today’s shot “ពោតអាំង”
កាលពីប៉ុន្មានអាទិត្យមុន ខ្ញុំបានធ្វើដំណើរកាត់តាមព្រែកប្រា ចំពុះក្អែក និងកោះក្របី ប្រទះកន្លែងលក់ពោតអាំងមួយកន្លែងមើលទៅទំនងគួរឲ្យចង់ញ៉ាំ ។ អ្នកលក់ប្រាប់ពោតហាវ៉ៃកាច់ថ្មីៗពីចម្ការខាងក្រោយផ្ទះ គាត់ប្រមូលផលចុងដៃពោតតូចធំមិនស្មើគ្នាទេ ។ ពោតអាំងហ្នឹងក្លិនឈ្ងុយណាស់ពេលដែលអាំងលាបទឹកជ្រលក់ខ្ទិះដូង និង ស្លឹកខ្ទឹមតិចៗ ជះក្លិនប៉ះច្រមុះហើយស្រក់ទឹកមាត់មកច្រោកៗតែម្ដង





