today’s shot “Gas Station”

តម្លៃ​សាំង​ថ្ងៃ​នេះ​(​12/03/08) 1L ~ 4650(1.2$US)

នេះ​មិន​មែន​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទេ តែ​គ្រាន់​ចង់​បង្ហាញ​ថាតម្រូវ​ការ​ប្រើ​ប្រាស់​​ថាមពល​ដែល​ដើរ​ដោយ​ប្រេង​​គឺ​ច្រើន​ និង​គ្រប់​ទិស​ទី​ទាំង​អស់ ហើយ​បើ​តម្លៃ​ប្រេង​ដែល​ជា​ប្រភព​ដើម​នៃ​តម្លៃ​ទំនិញ​ស្ទើរ​ទាំង​អស់​នៅ​លើ​ទី​ផ្សារ​​ចេះ​តែ​ឡើង​ថ្លៃ​ទៅ ៗ  តែ​ចំណូល​ ឬ​ប្រាក់​ខែ​នៅ​ដដែល តើ​ថ្ងៃ​ខាង​មុខ​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ​ទៀត​? ខ្ញុំ​សង្កេត​ឃើញ​ថា​ការ​ប្រើ​ប្រាស់​ថាមពល​របស់​ខ្មែរ​យើង ហាក់មិន​សូវ​នឹក​នា​ដល់​រឿង​សន្សំ​សំចៃ​ទេ ។ មើល​តែ​រថយន្ត​នៅ​ក្នុង​ក្រុង​យើង​សព្វ​ថ្ងៃ​នេះ​ទៅ​ឃើញ​ស្រាប់​ហើយ ។ រថយន្ត​ថ្មី​ៗ ធំៗ មាន​កាន់​តែ​ច្រើន ចង្អៀត​ផ្លូវ​ស្ទើរ​ស្លាប់ ហេតុ​អ្វី​បាន​ជា​គេ​ម្នាក់​ៗ​គិត​នាំ​គ្នា​ទិញ​តែ​ឡាន​ធំៗ​អញ្ចឹង? ទាំង​ៗ​ដែល​គេ​ជិះ​តែ​ម្នាក់ៗ​ឯង​សោះ! ខ្ញុំ​សង្កេត​ឃើញ​នៅ​ស្រុក​គេ ទាំង​ក្បែរ​ខាង​យើង និង​នៅ​ឆ្ងាយ​ៗ​ពី​យើង ជា​ពិសេស​ប្រទេស​ដែល​គេ​បាន​អភិវឌ្ឍន៍​ហើយ​ គេ​ចេញ​ម៉ូត​ឡាន​ថ្មី​ៗ​មក គឺ​សុទ្ធ​តែ​ជា​ម៉ូត​ដែល​សន្សំ​សំចៃ ទាំង​ការ​ប្រើ​ប្រាស់​ថាម​ពល ទំហំ និង​បន្ថយ​ការ​បំផ្លាញ​បរិស្ថាន ។ តែ​ដោយ​ឡែក​ខ្មែរ​យើង ហាក់​បោះ​ជំហាន​ដើរ​ច្រាស​ផ្លូវ​ពី​គេ​ទៅ​វិញ ។ ឬ​ក៏​យើង​នៅ​គិត​ថា​តម្លៃ​សាំង​សព្វ​ថ្ងៃ​ឡើង​មិន​ទាន់​ល្មម​នឹង​ឲ្យ​យើង​ធ្វើ​ការ​សន្សំ​សំចៃ? (សាំងធម្មតា​មួយលីត្រ ៤៦៥០​៛ ស៊ុបពែ ៤៧៥០៛) ៚