Family Holiday at Kompongsom!

កាល​ពី​ថ្ងៃ​ឈប់សម្រាក​អាទិត្យ​មុន​នេះ គ្រួសារ​ខ្ញុំ​បាន​ជួប​ជុំ​គ្នា​ទៅ​​កំពង់​សោម ។ ការ​ចេញ​ដំណើរ​ត្រូវ​បាន​ចែក​ចេញ​ជា​២​ក្រុម ។ ក្រុម​ទី​១​ចេញ​ដំណើរ​នៅ​ថ្ងៃ​សៅរ៍​ទី ៥ ហើយ​ក្រុម​ទី​២ ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ ។ ខ្ញុំ​ឋិត​នៅ​ក្នុង​ក្រុម​ទី២ ព្រោះ​ជាប់​ភារកិច្ច​មួយ​ចំនួន​នៅ​នៅ​អំពេញ ។ ទៅ​កំពង់​សោម​ឥឡូវ​ត្រូវ​មាន​វិធី​សាស្ត្រ​ថ្មី​ក្នុង​ការ​ដើរ​លេង ទើប​ធ្វើ​ឲ្យ​យើង​មិន​ធុញ ហាហាហា វិធី​សាស្ត្រ​នោះ គឺ​ផ្លាស់​ប្ដូរ​បរិយាកាស​ មិន​មែន​ទៅ​ងូត​តែ​ទឹក​សមុទ្រ​ទេ គឺ​យើង​ចេញ​ទៅ​ទៅ​ស្ទូច​ត្រី ឬ ទៅ​លេង​កោះ​ផ្សេងៗ​ ។ល។ ខាង​ក្រោម​នេះ​ជា​រូប​ថត​មួយ​ចំនួន​​អម​ដោយ​សេចក្ដី​អត្ថាធិប្បាយ ៖

ពេលទៅដល់​អង្គុយ​បាន​មួយ​ភ្លែត​ថ្ងៃ​លិច​បាត់​ទៅ​ហើយ (ខ្ញុំ​ចេញ​ដំណើរ​ពី​ភ្នំពេញ​ម៉ោង​១រសៀល)

ព្រឹក​ឡើង​ទេសភាព​ល្អ​ណាស់ ហើយ​សំខាន់​ទឹក​ស្ងប់ ជា​ឱកាស​ល្អ​បំផុត​សម្រាប់​ការ​ស្ទូច​ត្រី

អនិច្ចា​ផ្សារកំពង់សោម តែមួយ​យប់​រាប​ដល់ដី

អ្នក​លក់​ដូរ​ចំណីអាហារ​ប្រចាំ​ថ្ងៃ​ត្រូវ​ចេញ​មក​លក់​ពេញ​ជុំ​វិញ​ផ្សារ ហើយ​ទី​តាំង​មិន​គ្រប់​គ្រាន់​សម្រាប់​ពូក​គាត់​ទេ ម៉្លោះ​ហើយ​ឮ​តែ​ពួក​គាត់​ជជែក​គ្នា​ដណ្តើម​កន្លែង​លក់​ពេញ​តែ​ផ្សារ​ ៚