Tata Young តារាចម្រៀងមួយរូបដែលខ្ញុំចូលចិត្ត ទាំងសំឡេង ទាំងរូបសម្បត្តិ និង ការសម្ដែង អត្ថន័យរបស់បទចម្រៀង ។ល។ ហើយខាងក្រោមនេះជាបទក្នុង អាល់ប៊ុមថ្មីចុងក្រោយ ដែលនាងច្រៀងជាភាសាថៃ កាលពីប៉ុន្មានអាល់ប៊ុមមុនច្រៀងជាអង់គ្លេសឲ្យក្រុមហ៊ុន Columbia Record របស់ហូលីវូដ ។ ក្នុងអាល់ប៊ុមនេះមានបទ ៤ ទៅ ៥បទដែរ ដែលខ្ញុំចូលចិត្ត ក្នុងនេះក៏មានបទមួយដែលដាក់ឲ្យគ្នាយើងស្តាប់កម្សាន្តខាងក្រោម មានចំណងជើងថា «ต้นเหตุแห่งความเศร้าใจ» ប្រែថា «ដើមហេតុដែលនាំឲ្យចិត្តសោកសៅ» ។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ យល់ថាអត្ថន័យបទនេះស៊ីជម្រៅ ហើយមានលក្ខណៈ Logic អាចទទួលយកបាន ។ គឺនៅពេលដែលមនុស្សយើងខកបំណងព្រោះអ្វីមួយ ភាគច្រើនយើងតែងបន្ទោសអ្នកនៅជុំវិញខ្លួនឯងជាមុន អូសអ្នកនេះអូសអ្នកនោះយកមកបិទបាំងកំហុសខ្លួនឯងជានិច្ច គឹធ្វើទាល់តែផុងលង់ជ្រៅទៅៗ ។ ភាគច្រើនយើងមិនសូវបានមើលឃើញថា ខ្លួនយើងមានចំណែកខុសក្នុងរឿងនោះដែរទេ ។ ក្នុងករណីបទចម្រៀងខាងក្រោម ទាំងមេឃ ទាំងភ្លៀង ទាំងខ្យល់ និងជាពិសេសមនុស្សនៅជុំវិញខ្លួន សុទ្ធសឹងតែអាចឲ្យអ្នកខកចិត្តម្នាក់នេះទម្លាក់កំហុសលើបានតែគេបែរជាមើលឃើញនូវកំហុសរបស់ខ្លួនគេទៅវិញ ។ ស្ដាប់ដំបូងៗវាដូចជាការផ្គើន ឬបញ្ឈឺ តែបើមិនគិតដល់គំនិតអវិជ្ជមាន ខ្ញុំគិតថានេះវាជារឿងមួយល្អដែរ ហើយបើយើងអាចធ្វើចិត្តអញ្ចឹងបានមែន ប្រហែលជាក្ដីឈឺចាប់ដែរកើតឡើងដោយសារស្នេហ៍ខកបំណង់ នឹងមិនអូសបន្លាយពេលវេលាក្នុងបេះដូងយើងបានយូរទេ [...]
Filed under: [V]-this-&-that by វីរិយា
3 Comments »
ថ្ងៃទី២ …
បន្តពីថ្ងៃចូលឆ្នាំទី១ … ជាទម្លាប់របស់ពូខ្ញុំ ឬ យ៉ាងម៉េចទេ ព្រោះជារាងរាល់ពេលចូលឆ្នាំប្រពៃណីជាតិ គាត់តែងទៅវត្តមួយហ្នឹងជាមិនសូវដែលបានអាក់ខានទេ ។ វត្តដែលខ្ញុំកំពុងនិយាយដល់នោះគឺវត្ត វិហារសួគ៌ ស្ថិតនៅក្នុងខែត្រកណ្ដាល ប្រហែលជាស្រុកមុខកំពូលបើខ្ញុំស្មានមិនខុស (ហេហេហេ មិនដែលចាប់អារម្មណ៍អំពីទីតាំងវត្ត ដឹងតែផ្លូវទៅ) ។
ដោយសារចម្ងាយផ្លូវ និង ស្ថានការណ៍របស់ផ្លូវមិនសូវជាអំណោយផល យើងសម្រេចគ្នាចេញដំណើរពីព្រលឹមបន្តិច ។ ប្រហែលម៉ោង ៧កន្លះទើប ខ្ញុំនឹងបងប្រុសបានចេញពីផ្ទះរួច (ថ្ងៃនេះល្បងខ្ញុំទៅជាមួយដែរ) ។ តែសភាពផ្លូវពិតជាមិនស្រួលដូចបានគិតទុកមិនខុសមែន ឧបសគ្គចម្បងសម្រាប់ការធ្វើដំណើរទៅវត្តវិហារសួគ៌ គឺកំពង់ចម្លង ។ ដើម្បីទៅដល់វត្តបាន យើងត្រូវឆ្លងទន្លេមេគង្គ ម្ដុំស្រុកមុខកំពូលលើកំណាត់ផ្លូវជាតិលេខ៦អា ។ កំពង់ចម្លងដែលឆ្លងទៅចំផ្លូវទៅវត្តតែម្ដងនោះ គឺកំពង់ចម្លង ស្វាយអាត់ និង កំពង់ចម្លងព្រែកតាមាក់ យើងក៏អាចឆ្លងតាមទូកដរក្បែរៗនោះផងដែរ ។ តែថ្ងៃនោះបំណងដែលប៉ងរបស់ខ្ញុំ ត្រូវបានខកខានម្ដងទៀតហើយ ព្រោះកំពង់ចម្លងណែនសឹងគ្រប់កន្លែង ស្ទះពីចម្ងាយមិនអាចចូលទៅកៀកក្បែរផង ។ ក្បូនរថយន្តក្រុមគ្រួសារខ្ញុំ សម្រេចប្ដូរទិសដៅទៅកន្លែងផ្សេងវិញ ព្រោះមិនចង់ខាតពេលវេលាជាមួយការឆ្លងសាឡាង ។ មានតែឡានក្រុមគ្រួសារពូខ្ញុំទេ ដែលតស៊ូឆ្លងទៅបាន ដោយវីរិយឧស្សាហៈភាពរបស់គាត់(លេងពាក្យបន្តិចព្រោះមានឈ្មោះរបស់ខ្ញុំនៅក្នុងនោះដែរ «វីរិយ» ប្រែថា [...]
Filed under: [V]-this-&-that by វីរិយា
13 Comments »
ចូលឆ្នាំថ្មីឆ្នាំជូតនេះ ប្លែកជាងឆ្នាំមុនសម្រាប់ខ្ញុំ គឺឆ្នាំនេះខ្ញុំចេញដើរលេងទៅក្រៅក្រុងជាមួយក្រុមគ្រួសារស្ទើររាល់ថ្ងៃ តែមិនបានដើរជាមួយម៉ាក់ និង បងខ្ញុំទេ ព្រោះម៉ាក់គាត់ចេញទៅក្រៅប្រទេសជាមួយបងប្អូនមួយក្រុមទៀត ហើយបងប្រុសខ្ញុំ គេមានកម្មវិធីជាមួយមិត្តភក្តិជាប់រដឹក (ផ្ទះខ្ញុំមែនទែនទៅមានគ្នាតែ៣នាក់ហ្នឹងឯង គឺម៉ាក់, បង និង ខ្ញុំ) ។ សំណាងដែរ ដែលម៉ាក់មានបងប្អូនច្រើន ដូច្នោះទោះគាត់មិននៅផ្ទះក៏នៅសមាជិកផ្សេងៗទៀតនៃគ្រួសារបបួលខ្ញុំដើរលេងដែរ ។ ដូច្នេះហើយបានជាខ្ញុំមានកម្មវិធីដើរលេងមិនលួសថ្ងៃ ។
ថ្ងៃទី១៣ ខែមេសា ជាថ្ងៃមហាសង្ក្រាន្ត ម្ដាយមីងខ្ញុំបានបបួលទៅលេងភ្នំឧត្តុង្គជាមួយគាត់ ។ យើងចេញដំណើរម៉ោង ៨ ព្រឹក ទៅដល់ប្រហែលម៉ោង ៩កន្លះ ។ ឆ្នាំនេះហាក់មិនសូវមានមនុស្សម្នាច្រើនទេ ខ្ញុំប៉ងថាក្រោយពេលសម្រាកបាយថ្ងៃត្រង់រួចនឹងឡើងទៅសក្ការព្រះសក្យមុនីចេតិយ ។ ការងារដំបូងដែលយើងត្រូវធ្វើគឺ រកជួលតូបអង្គុយ សម្រេចគ្នាថាចូលទៅកន្លែងមួយនោះ ជាកន្លែងដែលធ្លាប់ចូលកាលពីមកលេងលើកមុន ។ ក្រោយពេលសួរថ្លៃសួរថ្នូរហើយធ្វើឲ្យស្រឡាំងកាំង ព្រោះតម្លៃត្រូវបានដំឡើង១០ដង ពីមុន ៥ពាន់រៀល ហើយថ្ងៃចូលឆ្នាំគេគិត ៥ម៉ឺន មួយកាក់មួយសេនក៏មិនចុះដែរ យើងក៏សម្រេចមិនចូលកន្លែងហ្នឹងដែរ ។ ទីបំផុតយើងរកកន្លែងគួរសមមួយបានក្នុងតម្លៃ ២៥០០០៛ (ហេហេហេ ស្តង់ដារខ្មែរយើងឲ្យតែបុណ្យទាន គឺរកស៊ីលក់ផ្លូវខ្លួនឯងអញ្ចឹង ម៉ូយមិនម៉ូយមិនដឹងទេ សុំម្ដងហើយ!!!) [...]
Filed under: [V]-action, [V]-this-&-that by វីរិយា
5 Comments »
ព្រះពុទ្ធសករាជព្រះសាសនាអតិកន្ដា កន្លងទៅហើយបាន ២៥៥១ ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំជូតសំរឹទ្ធិស័កតទៅ ចូលពុទ្ធសករាជ ២៥៥២ ។ នឹងគណនាឆ្នាំជូត ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ មេសា គ្រិស្តសករាជ ២០០៨ វេលាម៉ោង ១៨ និង ២៤នាទី ។
ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ។ ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម ធុង្សៈទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹមអាភរណៈ(១) ទ្រង់ពាក់កែវបទុមរាគភក្សាហារ(២) ទ្រង់សោយផ្លែ ឧទុម្ពរ(៣) ព្រះហស្តស្ដាំទ្រង់ចក្រ ព្រះហស្តឆ្វេង ទ្រង់ស័ង្ខ ទ្រង់គង់ពាក់ឆៀង បើកព្រះនេត្រលើខ្នងសត្វគ្រុឌបក្សីជាពាហនៈ ទើបនាំអស់ទេវបុត្ត [...]
Filed under: [V]-learn Khmer, [V]-this-&-that by វីរិយា
2 Comments »
សៀវភៅមួយក្បាលនេះត្រូវបានសរសេរឡើងដោយ ព្រះភិក្ខុ Dr. Sri Dhammanada (ស្រីធម្មនន្ទ) ជាភាសាអង់គ្លេស ត្រូវបានប្រែសម្រួលជាភាសាខ្មែរដោយ ព្រះភិក្ខុ ជួន ប៊ុនស៊ីម លោកជាសាស្ត្រាចារ្យនៅពុទ្ធកសាកលវិទ្យាល័យ ផ្នែកភាសាអង់គ្លេស ។
សៀវភៅនេះត្រូវបានសរសេរឡើងជាជំនួយសម្រាប់យុវវ័យ ដែលកំពុងជួបបញ្ហាដូចជា ការខកចិត្តក្នុងការធ្វើការងារអ្វីមួយមិនបានសម្រេច មានរួមទាំងបញ្ហាស្នេហាផងដែរ ។ ខ្លឹមសារអប់រំត្រូវបានលាតត្រដាងឡើង តាមទ្រឹស្តីព្រះពុទ្ធសាសនា តែមានលក្ខណៈទាន់សម័យងាយយល់ ។ សៀវភៅនេះនឹងធ្វើការបោះផ្សាយជាពីរភាសារួមគ្នាតែម្ដង សម្រាប់អ្នកអានជាភាសា អង់គ្លេស និង ខ្មែរ ។
ជាកិត្តិយសសម្រាប់រូបខ្ញុំណាស់ ដែលលោកបានពឹងឲ្យខ្ញុំជួយរចនាគម្របសៀវភៅនេះ ហើយថែមទាំងបានរួមចំណែកជាអ្នកពិនិត្យ អក្ខរាវិរុទ្ធ និង ខ្លឹមសារជាភាសាខ្មែរផងដែរ ។
សៀវភៅនេះនឹងធ្វើការបោះពុម្ពចែកចាយដោយឥតគិតថ្លៃ ក្រោមជំនួយរបស់មិត្តពុទ្ធសាសនិកជនម៉ាឡេស៊ី ចំនួន ៤ពាន់ក្បាល នាពេលឆាប់ៗខាងមុខនេះ ។ ខ្ញុំក៏មានបំណងស្នើសុំលោក ធ្វើការដាក់ចែកចាយសៀវភៅនេះ ជាលក្ខណៈសៀវភៅអេឡិចត្រូនិច (E-book) ដែលអនុញ្ញាតឲ្យធ្វើការដោនឡូតបានដោយសេរីលើអ៊ិនធើណិត ។
Filed under: [V]-action, [V]-this-&-that by វីរិយា
9 Comments »
บ้าหรือเปล่า
…
นั่งมอง ดวงดาว คอยเฝ้า ให้ดาวร่วงหล่น
กี่ครั้งกี่หน ก็ยังไม่หล่นซักที
เฝ้าคอย ชะเง้อ แหงนคอรอคอยอย่างนี้
จากเดือนเป็นปี ไม่มีอะไรเปลี่ยนผัน
Filed under: [V]-this-&-that by វីរិយា
20 Comments »