www.ckvirya.net

Site menu:

កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ

ជំនោរ​កត្តិក - អ៊ុច សាវី


Categories

 

May 2008
M T W T F S S
« Apr   Jun »
 1234
567891011
12131415161718
19202122232425
262728293031  

Recent Posts

Recent Comments

Links:

Archive for May, 2008

រឿង​ខ្លី “Memory…”

យូរ​ៗទើប​​ឮ​សូរ​​សំឡេង​​ ឡាន​ ម៉ូតូ​​ បើក​កាត់​ខាង​មុខ​ផ្សារ​ម្ដង ស្ងាត់​ម៉្លេះ​ថ្ងៃ​នេះ មនុស្ស​ម្នា​ក៏​​មិន​សូវ​កុះ​ករ​ដូច​សព្វដង​ ។ ផ្សារ​ទួល​ទំពូង​នៅ​ម៉ោង​ថ្មើនេះ​មិន​ដែល​ស្ងាត់​អញ្ចឹង​ទេ​ កម្រ​ឃើញ​សភាព​បែប​នេះ​​ណាស់​ បើ​មាន​ក៏​ទាល់​តែ​​ថ្ងៃ​ចូល​ឆ្នាំ​ចិន ឬ​ ខ្មែរ​​ ដែល​ផ្សារ​បិទ​ទ្វារ ហើយ​នៅ​តាម​ផ្លូវ​មិន​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ ។​ អ្ហេះ! ​នេះ​ខែ​៥​តើហ៍​ចូល​ឆ្នាំ​ខ្មែរ​ទើប​រួច​ហ្នឹង​​ ផ្សារ​ក៏​មិន​បាន​បិទ មាន​រឿង​អី​កើត​ឡើង​ហ្នឹង មាន​បុណ្យ​ជាតិថ្មី​ដែល​ខ្ញុំ​មិន​បាន​ដឹង​? មិន​ទំនង​ទេ​ព្រោះ​អារឿង​ថ្ងៃ​ឈប់​ថ្ងៃ​បុណ្យ​នេះ​ខ្ញុំ​មិន​ដែល​​ឲ្យ​រំលង​បាន​ងាយ​ទេ ឲ្យ​តែ​ដើម​ខែ​ខ្ញុំ​​ពិនិត្យ​មើល​​ប្រតិទិន​លើ​តុ​ការងារ​ខ្ញុំ​រួច​ជា​​ស្រេច​ ថាមាន​ថ្ងៃ​ឈប់​ប៉ុន្មាន​ថ្ងៃ? ថ្ងៃ​ណា​ខ្លះ? បុណ្យ​អី?

‘ឈឺ​ក្បាល​ម៉េះ​ថ្ងៃ​នេះ’ … ខ្ញុំ​​រអ៊ូរក្នុង​ពោះ​ម្នាក់​ឯង​ ប្រហែល​មក​ពី​ខ្ញុំ​ខំរក​នឹក​ថ្ងៃ​បុណ្យ​ ហើយ​នឹក​មិន​ចេញទេ​ដឹង​ បាន​ឈឺ​ក្បាល​អញ្ចឹង ។ គិត​ទៅ​ផ្ទះ​បើក​ប្រក្រតិទិន​មើល​សិន បុណ្យអី​ថ្ងៃ​នេះ! កំពុង​តែ​ងាក​ខ្លួន​​ថា​នឹក​ដើរ​មក​ផ្ទះ ក៏​ស្រាប់​តែ​​ឃើញ​ថា​ពេល​នេះ​ខ្ញុំ​កំពុង​ឈរ​នៅ​ខាង​មុខ​ផ្ទះ​ចាស់​ខ្ញុំ​តើហ៍ ឧស្សាហ៍ជិះ​កាត់​ហ្នឹង​ដែរ​ តែ​មិន​បាន​ចាប់​អារម្មណ៍​ថា​ សភាព​ផ្ទះ​បាន​ប្រែប្រួល​ច្រើន​ដល់​ថ្នាក់​នេះ​សោះ ​​​អ្នក​ជួលផ្ទះ​នេះ​គេ​ជួល​ផ្ទះ​យក​ទុក​ចោល​ធ្វើ​អី​គេ ឃើញ​​គាត់​មក​បង់​លុយ​រាល់​តែ​ខែតើហ៍ ម៉េច​បាន​ជា​សភាព​ផ្ទះ​ដូចត្រូវ​បាន​គេ​បោះ​បង់​ចោល​រាប់​ឆ្នាំ​អញ្ចឹង?

ខ្ញុំ​ឈរ​នៅ​​ត្រើយ​ម្ខាង​ថ្នល់​ទល់​មុខ​ផ្ទះ​ចាស់​ខ្ញុំ​ ហើយ​បន្ទប់​មុខ​គេ​ជាន់​ទី​មួយ​ដែល​មើល​ពី​ក្រៅ​ឃើញ​​ ជា​បន្ទប់​គេងច

ាស់​ខ្ញុំ​តើហ៍ កញ្ចក់​បង្អួច​បែក​​របើក​មើល​ឃើញ​ខាង​ក្នុង​ច្បាស់​ចែស ។ ​​ពី​ដាន​ឈើ​ស្រល់​​ ក៏​បាត់​បង់​សភាព​ដើមអស់​រលីង​ ពី​មុន​វា​មាន​ពណ៌​ខ្លឹម​ខ្នុរ និង​​មាន​ក្រយៅ​ឈើស្អាត​ណាស់​ ពេល​នេះ​វា​​ត្រូវ​បាន​ធូលី​ និង​សំបុក​ពីងពាង​រុំ​ជិត​អស់​​​ ពីដាន​នេះ​​ខ្ញុំ​​​ធ្លាប់​គេង​មើល​វាជាង​១០​ឆ្នាំ​​រាល់​ដង​មុន​ពេល​គេង ឥឡូវ​មាន​ផ្ទាំង​ខ្លះ​បាន​បាក់​ជ្រុះ​​រខេក​រខាក​​ប្រហោង​ដុំ​​ៗ​មើលឆ្លុះ​ដល់​ធ្នឹម​ដំបូល ។

Read more »

Movie Review “August Rush”

August Rush

This is such a good movie that I had been watched. This movie is talking about the miracle of sound of music. One love was created and matched by the sound of music. Even they were separated away from each other for more then 10 years, at the end they meet again because of the sound of music. This movie can make me smile and feel so good maybe because I love music so much just like that main performer in … here is some quotes from I took from this movie :

August Rush

“Do you know what music is?
lt’s God’s little reminder there’s something else besides us in this universe. Harmonic connection between all living beings everywhere, even the stars.”

“Listen.
Can you hear it?
The music.
I can hear it everywhere.
In the wind… in the air….in the light. It’s all around us. All you have to do is open yourself up. All you have to do… is listen.”

“Who are you?
I don’t know, I’m just me.”

“The music is all around us.
All you have to do is listen.”

August Rush

click to download sound track of this movie.