កិច្ច​ប្រជុំ​​នីតិកាល​ទី១​​សម្រាប់​ឆ្នាំ​២០០៨!

កិច្ច​ប្រជុំ​​នីតិកាល​ទី១​សម្រាប់​ឆ្នាំ ២០០៨! រវាងបង​ប្អូន​ Blog ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ Lucky Burger​ ផាកវេយ៍ នា​ថ្ងៃ​ទី០១ ខែ០១ ឆ្នាំ​២០០៨ វេលា​ម៉ោង​៣រសៀល ។ កិច្ច​ប្រជុំ​លើក​នេះ ត្រូវ​បាន​លើក​យក​របៀប​វារៈ​ពីរ​មក​ធ្វើ​ការ​ប្រជុំ​ពិភាក្សា ។ របៀប​វារៈ​ទី១​គឺ​ សួរនាំ​សុខ​ទុក្ខ​ និង​ កម្ម​វិធី​ឆ្លង​ឆ្នាំ​ដែល​ទើបកន្លង​ថ្មី​ៗ​អ៊ុន! និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ នូវ​ការ​ប្រើ​ប្រាស់​កុំ​ព្យូទ័រ ដែល​ត្រូវ​បាន​ចូល​រួម​ដោយ លោក​សុភ័ក្ត្រ, លោក​បឿន, លោក​ណារដ្ឋ និង​ លោក​វីរិយា ។ មួយ​ម៉ោង​ក្រោយ​មក​ក៏​មាន​​វត្តមាន​សមាជិក​ថ្មី​ចូល​រួម​បន្ថែម​ក្នុង​អង្គ​ប្រជុំ គឺ​លោក​បណ្ឌិត និង​លោកកញ្ញា​ស្រីមុំ ។
របៀប​វារៈ​ទី​ពីរ​គឺ​ការ​ណែ​នាំ​សមាជិក​ថ្មី​ដែល​​ពីមុន​មក​គាត់​ប៉ង​ចូល​រួម​ច្រើន​ដង​ហើយ តែ​ឱកាស​មិន​ហុច​ឲ្យ​សោះ ។ បន្ថែម​ពី​ការ​ណែ​នាំ​ខ្លួន​ មាន​ការ​និយាយ​ពី​នេះ​ពី​នោះ​បន្ថែម ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​និយាយ​ដល់​ ឈ្លក់​ទឹក​មាត់ ។ គាត់​ម្នាក់នោះ​គឺ​បង​ធំ(មង្គល)​យើង​ហ្នឹង​ឯង​ គ្មាន​អ្នក​ណា​ផ្សេង​ទេ ។ គួរ​ឲ្យ​ស្តាយ​ដែរ​គាត់​នៅ​ឆ្ងាយ​មិន​អា​ច​ចូល​រួ​ម​បាន [...]