today’s shot “please clean my ears..?”

ថ្ងៃ​ដែល​មិន​រង់​ចាំ!

     តើ​អ្នក​ធ្លាប់​ដែល​ភាវនា​​ក្នុង​ចិត្ត​ថា “​សូម​កុំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​អី” ? តើ​ថ្ងៃ​នោះ​ហ្នឹង​ជា​ថ្ងៃ​ស្អី​ទៅ? ចន្ទ​? អង្គារ​…សុក្រ​ សៅ​រ៍​ អាទិត្យ? មិន​មែន​អញ្ចឹង​ទេ, តែ​វា​​ជា​ថ្ងៃ​មួយ​ដែល ត្រូវ​មក​កែប្រែ​ ឬ​ជា​របត់​ថ្មី​​មួយ​ក្នុង​ជីវិត​តែ​ម្តង​ ។ នៅ​ពេល​វា​មក​ដល់​​ វា​នឹង​នាំ​មក​ជា​មួយ​នូវ​ភាព​ក្រៀម​ក្រំ​ រន្ធត់ ហ្នឹង​មាន​ការ​ប៉ះ​ទង្គិច​​ទៅ​មជ្ឈដ្ឋាន​ជុំ​វិញ​ជា​ច្រើន មិន​ដឹង​ថា​អ្នក​ណា​ទទួល​រង​អ្វី​ខ្លះ​ទេ តែ​ត្រឹម​ថា​អ្នក​ដែល​ទទួល​រង​ឥទ្ធិពល​វា​ច្រើន​ជាង​គេ​ គឺ​ - - - - - ។
ពិត​មែន​តែ​មិន​ដឹង​ច្បាស់​ថា​ វានឹង​​មក​ដល់​ពេល​ណា​ឲ្យ​ពិត​ប្រាកដ តែ​ក៏​ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា​វា​កំពុង​ធ្វើ​ដំណើរ​មក​ជិត​ដល់​ហើយ ។ ទោះ​ជា​ខំ​តាំង​ជំហរ​ថា​នឹង​តស៊ូ​ជា​មួយ​វា​យ៉ាង​ណា ក៏​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​​ឯង​មាន​តិច​ខ្លាំង​ណាស់ ព្រោះ​មនុស្ស​មិន​អាច​ឈ្នះ​លើ​កម្លាំង​​អំណាច​មួយ​នេះ​បាន​ទេ ជា​កម្លាំង​​នៃ​ការ​កំណត់​ទុក​ជាស្រេច​នេះ​ឡើយ រឹង​តែ​ប្រឹង​ជម្នះ​នឹង​វា​ខ្លាំង​ប៉ុណ្ណា គឺ​រឹត​តែ​ទទួល​រក​ឥទ្ធិពល​តប​​ត​មក​លើ​ខ្លួន​ឯង​ច្រើន​ប៉ុណ្ណឹង​ដែរ ។
អ្នក​អាន​ប្រហែល​ជា​កំពុង​ឆ្ងល់​ហើយ​មែន​ទេ? ហើយ​ប្រហែល​ជា​កំពុង​​​ស្វែង​រក​ចម្លើយ​ថា​ វា​ជា​ថ្ងៃ​ស្អី​ទៅ​ណ៎ ម៉េច​ក៏​និយាយ​ធ្វើ​មើល​តែ​​ធ្ងន់​ធ្ងរ​ណាស់​អញ្ចឹង? ពិបាក​ពន្យល់​ប្រាប់​ណាស់​លោក​អើយ ហា​ទៅ​វា​ស្លាក់ នៅ​ពេល​ខ្ជាក់​វា​ជា​ស្លែង រួច​ស្តោះ​គឺ​ច្បាស់​ត្រូវ​ខ្លួន​ឯង​ជាមិន​ខាន ហេហេហេ វា​មិន​ដល់​ថ្នាក់​ហ្នឹង​ពេក​ទេ គឺ​ស្មុគ​ស្មាញ​ក្នុង​ចិត្ត​ពេក​ ប្រហែល​ការ​ងារ​រុំ​ខ្លួន​ច្រើន​ពេក​ ចូល​លក្ខណៈ​ stress បន្តិច​បន្តួច​ ក៏​ចេះ​តែ​សរសេរ​នេះ​សរសេរ​នោះ​ បន្ធូរ​អារម្មណ៍​!