សួស្ដី​ឆ្នាំ ២០០៨!

សួស្តី​ឆ្នាំ​២០០៨!

ឆ្នាំ​នេះ​មាន​អារម្មណ៍​ថា​ខ្ញុំ​ដូច​ជា​ចាស់​ទុំ​ជាង​ឆ្នាំ​មុន​ៗ​ច្រើន​ណាស់ ។ កាល​ពី​ឆ្នាំ​មុន​ៗ​មាន​ SMS ជួន​ពរ​ X’mas រាប់​​មិន​អស់​ទេ តែឆ្នាំ​២០០៧ មាន​តែ​មួយ​គត់ ។ អរគុណ​ច្រើនណា (Sender)!

ទៀត​ហើយ, មាន​តែ​មួយ​គត់​ទៀត​ហើយ​សម្រាប់ SMS ជូន​ពរ​ឆ្នាំ​ថ្មី ។ ហើយ​បាន​មក​ សឹង​តែ​ហៅ​ថា​ទៅ​សុំ​ឲ្យ​គេ​ផ្ញើ​ឲ្យ​ទៀត​! អរ​គុណ​ច្រើន​ (Sender)!

ឆ្លង​២០០៧ ចូល​ ២០០៨ នៅ​កន្លែង​កម្សាន្ត​! ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​មុន ព្រោះ​បាន​ទៅ​ឆ្លង​ឆ្នាំ​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ។ ប្លែក​ និង សប្បាយ​បាន​បន្ធូរបន្ថយ​អារម្មណ៍​តាន​តឹង​ឆ្នាំ​ចាស់ ហើយ​ទទួល​ឆ្នាំ​ថ្មី​ជាមួយ​អារម្មណ៍​ស្រស់​ថ្លា ។​ ឆ្នាំ​ក្រោយ​មាន​ឱកាស​ប្រហែល​ជា​ទៅ​ម្តង​ទៀត! មែន​ទេ​បឿន​, ណារដ្ឋ? ?