លា​ហើយ​២០០៧!

លា​សិន​ហើយ​ឆ្នាំ​២០០៧ លា​ទាំង​អាល័យ លា​គ្មាន​ថ្ងៃ​ជួប​ជាថ្មី !
(ខ្ញុំ​កំពុង​សសេរ​កំណត់​ហេតុ​សំខាន់​ៗដែល​កើត​មានចំពោះ​ខ្លួន​ក្នុង​ឆ្នាំ ២០០៧ ខ្ញុំ​នឹងដាក់​ចែក​គ្នា​យើង​អាន ប្រហែល​ជាមាន​ចំណុច​ខ្លះ​អាច​ដាក់​បង្ហាញ​ជា​សាធារណៈ​បាន ព្រោះ​ជាកន្លែង​ដែល​​មាន​ជាប់​ទាក់​ទង​ជាមួយ ពិភព​ Blog យើង​នេះ! … «ក្នុង​ពេល​ឆាប់​នេះ!»)

សូម​ស្វាគមន៍​មក​កាន់​គេហទំព័រ​ថ្មី​របស់​VPhotO

មួយ​រយៈ​ពេល​ខ្លី​កន្លង​មក​នេះ​, V​photo បាន​ឃ្លាត​ឆ្ងាយ​ពី​ពិភព​ Blog ដោយ​សារមូល​ហេតុ​​​ចម្បង២ ។
១- ធ្វើ​ការ​ផ្លាស់​ប្តូរ​ពី​ Blogsome មក​កាន់​ Wordpress (private hosting).
២- ជាប់​រវល់​ការ​ងារ​(មិន​សូវ​មាន​ពេល​រៀបចំ​ Blog(ផ្ទះ)​ថ្មី​)
ឃើញ​ថា​ Blog ថ្មី​របស់​ Vphoto នៅ​មិន​ទាន់​មាន​របៀប​រាប​រយ​នៅ​ឡើយ, ដូច្នេះមួយ​រយៈ​ពេល​នេះ ប្រសិន​បើ​បាន​ចូល​មក​​កាន់ Vphoto ហើយ​ឃើញ​ថា​មាន​ការ​ប្រែ​ប្រួល​ច្រើន​ សូម​មេត្តា​កុំ​ភ្ញាក់​ផ្ញើល!
Vphoto នឹង​ព្យាយាម​ធ្វើ​ការ Backup post ចាស់ៗ​​ដែល​មាន​នៅ​ blog ចាស់​ឲ្យ​បាន​ទាំង​អស់ តែ​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​បន្តិច​ ។
សូម​ថ្លែង​អំណរ​គុណ​បង​ប្អូន​មិត្រ​ភក្តិ​គ្រប់​គ្នា​ដែល​នៅ​បន្ត​«ចេញ​ចូល​លេង​»!
ឆ្លៀត​ក្នុង​ឱកាស​ពិសេស​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​នេះ, Vphoto សូម​ជូន​ពរ​មិត្រ​ៗ​ទាំង​អស់​គ្នា​ឲ្យ​បាន​ប្រកប​តែ​សេច​ក្តី​សុខ​សេចក្តី​ចម្រើន​ និង​ជួប​ប្រទះ​នូវ​ជ័យ​ជម្នះ​រាល់​ភារកិច្ច​ដែល​​មាន​នៅ​ឆ្នាំ​ថ្មី​នេះ ។
ជា​ចុង​ក្រោយ​នេះ, Vphoto សូម​រំខាន​មិត្រ​ភក្តិ​បង​ប្អូន​ Blog ទាំង​អស់ដែល​មាន​តំណរ (link) Vphoto ចាស់​មក​កាន់​តំណរ​ថ្មី​ផង, ហើយ​បើ​មិន​ទាន់​មាន​ក៏​សូម​ជួយ​បន្ថែម​ដែរ (www.ckvirya.net)

today’s shot «ឆ្កែ​អផ្សុក»

    ផ្ទះ​លក់​បាយ​ស្រូប​ហ្នឹង ត្រូវ​បាន​ឆ្កែ​គាត់​អុក​ឡុក​ទាំង​ព្រឹក ។ តាម​ស្តាប់​ ម្ចាស់​វា​បាន​ទុក​វា​នៅ​លើ​ផ្ទះ ហើយ​គាត់​មិន​ឲ្យ​វា​ចុះ​ក្រោម​ទេ ។
ឆ្កែ​ហ្នឹង​បែប​អផ្សុ​ក​ពេក​បាន​ជា​លូន​ចេញ​តាម​បង្កាន់​ដៃ បម្រុង​នឹង​លោត​ តែ​ពេល​អឺត​ចុះ​មក​ បែប​ខ្ពស់​ពេក​វា​មិន​ហ៊ាន​ (បើ​មិន​ស្ញើប​​ក៏គ្នា​​​ស្រៀវដែរ​!) បាន​ជា​​វា​មិន​​ព្រម​លោត ទោះ​ម្ចាស់​ប្រឹង​ហៅ​យ៉ាង​ណា​ក៏​ដោយ​ វា​គិត​តែ​ពី​រត់​ទៅ​រត់​មក​ ផ្អើល​ទាំង​អ្នក​លក់​ទាំង​អ្នក​ទិញ​បាយ​ស្រូប​ទាំង​ព្រឹក ។ ពូ​ម្ចាស់​ផ្ទះ​គាត់​បាន​ឈោង​ដៃ​ទៅ​ទាញ​ឲ្យ​វា​ចុះ​ (ក្នុង​រូប) តែ​វា​នៅ​តែ​មិ​ន​ព្រម​ចុះ ។
ទី​បំផុត​សាច់​រឿង​ត្រូវ​បាន​បញ្ចប់​ដោយ​ ឆ្កែ​អផ្សុក​មួយ​ក្បាល​ហ្នឹង​ វា​ព្រម​ដើរ​ត្រឡប់​ក្រោយ​លូន​ចូល​តាម​បង្កាន់​ដៃ​វិញ​ដោយ​សុវត្តិភាព ៕ ៚

សមាគម​សិល្បៈ​អប្សរា

កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​អាទិត្យ​មុន​ យើង​(បឿន, ភ័ក្ត្រ, រដ្ឋ និង វី)​បាន​ទៅ​មើល​ការ​សម្តែង​សិល្បៈ​​របស់​ខ្មែរ​យើង​នៅ​ម្តុំ​ត្រឡោក​បែក ឬ​ខ្នង​ទំនប់​ទួល​គោក ។ ជា​ការ​សម្តែង​របស់​ក្មេង​ៗ​ដែល​ត្រូវ​បាន​បង្ហាត់​បង្រៀន​នៅ​ទីនោះ​ផ្ទាល់ ដែល​កន្លែង​នោះ​មាន​ឈ្មោះ​កាត់​ហៅ​ថា AAA (Apsara Art Association) ។ ខ្ញុំ​មិន​បាន​ទទួល​ព័ត៌​មាន​ជាផ្លូវ​ការ​ពី​កន្លែងនោះ​នៅ​ឡើយ​ ព្រោះ​គម្រោង​ការ​ទៅ​ទស្សនា​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​គំនិត​ឡើង​ដោយ​បឿន, ហើយ​គេមិន​បាន​ផ្តល់​ព័ត៌មាន​លម្អិ​ត​ពី​ការ​សម្តែងឲ្យ​ពួក​ខ្ញុំ​បាន​ដឹង​ ជាមុន​ទេ ។ ពេល​ទៅ​ដល់​ទើប​ដឹង​ថា​​ នៅ​ទី​នោះ​គេ​មាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​ក្មេង​ៗ​មក​បង្ហាត់​សិល្បៈ​ ហើយ​ធ្វើ​ការ​សម្តែង​ជារៀង​រាល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង​៦:៣០នាទី​ល្ងាច។ សំបុត្រ​ចូល​ទស្សនា​តម្លៃ​ ៤០០០៛ សម្រាប់​ខ្មែរ​យើង, ហើយ​ 5$ សម្រាប់​ជន​បរទេស​ ។ ព័ត៌មាន​លម្អិត​អាច​ធ្វើ​ការ​ទំនាក់​ទំនង​បាន​តាម​រយៈ Apsara Art Association (AAA) Nº 71, St 598, Sangkat Phnom Penh Thmey, Khan Reussey Keo, Phnom Penh Tel. 016 622 599, 012 575 [...]