មនោសញ្ចេតនា និង ស្នេហា
ប៉ុន្មានថ្ងៃមុនខ្ញុំមានពេលទំនេរនៅផ្ទះបានមើលរឿងភាគចិនមួយ គេបានលើកយកបញ្ហាពីរមកធ្វើការប្រៀបធៀបវែកញែកជាចំណោទ ដើម្បីបែងចែកឲ្យដាច់ពីគ្នា ថាតើមនោសញ្ចេតនា និង ស្នេហា ខុសគ្នាត្រង់ណា? សាច់រឿងនោះល្អមើល ហើយមានចំណោទបញ្ហាទៀត ធ្វើឲ្យអ្នកតាមដាន សឹងមិនហ៊ានព្រិចភ្នែក ។ គ្រាន់តែឮពីចំណោទនេះភ្លាម ហាក់មានអារម្មណ៍ម្យ៉ាងប្រាប់ថា ពាក្យទាំងពីរនេះមានន័យខុសគ្នា តែពិបាករកអ្វីមកជាសំអាងណាស់ ថាវាខុសគ្នាយ៉ាងម៉េច! ខ្ញុំស្ទុះទៅមើលវចនានុក្រមភាសាខ្មែរភ្លាមដែរ ដើម្បីរកមើលពន្យល់ពាក្យ តែហាក់នៅស្រពិចស្រពិល ។ តោះយើងនាំគ្នាមើលការពន្យល់ពាក្យសិនទៅ មុនហ្នឹងអានសាច់រឿងសង្ខេប (ដាក់ជូនអានពេលក្រោយព្រោះកំពុងសង្ខេប) ។
មនោសញ្ចេតនា : សេចក្តីរិះគិតក្នុងចិត្ត; ចំណុចរបស់ចិត្ត; ការទទួលដឹងនូវអារម្មណ៍ ដែលមកប៉ះចិត្ត; អធ្យាស្រ័យប្រកបដោយករុណា;…. ។
ស្នេហា (ស្នែហា) ន. ឬ គុ. (សំ. ស្នេហ; បា. សិនេហ ឬជា ស្នេហ ដូច សំ. ដែរ) សេចក្តីស្រឡាញ់ស្និទ្ធ, សេចក្តីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ : ដោយស្នេហា, មានស្នេហា, ព្រោះស្នេហា, ពេញស្នេហា
ព. [...]





