មើល​ដែរ ព្រោះ​ទៅ​រំពឹង​ឲ្យ​គេ​ចូល​មក​មើល​ម្ដេច​នឹង​កើត​ បើ​យើង​ជា​ម្ចាស់​ផ្ទះ​មក​ទាំង​មក​មើល​ផង​ហ្នឹង ។ តែ​មាន​ឯណា ពីរ​-បី​ថ្ងៃ​នេះ​បាន​ជួបម៉ូវ​ប្រចាំ (ហេហេហេ) គេ​សួរ​នាំ​ថា​ទៅ​ណា​មក​ណា ម៉េច​បាន​ជា​ស្ងាត់​ម៉្លេះ? បើ​គេ​សួរ​អញ្ចឹង​បាន​ន័យ​ថា​នៅ​មាន​អ្នក​មក​​ឆៀង​ចូល​លេង​ខ្លះ​ដែរ ។ ការពិត​ខ្ញុំ​មិ​ន​ដែល​បាន​គិត​ថា ខ្ញុំ​នឹង​បើ​បង់​កន្លែង​នេះ​ចោល​ទៅណា​ទេ គ្រាន់​មួយ​រយៈ​នេះ​មាន​ការរវល់​បន្តិច ។ សុំ​ធ្វើ​ការ​រៀប​រាប់​ត្រួស​ៗ​ចុះ​ថា រវល់​ស្អី​ខ្លះ​ទៅ ម៉េច​បាន​ជា​ស្ងាត់​ដូច​ចោរ​លួច​សេះ​អញ្ចឹង?

- កាល​ពី​ដើម​ខែ​៦នេះ ខ្ញុំ​មាន​ការ​ត្រុវ​ចេញ​ទៅ​ប្រទេស​ថៃ ចំណាយ​ពេល​នៅទី​នោះ​យូរ​ក្រែល​ដែរ ។ បន្ទាប់​ពី​បំពេញ​ការងារ​ចប់​ខ្ញុំ​​បានឆ្លៀត​ឱកាស​នោះ​ សម្រាក​ពី​ការងារ​មួយ​អាទិត្យ​បន្ថែម​ ហើយ​បាន​ទៅ​ដើរ​លេង​នៅ កោះ​ល្បី​ឈ្មោះ​របស់​ថៃ (កោះ​ភូកេត) និង​ តំបន់​ផ្សេង​ៗ​នៅ​ក្បែរ​នោះ​ជា​ច្រើន​កន្លែង​ទៀត ។ នៅ​ពេល​ដែល​ការងារ​ស្បើយនេះ​បន្តិច​ខ្ញុំ​នឹង​យក​រូប​ថត​មក​អួត​គ្នា​យើង​​ជា​មិន​ខាន​ ។

- ត្រឡប់​ពី​បាងកក មក​ដល់​ភ្នំពេញ​ភ្លាម ខ្ញុំ​មាន​ពេល​២​ថ្ងៃ​គត់​សម្រាប់​ត្រៀម​ខ្លួន​ ចូល​ធ្វើ​ការ​កន្លែង​ថ្មី ។ ដូច​បង​ប្អូន​ដឹង​ស្រាប់​ហើយ​ ថា​ការ​ចាប់​ផ្ដើម​ការងារ​ថ្មី​ម្តង​ៗ​ គឺ​​វា​តែង​រវល់​បន្តិច​ហើយ ព្រោះ​យើង​ត្រូវធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ស្វេង​យល់​ពីកន្លែង​ការងារ​ថ្មី​នោះ​ឲ្យ​បាន​កាន់​តែ​ច្រើន កាន់​តែ​ឆាប់ គឺ​កាន់​តែ​ល្អ ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ពីរវល់​បន្តិច រវល់​ជាង​ការងារ​ជាក់​ស្តែង​ដែល​ត្រូវ​ធ្វើ​ ។ សង្ឃឹម​ថា​មួយ​រយៈ​ខ្លី​ទៀត​បន្ទាប់​ពី​ សម្រប​សម្រួល​ឲ្យ​ចុះ​សម្រុង​នឹង​ការងារ​ថ្មី​ បាន​ប្រសើរ​ជាង​នេះ​បន្តិច ខ្ញុំ​នឹង​មាន​ពេល​វេលា​ច្រើន​ល្មម​អាច​មក​ update វីហ្វូតូ បាន​ដូច​ពី​មុន​អញ្ចឹង​ដែរ ។

ចំពោះ​អ្នក​តាម​ដាន​អាន​រឿង​ Memory ឲ្យ​ខ្ញុំ​សុំ​ទោស​ផង​ដែល​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ដាក់​ភាគ​ថ្មី​ៗ​ចូល រឿង​នេះ​ត្រូវ​បាន​សរសេរចប់​រួច​រាល់​ហើយ តែ​មាន​បញ្ហា​បច្ចេកទេស​បន្តិចបន្តួច ។ កាល​ពីសសេរ ខ្ញុំ​សសេរ​នៅ ក្នុង​កម្មវិធី MS ONE NOTE ក្រោយ​ពេល​ត្រឡប់​មក​ពី​ដើរ​លេង​វិញ កម្មវិធី​នេះ​មិន​ដឹង​ជា​គាំង​ស្អី​វា វា​ទា​ឲ្យ​ខ្ញុំ​តំឡើង​ថ្មី​តែ​រហូត តាំង​ចិត្ត​ថា​ខ្ញុំ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ ឲ្យ​រួច​រាល់​នៅ ល្ងាច​ថ្ងៃ​ចន្ទ​នេះ ហើយ​បន្ត​ដាក់​ជូន​អាន​ទាល់​តែ​ចប់ ។

ព័ត៌មាន​ថ្មី​ៗ​ស្តី​អំពី វីហ្វូតូ សុំ​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ​ហើយ​… អរគុណ​ច្រើន​ញាតិ​មិត្រ​បង​ប្អូន​ដែល​បាន​ចូល​មក​លេង វីហ្វូតូ!!!

រឿង​ខ្លី “Memory” (2)

(វគ្គ​មុន​)…. ‘ហើយអ្នក​ណា​គេ​យក​រូប​ទាំង​នេះ​មក​ទុកអី​​នៅ​កន្លែងណឹង​?’ ខ្ញុំ​ក៏​មិន​ដឹង​ដែរ ។ ចង់​ត្រឡប់​​ទៅ​ផ្ទះ​វិញ​ហើយ​ឈឺ​ក្បាល​ណាស់ កំពុង​​​បែរ​មុខ​​​ចេញ​ពី​មុខ​ផ្ទះ​ចាស់​ ស្រាប់​តែ

(ត) … កំពុង​​​បែរ​មុខ​​​ចេញ​ពី​មុខ​ផ្ទះ​ចាស់​ ស្រាប់​តែ​ខ្ញុំ​ទទួល​អារម្មណ៍​បាន​ថា ពេល​នេះ​ខ្ញុំ​មិន​មែន​ឋិតនៅ​ចិញ្ចើម​ថ្នល់​ទល់​មុខ​ផ្ទះ​ខ្ញុំ​ទៀត​ឡើយ ខ្ញុំ​នៅ​ក្នុង​ផ្ទះ​បែក​បាក់មួយ មាន​គំនរ​ជញ្ជាំង​ឥដ្ឋ​ស៊ីម៉ងត៍​​​រាយ​ប៉ាយ​ពេញ​ដី ​នៅ​ក្បែរ​ខ្លួន​ខ្ញុំ​ជា​ជញ្ជាំង​ឈើ​​​ប្រអប់ តែ​ពេល​នេះ​វា​ឆេះ​រោល​បន្ទះ​ក្តារ​សង​ខាង​អស់​ហើយ​ នៅ​សល់​តែ​សរសរ​គ្រោង​ផ្នែក​ខាង​ក្នុង​ទេ ។

រូប​ថត​! រូប​ថត​ទៀត​ហើយ នៅក្នុង​នោះមាន​រូប​ថត​តូច​ធំ​បួន​ដប់​រូប ដាក់​តាំង​នឹង​គ្រោង​សរសេរ​​របស់​ជញ្ជាំង​ប្រអប់​​​យ៉ាង​ស្អាត ។ ក្នុង​​នោះ​ជា​រូប​កុង​ខ្ញុំ​អង្គុយ​នៅ​កណ្តាល​គេ និង​មនុស្ស​ជា​ច្រើន​អ្នក​ទៀត វា​ជា​​​រូប​អានុស្សាវរីយ៍​ពេល​បិទ​វគ្គ​សិក្ខា​សាលា​អប់រំ​អ្វី​មួយ​ តាម​ខ្ញុំ​ចាំ​បាន កុង​ធ្លាប់​ប្រាប់​ថា​​ថត​កាល​ពី​ជាង​២០​ឆ្នាំ​មុន នៅ​កន្លែង​ធ្វើ​ការ​របស់​គាត់ (អាគារ​លក់​ទំនិញ​របស់​រដ្ឋ ​សម័យ​រដ្ឋ​កម្ពុជា)​ ។ នៅ​មាន​រូប​ផ្សេង​ៗ​ជា​ច្រើន​ទៀត សុទ្ធ​សឹង​តែ​ជារូប​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​​ពីមុន ​ចម្លែក​ត្រង់ថា​ម៉េច​បាន​ជា​វា​មក​នៅ​កន្លែង​នេះ​អញ្ចឹង ? អ្នក​ណា​គេ​យក​មក​ដាក់​តាំង​នៅ​កន្លែង​នេះ​? នេះ​ខ្ញុំ​រឹត​តែ​ឈឺ​ក្បាល​ខ្លាំង​ឡើង​ហើយ …

Read more »

រឿង​ខ្លី “Memory” (old photos)

រូប​ថត​ចាស់​ៗនៅ​ក្នុង​រឿង​ខ្លី “Memory”(សុំ​មិន​ធ្វើ​ការ​ណែនាំ​តួ​អង្គ​ក្នុង​រូប​ថត​ទេ អ្នក​បាន​អានរឿង​មើល​ហើយ​កាត់​យល់​ខ្លួន​ឯង​ចុះ ហេហេហេ)