07011979-07012008
រូបភាព ៖ កោះសន្តិភាព
បទ ៖ ឱ! ភ្នំពេញអើយ
ច្រៀងដោយ៖ ម៉េងកែវពេជ្ជតា
ក្រោយពេលបានមើលរូប និង អានអត្ថបទខាងក្រោមនេះហើយ ធ្វើឲ្យកើតអារម្មណ៍សង្វេគក្នុងចិត្តណាស់ អត់ទ្រាំមិនគិតដល់ចម្រៀងឱ! ភ្នំពេញអើយ មិនបាន ។ ធ្លាប់បានអាន និង ស្ដាប់ការនិយាយប្រាប់ពីចាស់ដែលគាត់បានឆ្លងកាត់សម័យខ្មៅងងឹតនោះ ជាពិសេសអ្នកដែលរស់នៅទីក្រុងភ្នំពេញមុនឆ្នាំ ១៩៧៥ ។ ពួកគាត់បានប្រាប់ថា ពេលវិលត្រឡប់មកដល់ភ្នំពេញវិញ គាត់ក្ដុកក្ដួលក្នុងចិត្តជាខ្លាំង ទាំងនឹកស្រណោះ ទាំងមិនដែលគិតស្មានថាសភាពទីក្រុងដែល កុះករទៅដើរមនុស្សម្នា បានប្រែសភាពទៅជាស្ងាត់ជ្រងំ តាមដងផ្លូវមានតែគំនរសំរាម ។ ២៩ឆ្នាំហើយដែល សុបិន្តអាក្រក់របស់ខ្មែរបានរសាត់បាត់ទៅ តែវាបានបន្សល់ទុកនៅស្នាមជាំខ្មៅក្នុងបេះដូងខ្មែរគ្រប់រូប ។ ជាពិសេសខ្មែរជាង២លាននាក់ ដែលបានបាត់បង់ជីវិតនាសម័យកាលនោះ ។ ពួកគាត់ត្រូវការយុត្តិធម៌ ហើយប្រហែលជាវិញ្ញាណខន្តរបស់ពួកគាត់បានស្ងប់នៅពេលដែល មេឃាតកទាំងនោះត្រូវបានកាត់ទោសជាសាធារណៈ ។
ច្រៀងមានភ្លេង
ច្រៀងឥតភ្លេង





