iphone

iPhone ​ជា​ទូរស័ព្ទ​ដៃដែល​កំពុង​ពេញ​និយម​ និងទទួល​បាន​ការចាប់​អារម្មណ៍​ច្រើន​ជាង​គេ​នៅ​ក្នុង ២០០៧ ។ ខ្ញុំ​ក៏​ជាមនុស្ស​ម្នាក់​ក្នុង​ចំណោម​នោះ​ដែរ ដែល​ចង់​ឃើញ និង​ចង់​ស្វែង​យល់​ពី​បច្ចេកវិទ្យា​ និង​ឧបករណ៍​ថ្មី​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន Apple ដែល​មាន​ឈ្មោះ​បោះ​សំឡេង​រឿង​ផលិត​ផល មាន​គុណ​ភាព​ខ្ពស់​ ឈាន​មុខ​គេ​ខាង​ក្រាហ្វិក​ (3D) ហើយ​ក៏​នាំ​មុខ​គេ​ខាង​ផ្នែក​តម្លៃ​ផង​ដែរ ។
iPod ជា​ឧបករណ៍​ចាក់​ចម្រៀង​ដែល​ផលិត​ដោយ Apple ហើយ​ត្រូវ​បាន​ពេញ​និយាយ​ជា​ខ្លាំង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់ ព្រោះ​គុណ​ភាព និង​បច្ចេក​ទេស​របស់​វា ។ iPhone ជា​ជំហាន​បន្ទាប់​របស់​ Apple ព្រោះ​មិន​ត្រឹម​តែ​ជា​ ទូរស័ព្ទ​ដៃ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​ iPod រួម​នៅ​ខាង​ក្នុង​នោះ​ផង​ដែរ ។ និយាយ​រ៉ាយ​រ៉ាប់​កន្លះ​ថ្ងៃ​​ហើយ​ភ្លេច​ណែ​នាំ iPhone ហ្នឹង​មិន​មែន​ជារបស់​ខ្ញុំ​ទេ (មាន​អ្នក​យល់​ច្រឡំ​ម្នាក់​ហើយ​កាល​ពី​ព្រឹក​ម៉ិញ មិន​ត្រឹម​តែ​សួរ​នាំ​ពី​តម្លៃ​ទេ គេ​ថែម​ទាំងមាន​បង្កប់​នូវ​ជាមួយ​ពាក្យ​ឌឺ​ដង​ផង​ដែរ «កូនគេប្រើសុទ្ធតែ iPhone. ទិញមួយម៉ាន?») ។ វា​ជា​របស់​ប្អូន​ជីដូន​មួយ ដែល​គេ​ទីញ​ហើយ​មិន​ទាន់មាន​ចម្រៀង​ គេ​ពឹង​ខ្ញុំ​ឲ្យ​ជួយ​ដាក់​ចម្រៀង​ចូល​ឲ្យ​គេ​ហ្នឹង ។ គាប់​ជួន​ខ្ញុំ​ប្រើ​ iPod មួយ​ដែរ ហើយ​កម្មវិធី iTune ជា​កម្ម​វិធី​ប្រើ​សម្រាប់​ស្តាប់​ និង​បញ្ចូល​ចម្រៀង​ទៅ​ iPod និង iTune [...]