Prize’s Quiz “Who is him?”

* រង្វាន់មានតែ១ទេ គឺ បបរមាន់មួយពេល … ៚
* អ្នកដឹងតម្រុយខ្លះហើយ (ធ្លាប់ឮខ្ញុំបង្ហើបប្រាប់) ហាមឆ្លើយព្រោះវាអយុត្តិធម៌សម្រាប់អ្នកមិនដឹង៚
* សាមីម្ចាស់រូបហាមឆ្លើយ … (ព្រោះខ្ញុំនឹងប៉ាវញ៉ាំបបរមាន់ជាមួយអ្នកដែលទាយត្រូវ)៚
* អ្នកដែលខ្ញុំជំពាក់បបរមាន់ ឬ រង្វាន់ផ្សេងៗមិនទាន់បានសង ក៏ហាមឆ្លើយ (ចាំទៅញ៉ាំទាំងអស់គ្នា)៚
* កាលបរិច្ឆេទផុតកំណត់ឆ្លើយ (ថ្ងៃសៅរ៍ ទី២កុម្ភៈ ២០០៨)៚
ចម្លើយ___________________________
អបអរសាទលោកវណ្ណា! តែធ្វើម៉េចលោកឯងមកទទួលរង្វាន់ទាន់ពេលទៅ? មកយឺតអត់ហើយណា! ហេហេហេ និយាយលេងទេ, លោកវណ្ណាឯងមកដល់អំពេញពេលណាគិតថាចង់ញ៉ាំបបរមាន់ តេមករកខ្ញុំមក! ខ្ញុំប៉ាវញ៉ាំមួយពេល យកមួយពេញចិត្ត! ហេហេហេ ទូរស័ព្ទដៃខ្ញុំ សូន្យប្រាំដណ្តប់, ហាសិបកៅសិបហាសិប!
ចូលរួមសោកស្តាយអ្នកឆ្លើយយឺតផង! ចាំឱកាសក្រោយទៀតទៅ! តែបើមិនចង់ចាំទេ ដាក់ជាសំណូរមានរង្វាន់សួរខ្ញុំឲ្យឆ្លើយវិញទៅ! ហេហេហេ!
Posted: January 30th, 2008 under [V]-quiz.
Comments: 27
Comments
Comment from បឿន
Time: January 30, 2008, 10:39 am
យករូបក្មេងពីណាមកដាក់ហ្នឹងលោកវី? ហាហាហា កំប្លែងអស់ទាស់ហ្មង។
Comment from Wanna
Time: January 30, 2008, 10:42 am
Haha… តែប៉ុណ្ណេះបានបបមាន់មួយចានបាត់!! គឺលោក Narath ហ្នឹងណ៎ា!!
Comment from វីរិយា
Time: January 30, 2008, 10:07 pm
hehehe មិនទាន់ផ្តល់ចម្លើយជួនទេ! ចាំដល់ថ្ងៃកំណត់មកដល់សិន!
Comment from chharda
Time: January 31, 2008, 8:41 am
Narath? really my bro? oh i never meet him in real te so i dnt know who is him te ..kekek but som bo bo mean de mok na..hungry nas
Comment from naraths
Time: January 31, 2008, 10:01 am
ងាប់ដាក់រូបពីណាហ្នឹង! ហើយម៉េចបានទៅទាយថាខ្ញុំវិញ! ចង់ឆ្ងល់…
បងប្អូនអើយបបរមាន់ដែលគាត់ប្រុងប៉ាវហ្នឹង មិនឆ្ងាញ់ទេ …
Comment from sophak
Time: January 31, 2008, 3:45 pm
ងាប់បងវណ្ណានៅណានុះសោះខំទាយអីហ្នឹងគេដែរ។ អត់ទុកអោយខ្ញុំបានទាយមុនទេព្រោះខ្ញុំជិតទៅលេងផ្ទះហើយ។ អត់តាដែល… ![]()
Comment from kosal
Time: January 31, 2008, 7:34 pm
ម៉ោក្រោយគេហាស កុំអីបានបបរមាន់បាត់ មើលទៅគ្មានអ្នកណាក្រៅពីតារ័ត្នណឹងទេ ។
Comment from វីរិយា
Time: February 1, 2008, 7:40 am
ម្ចាស់ខ្លួនខំប្រកែកប៉ុណ្ណឹងហើយនៅតែមានអ្នកឆ្លើយថាជាការដ្ឋទៀត, មកពីអ្នកដែលឆ្លើយទាំងនោះមិនដែលជួបការដ្ឋខាងក្រៅ, បើបានជួបច្បាស់ជាមិនហ៊ានឆ្លើយអញ្ចឹងទេ! ចាំដល់ថ្ងៃផុតកំណត់ ចាំខ្ញុំប្រកាសប្រាស់ចម្លើយ!
Comment from sopheaktr
Time: February 1, 2008, 1:41 pm
ឆ្លើយយក៍បបរម៉ាចានដែរសិន គឺការ័ត្ន។
ហាហា…
Comment from វីរិយា
Time: February 1, 2008, 7:47 pm
ចេះឆ្លើយមិនមើលទេអីកាភាក់? គេឆ្លើយថាការដ្ឋតាំងតែពីអឺយ! ចង់បបរមាន់មកបាន តែចេញលុយខ្លួនឯង! រូបស៊ុមខ្មៅ? អត់ដឹងដែរ រូបហ្ស្រីនគេអញ្ចឹង! ពូកែសង្កេតម៉្លេះ! ចាំខ្ញុំប្ដូរចុះ!
Comment from សុភ័ក្ត្រ
Time: February 2, 2008, 10:50 am
អយុត្តិធម៌ណាស់ អយុត្តិធម៌ណាស់! ខ្ញុំទាយត្រូវដែរ អត់ឲ្យខ្ញុំ
Comment from វីរិយា
Time: February 2, 2008, 11:19 am
ស្រែកទៅលោកកាភាក់! មិនមើលលក្ខខណ្ឌគេទេអីមុនហ្នឹងឆ្លើយ, ណ្ហើយកុំឲ្យអាក់អន់ស្រពន់ចិត្ត ទៅញ៉ាំហ្នឹងគេទៅអង្គុយមើលគេញ៉ាំ ហាហាហាហា! បើចង់ញ៉ាំនឹងគេដែរក៏មិនឃាត់ទេ តែចាត់ចែងថវិកាផ្ទាល់ខ្លួនទៅ!
Comment from រដ្ឋ
Time: February 2, 2008, 3:50 pm
បងប្អូនជាទីមេត្រី! ទង្វើនេះជាការរំលោភកម្មសិទ្ធិបញ្ញា ហើយ! ព្រោះខ្ញុំព្រះករុណាខ្ញុំបាទពុំបានអនុញ្ញាតឲ្យយករូបភាពមកធ្វើបែបនេះឡើយ! ខ្ញុំបានដាក់ពាក្យប្ដឹងទៅតុលាការហើយ… ហើយគេក៏បានចេញសាលក្រមកំបាំងមុខផងដែរ ថាកាត់ឲ្យខាងខ្ញុំឈ្នះ គឺឲ្យខាងដើមបណ្ដឹង (ខ្ញុំបាទ) ទារសងជម្ងឺចិត្ត បបរមាន់ពីរចាន និងទឹកអំពៅមួយកែវធំដាក់ទឹកកកមួយចាស់ដៃផងដែរ! ដូច្នេះសូមបងប្អូនរួមសង្កាត់ជ្រាបជាដំណឹង!
អស្ចារ្យហ្មង! ធ្វើអាជីវកម្មពេ្ទឹកពេញដី ហាហា….
Comment from រ៉ាមណា
Time: February 3, 2008, 9:54 pm
មកយឺតបាត់ តែទោះជាមកទាន់ក៏គេមិនឱ្យដែរព្រោះកតិកាប៉ុនណាប៉ុនណី យ៉ាប់ម៉ង ។ សើចតែណារដ្ឋទេចេះរកនឹកឃើញ ទៅប្តឹងដល់តុលាការអីណា ស្មានតែធំដុំទារត្រឹមបបរមាន់ពីរចាន និងទឹកអំពៅ ចេះតែមានម៉ង ។ កិកិកិ
Comment from រជ្ជនី
Time: February 4, 2008, 11:53 am
អូ! បងណារដ្ឋមុខចឹងតេអី? មិនដែលឃើញសោះ! ![]()
Comment from វីរិយា
Time: February 4, 2008, 12:47 pm
ប៉ិនរកទំនុកណាស់ការដ្ឋហ្នឹង! ហេហេហេ ប្រយ័ត្នតែញ៉ាំ២ចានអស់អស់ខ្ញុំចាប់ច្រកទៅ?!? ហេហេហេ
ឆដា, រជ្ជនី! គាត់ហ្នឹងណារដ្ឋហើយ មិនដែលឃើញហ្នឹងហើយបានជាខ្ញុំដាក់រូបឲ្យឃើញច្បាស់! ហើយបើបានជួបខាងក្រៅទៀតបានដឹងថាប្លែក មិនជឿសួរតែរ៉ាមណាទៅ !
Comment from Samnang
Time: February 4, 2008, 9:24 pm
ទំរាំមកដល់គេលាងចានបបរមាន់បាត់ទៅហើយ!!! ស្រាច់វិញពោះទទេ។
Comment from chharda
Time: February 5, 2008, 3:08 pm
hey why dont we make a plan for meet in real tov ..just know by blog or photo ning..how can we reconize each other if we meet somewhere?
Comment from Wanna
Time: February 6, 2008, 9:22 am
ហាហាហា…ថាបានបបរមាន់ បានមែន អស់ទាស់ហ្មង!
កុំទៅភ័យ ទៅជាន់ជើងដល់ស្រុកខ្មែរ អាឡូហៅលោកវីទៅប៉ាវបបរមាន់ភ្លាម ឃ្លានខ្លាំងណាស់ ព្រោះខានរាប់ឆ្នាំហើយ :p
Comment from វីរិយា
Time: February 6, 2008, 4:02 pm
Somnang »»» អើយចាំពេលក្រោយទៅ! ហេហេហេ
____________________________________________________
Chhada »»» រៀបចំគម្រោងជួបខាងក្រៅ?
ខ្ញុំកំពុងបបួលគ្នាយើងដែរ ខ្ញុំបានដាក់សំណើទៅល្បងធំយើងហើយ គឺល្បងមង្គល ខ្ញុំថាឲ្យគាត់ធ្វើជាអ្នករៀបចំ ព្រោះគាត់ហ្នឹងមានប្រជាប្រិយភាពណាស់ បើគាត់បបួលច្បាស់ជាបានមិត្តភ័ក្ត Blog យើងច្រើនជាមិនខាន ។
____________________________________________________
វណ្ណា! ស្វាគមន៍ការធ្វើមាតុភូមិនិវត្តន៍!
Comment from វីរិយា
Time: February 11, 2008, 11:18 pm
អូខេ! ខ្ញុំហ្នឹងប្រាប់ពេលមានដឹងពីថ្ងៃពិតប្រាកដ!
Comment from វីរិយា
Time: August 19, 2008, 12:47 pm
His is Narath! visit him >>> http://naraths.wordpress.com/






Write a comment